Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ភ្នែក គឺជាសរីរាង្គដែលមានសារសំខាន់បំផុតសម្រាប់គំហើញរបស់បុគ្គលម្នាក់ៗ ហើយវារួមផ្សំពីកោសិកាជាច្រើនដូចជា ប្រព័ន្ធប្រសាទដែលភ្ជាប់ទៅខួរក្បាល សម្បកគ្រាប់ភ្នែក កែវភ្នែក និងកញ្ចក់ភ្នែក។ ចំពោះផ្នែកសរីរាង្គកញ្ចក់ភ្នែក មានទីតាំងស្ថិតនៅខាងមុខនៃគ្រាប់ភ្នែកទាំងមូល អនុញ្ញាតឲ្យកាំពន្លឺអាចឆ្លងចូលទៅខាងក្នុងដើម្បីចាប់រូបភាព​ ដែលក្នុងករណីកញ្ចក់ភ្នែកថ្លា នោះទើបមានការចាប់រូបភាពបាន។  អ្វីជាជំងឺដំបៅកញ្ចក់ភ្នែក? ដំបៅកញ្ចក់ភ្នែក ជាជំងឺដែលកើតឡើងមានសភាពឈឺ ស្តែងចេញជាពណ៌សនៅលើកញ្ចក់ភ្នែក និងជួនកាលមានលាយឡំជាមួយខ្ទុះ។ ជំងឺនេះឃើញមានការកើតឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាជនដែលមានមុខរបរធ្វើស្រែចំការ គួរបញ្ជាក់ផងដែរ ដំបៅកញ្ចក់ភ្នែកពុំមែនជាជំងឺឆ្លងនោះទេ ដែលវាចែកចេញជាប្រភេទទៅតាមមេរោគដែលបង្ករោគដូចជា បាក់តេរី ផ្សិត និងវីរុសជាដើម។  មូលហេតុ និងកត្តាប្រឈម មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានជំងឺដំបៅកញ្ចក់ភ្នែកដូចជា៖ •មេរោគ ដែលឆ្លងចូលតាមរយៈការប៉ះទង្គិចនានា •ចំពោះប្រភេទភ្នែកស្ងួត ហើយមានសភាពចំហរ ធ្វើឲ្យមានការចម្លងមេរោគ •ការប៉ះពាល់ជាមួយសារធាតុគីមី ចំណែកកត្តាប្រឈមដែលតែងសង្កេតឃើញមាន គឺក្នុងករណី៖ •ទទួលរងការប៉ះទង្គិច  •បុគ្គលដែលប្រើប្រាស់ Contact lens  •បុគ្គលដែលមានភ្នែកបិទមិនជិត  •បុគ្គលដែលមានមុខរបរធ្វើស្រែចំការ ឬអ្នកធ្វើការក្នុងរោងចក្រជាដើម។ រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ •រោគសញ្ញានៃជំងឺដំបៅកញ្ចក់ភ្នែកស្តែងចេញជា៖ •អាការៈឈឺ •កញ្ចក់ភ្នែកឡើងពណ៌ស •មានខ្ទុះ ដែលធ្វើឲ្យភ្នែកស្រវាំង ជាទូទៅ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក ដែលវេជ្ជបណ្ឌិតផ្នែកចក្ខុរោគនឹងធ្វើការពិនិត្យមើលផ្ទាល់ជាមួយម៉ាស៊ីន ដើម្បីរកវត្តនៃសារធាតុពណ៌សនៅក្នុងកញ្ចក់ភ្នែក។ ម៉្យាងទៀត គ្រូពេទ្យក៏អាចធ្វើការកៀរយកសំណាកពណ៌សនោះទៅពិនិត្យដើម្បីរកមើលប្រភេទមេរោគដែលបង្កជំងឺឲ្យបានជាក់លាក់។  ការព្យាបាល ការព្យាបាលជំងឺដំបៅកញ្ចក់ភ្នែក អាចជាសះស្បើយបានតាមរយៈការប្រើប្រាស់ឱសថសម័យ ដោយការប្រើប្រាស់ឱសថមានការប្រែប្រួលទៅតាមប្រភេទមេរោគដែលបង្កជំងឺ យ៉ាងណាមិញ ក្នុងករណីជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង នោះគេមិនអាចធ្វើការព្យាបាលបានទេ។  ផលវិបាក និងការកាពារ ការមិនទទួលបានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ស្ថានភាពជំងឺអាចឈានដល់ដំណាក់កាលធ្លាយគ្រាប់ភ្នែក ដែលតម្រូវឲ្យធ្វើការយកគ្រាប់ភ្នែកចេញ។ ដូច្នេះ វិធីសាស្រ្តការពារទូទៅដែលអាចអនុវត្តបានគឺ៖ •ត្រូវធ្វើការដោយប្រុងប្រយ័ត្ន  •ពាក់វ៉ែនតាការពារកុំឲ្យសត្វចូល  •ក្នុងករណីសង្កេតឃើញមានអាការៈឈឺភ្នែកត្រូវស្វែងរកការព្យាបាល ដោយចៀសវាងប្រើប្រាស់ឱសថដោយខ្លួនឯង។  បកស្រាយដោយ លោកវេជ្ជបណ្ឌិត ជា អាង វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ នៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អ្នកខ្លះ បានចាប់ផ្តើមថ្ងៃទី១រួចហើយ តែក៏តែងតែមានលេសជាហូរហែ ដែលបង្អាក់ដល់ការបំពេញតាមនូវផែនការដែលបានព្រាងទុក…ធ្លាប់ផ្តល់ហេតុផល ឬលេសខាងក្រោមនេះទេ៎? បើធ្លាប់ពិតមែន…ល្មមដល់ពេល ឈប់ប្រើប្រាស់វាហើយណា៎!!!   «ខ្ញុំគ្មានពេលទេ» នេះក៏ព្រោះតែអ្នកមិនផ្តល់អាទិភាពខ្ពស់ដល់ការធ្វើលំហាត់ប្រាណ ដើម្បីភាពរឹងមាំនៃសុខភាពរបស់ខ្លួន។ តើអ្នកពិតជាមិនមានពេលពិតមែន ក្នុងអំឡុងពេល២៤ម៉ោងក្នុងមួយថ្ងៃរបស់អ្នក? ត្រូវចាំថា អ្នកតែងតែអាចទុកពេលវេលាសម្រាប់កិច្ចការមួយជានិច្ច បើអ្នកបានផ្តល់អាទិភាពលើវា។ ជាក់ស្តែង អ្នកគួរតែទុកចន្លោះម៉ោងច្បាស់លាស់ក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នកសម្រាប់ការចំណាយពេលសម្រាប់សុខភាពនៅកន្លែងហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទី ឬ១ម៉ោង ទៅតាមប្រភេទនៃលំហាត់ប្រាណ ឬកីឡាដែលអ្នកចង់ធ្វើ។   «ខ្ញុំតែងតែមានអារម្មណ៍ខ្មាសអៀន» ពេលខ្លះ ចេះតែមានអារម្មណ៍ថា អ្នកដទៃមើលមកខ្លួន ហើយនិយាយ ឬមានគំនិតខ្លះៗមកលើខ្លួន ដែលជាហេតុធ្វើឲ្យមិនសូវចង់ទៅប៉ុន្មានទេ ជាពិសេសពេលដែលត្រូវទៅម្នាក់ឯង ហើយស្ថិតនៅក្រោមការវាយតម្លៃនៃក្រសែភ្នែកនៃមនុស្សជាច្រើន។ ប៉ុន្តែ…តើអ្នកធ្លាប់បានគិតទេថា «តើការយល់ឃើញរបស់ពួកគេពិតជាអ្វីដែលអ្នកគួរតែខ្វាយខ្វល់ និងបារម្ភ ជាងការដែលអ្នកកំពុងធ្វើរឿងល្អសម្រាប់សុខភាពរបស់អ្នកឬ?»