- May 31, 2018 |
- 7 ឆ្នាំមុន |
- 4.6K មើល
បើមិនចង់ខ្មាសគេ កុំធ្វើរឿង៨យ៉ាងហ្នឹង ពេលទៅហាត់ប្រាណ
ប្រសិនបើអ្នកធ្លាប់ទៅកន្លែងហាត់ប្រាណ អ្នកប្រាកដជាធ្លាប់បានឃើញនូវទង្វើរបស់ជនមួយចំនួន ដែលមិនបានអនុវត្ដតាមការណែនាំរបស់កន្លែងហាត់ប្រាណ ហើយធ្វើឲ្យអ្នកគិតថា នៅផ្ទះល្អជាង។ ត្រូវចាំក្នុងចិត្តថា កន្លែងហាត់ប្រាណជាកន្លែងសាធារណៈ មិនមែនជាកន្លែងឯកជនដាច់មុខរបស់អ្នកនោះទេ ហេតុនេះហើយ រាល់ទង្វើដែលអ្នកធ្វើ ចាំបាច់ណាស់ត្រូវតែគិតគូរដល់អ្នកដែលនៅក្បែរខ្លួនផង។ ចំណុចដែលមិនគួរប្រតិបត្តិនោះ រួមមានដូចខាងក្រោម៖ ១. មិនត្រូវទុកម៉ាស៊ីនហាត់ប្រាណឲ្យនៅមានញើស វាជារឿងធម្មតាទេដែលយើងតែងតែបែកញើសរាល់ពេលយើងហាត់ប្រាណ។ ការប្រើកូនកន្សែងគឺជាវិន័យមួយដ៏សំខាន់របស់កន្លែងហាត់ប្រាណក៏ដូចជា ការប្រើនូវកូនកន្សែងនេះ ដើម្បីជូតញើសរបស់អ្នកចេញពីម៉ាស៊ីនដែលអ្នកបានប្រើរួច។ចូរចងចាំថាម៉ាស៊ីនស្ទើរតែទាំងអស់ គឺមានស្បែកគ្របពីលើ ហើយញើសរបស់អ្នកនឹងជាប់នៅទីនោះលុះត្រាតែអ្នកជូតវាចេញ។ ២. កុំកាន់កាប់ម៉ាស៊ីនហាត់ប្រាណ ប្រសិនបើអ្នកមិនប្រើវាមានមនុស្សជាច្រើនចូលចិត្តទៅអង្គុយលេងនៅលើម៉ាស៊ីនហាត់ប្រាណ។ ពួកគេតែងតែចុចទូរស័ព្ទលេង មើលសារអេឡិចត្រូនិច ថតរូបលេងឬក៏សម្រាកលេង នៅលើម៉ាស៊ីនទាំងនោះ នៅពេលដែលមានអ្នកដទៃកំពុងតែរង់ចាំប្រើម៉ាស៊ីនមួយនោះដែរ។ ប្រសិនបើអ្នកនៅកន្លែងហាត់ប្រាណអ្នកត្រូវចងចាំថា អ្នកមកទីនេះដើម្បីហាត់ប្រាណ។ ៣. ការនិយាយទូរស័ព្ទ និងការប្រើប្រាស់ប្រដាប់បំពងសំឡេង នៅកន្លែងហាត់ប្រាណមានមនុស្សរំខានមួយចំនួនដែលតែងតែនិយាយទូរស័ព្ទឮៗ ហើយយូរៗ នៅអំឡុងពេលហាត់ប្រាណ ហើយមានអ្នកខ្លះទៀត ចូលចិត្តចាក់ចម្រៀងឮៗ សូម្បីតែអ្នកដែលពាក់កាសក៏អាចស្ដាប់ឮដែរ។ ៤. ម៉ាស៊ីនហាត់ប្រាណ គឺសម្រាប់អ្នករាល់គ្នា តើអ្នកចាំទេ កាលពីយើងរៀននៅថ្នាក់មតេ្តយ្យយើងត្រូវបានបង្រៀនថា របស់លេងនៅក្នុងសាលាគឺសម្រាប់ក្មេងៗគ្រប់គ្នា? ដូច្នេះហើយ អ្នកគួរតែអនុវត្ដដូចគ្នា ពេលអ្នកនៅកន្លែងហាត់ប្រាណ។អ្នកមិនគួរហាត់ប្រាណដោយប្រើម៉ាស៊ីនតែមួគត់នោះទេ។ អ្នកមិនគួរចំណាយពេល២ម៉ោងទៅលើតែម៉ាស៊ីនរត់ហាត់ប្រាណមួយទេ ប្រសិនបើអ្នកឃើញថាមានអ្នកដទៃទៀតកំពុងរង់ចាំប្រើម៉ាស៊ីននោះដែរ។ ៥. មិនត្រូវទុកដុំដែក (ទម្ងន់)ឲ្យនៅពាសវាលពាសកាលទេ មេរៀនមួយទៀតដែលអ្នកបានរៀនកាលពីនៅក្មេងៗនោះ គឺមិនត្រូវទុករបស់លេងអ្នកឲ្យនៅពង្រាយគ្រប់ទីកន្លែងនោះទេ។ វិន័យដូចគ្នានេះក៏គួរតែអនុវត្ត នៅកន្លែងហាត់ប្រាណ។ អ្នកគួរតែដាក់ដុំដែកទៅកាន់កន្លែងដើមរបស់វាវិញ។ កាលដែលទុកដុំដែកនៅលើឥដ្ឋចោល វាអាចធ្វើឲ្យអ្នកដទៃដួល ឬមានរបួសបាន។ ៦. ការដាក់សម្ពាធដល់អ្នកដទៃ ការប្រើម៉ាស៊ីនហាត់ប្រាណណាមួយរហូតដល់៦០នាទី គឺវាមិនសមរម្យទេ ប៉ុន្តែការឈរឱបដៃ និងព្យាយាមតឿនអ្នកដែលកំពុងហាត់ប្រាណឲ្យលឿនឡើង គឺជាទង្វើមួយដែលមិនគួរសមដូចគ្នា។ ៧. ទៅយឺត អ្នកមិនគួរទៅយឺតទេ ទោះបីវាជាថ្នាក់កាយសម្បទាជាក្រុម ឬឯកជនក៏ដោយ។ ការទៅយឺតអាចរំខានដល់គ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរ។ ប្រសិនបើអ្នកមកដល់យឺត អ្នកគួរតែព្យាយាមកាត់បន្ថយការរំខានរបស់អ្នកឲ្យតិចបំផុតតាមដែលអ្នកអាចធ្វើបាន។ ៨. បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណមិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកទេ មានអ្នកខ្លះដើរដោយគ្មានខោអាវនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទង្វើបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយមានអ្នកខ្លះងូតទឹករាប់ម៉ោង និងមានអ្នកខ្លះទៀតចេញទៅទាំងមិនបានសំអាតបន្ទប់ទឹក ហើយបន្សល់ទុកនូវពពុះសាប៊ូ និងសក់ជាដើម។ អ្នកគួរគោរពអ្នកដទៃ គោរពពេលវេលា និងឯកជនភាពរបស់ពួកគេ ហើយត្រូវចាំថា បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណ មិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយអ្នកត្រូវប្រាកដថាអ្នកបានលាងសំអាតវាក្រោយពេលប្រើប្រាស់វារួច។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
