- Jun 11, 2018 |
- 7 ឆ្នាំមុន |
- 8.3K មើល
ថែរក្សាស្បែកមុខជាមួយវិធីសាស្រ្តធម្មជាតិ ៣យ៉ាង
កម្រិតអ័រម៉ូនក្នុងរាងកាយនឹងចាប់ផ្តើមប្រែប្រួល ស្របពេលដែលអាយុកាន់តែកើនឡើង ជាហេតុនាំឲ្យសភាពស្បែក ពិសេសស្បែកមុខចាប់ផ្តើមស្រអាប់ បាត់បង់សំណើម និងគ្រើម ប៉ុន្តែការការពារពីបញ្ហាទាំងនោះអាចធ្វើទៅបានដោយអ្នកអាចជ្រើសរើសមិនត្រឹមតែផលិតផលនៅលើទីផ្សារនោះទេ រួមទាំងវិធីសាស្រ្តបែបធម្មជាតិផងដែរ។ កុំរង់ចាំឲ្យសម្រស់បាត់បង់ទៅតាមអាយុ ដោយអ្នកគ្រាន់តែអនុវត្តតាមរូបមន្តធម្មជាតិ ៣យ៉ាងខាងក្រោម។ ម៉ាសទឹកក្រូចឆ្មារ ល្បាយផ្សំមាន៖ • ស៊ុតផ្នែកស មួយគ្រាប់ • ទឹកផ្លែទំពាំងបាយជូរស្រស់ ១ស្លាបព្រា • ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រា • ទឹកដោះគោជូរ ២ស្លាបព្រា។ របៀបធ្វើ៖ • វាយផ្នែកសនៃស៊ុតនៅក្នុងចាន រហូតដល់ខាប់ • លាយល្បាយ ទឹកដោះគោជូរ ទឹកផ្លែទំពាំងបាយជូរ និងទឹកក្រូចឆ្មារបញ្ចូលគ្នា • យកល្បាយលាយឲ្យសព្វជាមួយស៊ុត រួចលាបវាទៅលើផ្ទៃមុខ ដែលបានសម្អាតហើយ • ទុកវាចោលរយៈពេល ១៥នាទី រួចលាងទឹក និងជូតមុខឲ្យស្អាត។ ទឹកក្រូចឆ្មារ និងផ្លែទំពាំងបាយជូរសម្បូរទៅដោយអាស៊ីតស៊ីទ្រិច ដែលវាជាសារធាតុធម្មជាតិមានមុខងារជួយកម្ចាត់មេរោគ និងប្រឆាំងនឹងអុកស៊ីដង់បានយ៉ាងល្អ។ វាជាល្បាយធ្វើឲ្យផ្ទៃមុខរលោង ស្បែកភ្លឺ ដែលស័ក្តិសមសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់។ ល្បាយខាត់ជាមួយប៉េងប៉ោះ ល្បាយផ្សំមាន៖ • ផ្លែប៉េងប៉ោះ ១ផ្លែ • ស្ករក្រហម ២ ស្លាបព្រា • ទឹកឃ្មុំ កន្លះ ស្លាបព្រា។ របៀបធ្វើ៖ កិនប៉េងប៉ោះនៅក្នុងចាន រួចលាយវាជាមួយស្ករក្រហម និងទឹកឃ្មុំ។ យកល្បាយទៅម៉ាស្សាថ្មមៗនៅលើផ្ទៃមុខ រួចទុកចោល ៥ នាទី បន្ទាប់មកលាងមុខ និងជូតឲ្យស្ងួត។សារធាតុ លីកូលីប៉ែន នៅក្នុងផ្លែប៉េងប៉ោះ មានសកម្មភាពប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងជាមួយរ៉ាឌីកាល់សេរីចំណែកស្ករក្រហមមានតួនាទីអាចកម្ចាត់ចោលកោសិកាចាស់ៗនៅស្បែកមុខបានយ៉ាងប្រសើរ។ សម្អាតមុខជាមួយ ម្សៅដើមផ្កាច័ន្ទ (Cinnamon) ល្បាយផ្សំមាន៖ • ម្សៅដើមផ្កាច័ន្ទ កន្លះស្លាបព្រា • ម្សៅទឹកដោះគោ ២ ស្លាបព្រា • ទឹកតែស្លឹកផ្កាស្រស់ ១ ស្លាបព្រា • ទឹកឃ្មុំ ¼ ស្លាបព្រា។ របៀបធ្វើ៖ លាយគ្រឿងផ្សំខាងលើបញ្ចូលគ្នា ដោយកូរឲ្យបានជាល្បាយដែលទន់ៗ បន្ទាប់មកលាបនៅលើផ្ទៃមុខដែលមានសភាពសើម ដោយទុកចោលរយៈពេល ២ ទៅ ៣នាទី សឹមលាងទឹកចេញ រួចជូតមុខឲ្យស្អាត។ ការរួមបញ្ចូលគ្នានៃម្សៅទឹកដោះគោ និងទឹកតែស្លឹកផ្កា ផ្តល់ឲ្យនូវស្បែកដែលទន់ ចំណែកម្សៅដើមផ្កាច័ន្ទអាចទៅជួយភ្ញោចកោសិកាស្បែកមុខ។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកក៏អាចសម្រេចបាននូវការថែរក្សាស្បែកមុខខ្លួនឯង ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំដែលអ្នកមានជាស្រេចនៅក្នុងផ្ទះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