។   «វាគួរឲ្យធុញទ្រាន់ណាស់!» វិធីសាស្រ្តចម្បងជាងគេ ដើម្បីចៀសវាងអារម្មណ៍ធុញទ្រាន់នោះ គឺធ្វើអ្វីដែលអ្នកចូលចិត្ត។ បើមិនចូលចិត្តការរត់លើម៉ាស៊ីនទេ មិនបាច់បង្ខំទេ ព្រោះដូចដែលដឹងស្រាប់ហើយថា ការធ្វើអ្វីដែលខ្លួនមិនពេញចិត្ត មិនបានយូរនោះទេ។ ក្រោយពីបង្កើតទម្លាប់ល្អបានហើយ សឹមចាប់ផ្តើមសាកល្បងនូវសកម្មភាព ក៏ដូចជាប្រភេទលំហាត់ប្រាណផ្សេងៗទៀត។   «ខ្ញុំមានអារម្មណ៍ថាហត់ណាស់!» មានការងារប្រចាំថ្ងៃត្រូវបំពេញច្រើន? ជួនកាល ត្រូវក្រោកពីព្រឹក ហើយចូលគេងយប់ជ្រៅទៀត? ប្រាកដជាអស់កម្លាំងខ្លាំងហើយមែនទេ? ប៉ុន្តែ ការចំណាយពេលទៀងទាត់លើលំហាត់ប្រាណនេះមិនត្រឹមតែជួយឲ្យរាងកាយរឹងមាំទេ វាថែមទាំងជួយដល់ភាពស្វាហាប់និងលទ្ធភាពក្នុងការសម្រេចកិច្ចការងាររបស់អ្នកទៀតផង។   «អាកាសធាតុថ្ងៃនេះដូចជាមិនសូវស្រួលសោះ…» មេឃភ្លៀង? ប្រហែលជាពិបាកធ្វើដំណើរបន្តិច…តែបើនិយាយអំពីកន្លែងហាត់ប្រាណវិញ គឺមិនមានបញ្ហានោះទេ មានទាំងដំបូល ពន្លឺ និងសម្ភារៈជាច្រើននៅរង់ចាំអ្នក។ បើផ្លូវធ្វើដំណើរទៅកាន់ទីនោះមិនមានបញ្ហាទេ លេសមួយនេះ គួរតែមិនត្រូវលើកឡើងមកឡើយ។   «ថ្ងៃណា ក៏មានមនុស្សច្រើនដែរ» កន្លែងខ្លះមិនមានម៉ាស៊ីនច្រើននោះទេ ដែលជាទូទៅអ្នកក៏មិនអាចហាត់ជាមួយនឹងម៉ាស៊ីនដែលអ្នកប្រាថ្នាយូរដូចចិត្ត ព្រោះត្រូវមានវេនសម្រាប់អ្នកហាត់ម្នាក់ៗ(មិនអាចកាន់កាប់ផ្តាច់មុខឡើយ)។ ក្នុងអំឡុងពេលរង់ចាំ អ្នកក៏អាចសាកល្បងប្រើប្រាស់នូវម៉ាស៊ីនដែលអ្នកមិនធ្លាប់ប្រើ ឬទទួលទានភេសជ្ជៈប៉ូវកម្លាំងសិន មុននឹងដល់វេនរបស់អ្នក។   «ខ្ញុំទៅបានម្តងហើយ សប្តាហ៍នេះ» ធ្វើបានល្អហើយ! តែមិនមែនទៅ១ថ្ងៃក៏ឈប់ទៅទេ…យ៉ាងហោចក៏គួរតែហាត់ឲ្យបាន៣ទៅ៤ដងដែរ ក្នុងមួយសប្តាហ៍។ កុំភ្លេចថា ត្រូវធ្វើវាឲ្យក្លាយជាទម្លាប់ល្អមួយណា៎…   «មានអារម្មណ៍ថាមិនទាន់បាត់ឈឺខ្លួនផង» ជាពិសេសក្រោយពេលចាប់ផ្តើមប៉ុន្មានថ្ងៃដំបូងគឺប្រាកដជាកើតមានអាការៈឈឺចាប់សាច់ដុំខ្លះៗតែក៏មិនមានន័យថា អ្នកត្រូវឈប់ធ្វើវានោះទេ (សម្រាប់ករណីមិនមានរបួស ឬបញ្ហាសាច់ដុំធ្ងន់ធ្ងរ)។   «ហាត់យូរគ្រាន់ដែរហើយ ដូចមិនឃើញមានអ្វីប្លែកសោះ» ក្រៅពីហាត់ប្រាណតាមក្បួនខ្នាតជាប្រចាំ តើអ្នកមានធ្វើអ្វីដែលមានឥទ្ធិពលលើលទ្ធផលនៃលំហាត់ប្រាណរបស់អ្នកឬទេ? ដូចជា របបអាហារដែលអ្នកទទួលទាន? បើអ្នកខំហាត់ជាប្រចាំដែរ តែមានទម្លាប់ញ៉ាំអាហារប៉ះពាល់ដល់សុខភាពនោះ លទ្ធផលដែលរំពឹងទុកធ្វើម៉េចនឹងកើតមានបានទៅ?   ឈប់រកលេសទៀតទៅ!!! ត្រៀមខ្លួនរួចជាស្រេចសម្រាប់រយៈពេលប៉ុន្មាននាទីដើម្បីសុខភាព ជាប្រចាំវិញ…តើអាចធ្វើបានទេ៎? ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

វាជាចម្លើយមួយ ដែលកាលពីក្មេង ចាស់ៗធ្លាប់ប្រាប់ខ្ញុំថា ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ … តើវាជាការពិតទេ សម្រាប់ជំនឿនេះ ?  តាមការពិតទៅ ទឹកដោះម្តាយរបស់យើង ត្រូវបានផលិតចេញពីក្រពេញទឹកដោះ ក្រោមការភ្ញោចនៃអរម៉ូនប្រូឡាក់ទីន (Prolactin) ដែលផលិតចេញពីទងសណ្តំខួរក្បាលផ្នែកខាងមុខ (Anterior pituitary gland) ។ អរម៉ូន Prolactin នេះ វានឹងអាចធ្វើការបាន ដរាបណាស្រ្តីឆ្លងទន្លេហើយ ព្រោះតែកម្រិតអរម៉ូន estrogen និងprogesterone ចុះទាប ។ មួយវិញទៀតសោត នៅក្រោយពេលដែលគាត់សម្រាលហើយ ក្រោមអំពើនៃអរម៉ូនខាងលើ  វានឹងចម្រាញ់ជាទឹកដោះដ៏បរិសុទ្ធ ដែលមានសារធាតុផ្សំដូចជា ស្ករប្រភេទឡាក់តូស (Lactose), Casein (ប្រូតេអ៊ីននៃទឹកដោះ), ជាតិខ្លាញ់ (Lipids) និងជាពិសេស នៅក្នុងទឹកដោះអ្នកម្តាយ (ជាពិសេសទឹកដោះដំបូង) វាសំបូរទៅដោយអង់ទីករប្រភេទ A (IgA) ពោល គឺវាចូលរួមបង្ការការយាយីពីមេរោគបានមួយចំនួន ។  ជារួមមក «ទឹកដោះម្តាយមិនមែនជាឈាមទេ» តែវាជាការផ្សំឡើងពីស្ករ, Casein, ខ្លាញ់ និងអង់ទីករ តែប៉ុណ្ណោះ ។  នេះជាការផ្ញើសារមួយជូនទៅកាន់អនាគតមាតាគ្រប់រូប «ការបំបៅដោះកូន ពិតជាមានគុណប្រយោជន៍ណាស់ ក្នុងការជួយឲ្យបុត្រធីតាលោកអ្នកមានសុខភាពល្អ និងចៀសវាងពីជំងឺដង្កាត់នានាបានមួយចំនួនផងដែរ» ។  បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 

ចែករំលែក

កម្រិតអ័រម៉ូនក្នុងរាងកាយនឹងចាប់ផ្តើមប្រែប្រួល ស្របពេលដែលអាយុកាន់តែកើនឡើង ជាហេតុនាំឲ្យសភាពស្បែក ពិសេសស្បែកមុខចាប់ផ្តើមស្រអាប់ បាត់បង់សំណើម និងគ្រើម ប៉ុន្តែការការពារពីបញ្ហាទាំងនោះអាចធ្វើទៅបានដោយអ្នកអាចជ្រើសរើសមិនត្រឹមតែផលិតផលនៅលើទីផ្សារនោះទេ រួមទាំងវិធីសាស្រ្តបែបធម្មជាតិផងដែរ។ កុំរង់ចាំឲ្យសម្រស់បាត់បង់ទៅតាមអាយុ ដោយអ្នកគ្រាន់តែអនុវត្តតាមរូបមន្តធម្មជាតិ ៣យ៉ាងខាងក្រោម។   ម៉ាសទឹកក្រូចឆ្មារ ល្បាយផ្សំមាន៖ • ស៊ុតផ្នែកស មួយគ្រាប់ • ទឹកផ្លែទំពាំងបាយជូរស្រស់ ១ស្លាបព្រា • ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រា • ទឹកដោះគោជូរ ២ស្លាបព្រា។ របៀបធ្វើ៖ • វាយផ្នែកសនៃស៊ុតនៅក្នុងចាន រហូតដល់ខាប់ • លាយល្បាយ ទឹកដោះគោជូរ ទឹកផ្លែទំពាំងបាយជូរ និងទឹកក្រូចឆ្មារបញ្ចូលគ្នា • យកល្បាយលាយឲ្យសព្វជាមួយស៊ុត រួចលាបវាទៅលើផ្ទៃមុខ ដែលបានសម្អាតហើយ • ទុកវាចោលរយៈពេល ១៥នាទី រួចលាងទឹក និងជូតមុខឲ្យស្អាត។ ទឹកក្រូចឆ្មារ និងផ្លែទំពាំងបាយជូរសម្បូរទៅដោយអាស៊ីតស៊ីទ្រិច ដែលវាជាសារធាតុធម្មជាតិមានមុខងារជួយកម្ចាត់មេរោគ និងប្រឆាំងនឹងអុកស៊ីដង់បានយ៉ាងល្អ។ វាជាល្បាយធ្វើឲ្យផ្ទៃមុខរលោង ស្បែកភ្លឺ ដែលស័ក្តិសមសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់។   ល្បាយខាត់ជាមួយប៉េងប៉ោះ ល្បាយផ្សំមាន៖ • ផ្លែប៉េងប៉ោះ ១ផ្លែ • ស្ករក្រហម ២ ស្លាបព្រា • ទឹកឃ្មុំ កន្លះ ស្លាបព្រា។ របៀបធ្វើ៖ កិនប៉េងប៉ោះនៅក្នុងចាន រួចលាយវាជាមួយស្ករក្រហម និងទឹកឃ្មុំ។ យកល្បាយទៅម៉ាស្សាថ្មមៗនៅលើផ្ទៃមុខ រួចទុកចោល ៥ នាទី បន្ទាប់មកលាងមុខ និងជូតឲ្យស្ងួត។សារធាតុ លីកូលីប៉ែន នៅក្នុងផ្លែប៉េងប៉ោះ មានសកម្មភាពប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងជាមួយរ៉ាឌីកាល់សេរីចំណែកស្ករក្រហមមានតួនាទីអាចកម្ចាត់ចោលកោសិកាចាស់ៗនៅស្បែកមុខបានយ៉ាងប្រសើរ។   សម្អាតមុខជាមួយ ម្សៅដើមផ្កាច័ន្ទ (Cinnamon) ល្បាយផ្សំមាន៖ • ម្សៅដើមផ្កាច័ន្ទ កន្លះស្លាបព្រា • ម្សៅទឹកដោះគោ ២ ស្លាបព្រា • ទឹកតែស្លឹកផ្កាស្រស់ ១ ស្លាបព្រា • ទឹកឃ្មុំ ¼ ស្លាបព្រា។ របៀបធ្វើ៖ លាយគ្រឿងផ្សំខាងលើបញ្ចូលគ្នា ដោយកូរឲ្យបានជាល្បាយដែលទន់ៗ បន្ទាប់មកលាបនៅលើផ្ទៃមុខដែលមានសភាពសើម ដោយទុកចោលរយៈពេល ២ ទៅ ៣នាទី សឹមលាងទឹកចេញ រួចជូតមុខឲ្យស្អាត។ ការរួមបញ្ចូលគ្នានៃម្សៅទឹកដោះគោ និងទឹកតែស្លឹកផ្កា ផ្តល់ឲ្យនូវស្បែកដែលទន់ ចំណែកម្សៅដើមផ្កាច័ន្ទអាចទៅជួយភ្ញោចកោសិកាស្បែកមុខ។   ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកក៏អាចសម្រេចបាននូវការថែរក្សាស្បែកមុខខ្លួនឯង ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំដែលអ្នកមានជាស្រេចនៅក្នុងផ្ទះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលព្រឹត្តិប័ត្រវិភាគគុណភាពកាហ្វេមួយមុខ ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៨ ដែលបានបញ្ជាក់ថាកាហ្វេចង្អុលមេឃ មាន លេខឡូតិ៍ 86-2-01847-2-00-41 វេចខ្ចប់ជា Box/15 Sachets/16g ជាមួយថ្ងៃខែឆ្នាំផុតកំណត់ប្រើប្រាស់គឺ ០៨-២០១៩ មានផ្ទុកឱសថឈ្មោះ Sildenafil ដែលប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកប្រើប្រាស់ ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេដែលមានផ្ទុកឱសថឈ្មោះ Sildenafilនេះត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ ក្រុមហ៊ុនកាហ្វេចង្អុលមេឃ វេបសាយឈ្មោះ www.coffeechongolmech.com និងវិទ្យុសុរិន្ទខ្នងភ្នំ FM 101.70 MHz ហើយចែកចាយ និងលក់ តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យក្រុមហ៊ុនកាហ្វេចង្អុលមេឃ ឯ.ក នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសម្អាង អាជ្ញាធរពាក់ព័ន្ធមន្ទីរសុខាភិបាលរាជធានីខេត្ត គ្រប់បណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ ត្រូវធ្វើការប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយដែលមានផ្ទុកឱសថឈ្មោះ Sildenafil ដើម្បីយកមកកម្ទេចចោល។   ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់លក់ចែកចាយនូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល  តាមរយៈទូរស័ព្ទលេខ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

ចែករំលែក

ជាមួយប្រសិទ្ធភាពប្រឆាំងនឹងផ្សិត ឱសថ Griseofulvin ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលការចម្លងមេរោគនៅលើស្បែកក្បាល ក្រចកដៃ ក្រចកជើង ក៏ដូចជាជំងឺស្រែងនៅលើស្បែក។ ចំណែកការប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងទៀតទាមទារឲ្យមានការណែនាំពីវេជ្ជបណ្ឌិត ឬឱសថការី។   សកម្មភាពឱសថ Griseofulvin ជាប្រភេទថ្នាំផ្សះដែលមានមុខងារប្រឆាំងនឹងការលូតលាស់របស់មេរោគពពួកផ្សិតនៅក្នុងក្រុម Dermatophytes (Trichophyton, Microsporum និង Epidermophyton)។ ឱសថនេះបានទៅឃាត់ឃាំងការបំបែកខ្លួនរបស់ផ្សិតដោយធ្វើការបង្អាក់ដំណើរការក្នុងវគ្គមេតាផាសនៃវដ្តមីតូស។ បន្ទាប់ពីការលេប ឱសថអាចជ្រាបទៅដល់ស្បែក សក់ និងក្រចក ហើយភ្ជាប់ជាមួយកោសិកាដើម Keratin ដែលមានឥទ្ធិពលទៅលើកោសិកានៃជំងឺ។ កម្រិត និងការប្រើប្រាស់ Griseofulvin ត្រូវបានប្រើប្រាស់ក្រោមទម្រង់ជាគ្រាប់ ឬទឹក ដោយអាចលេប ១គ្រាប់ក្នុងមួយថ្ងៃឬអាចប្រើទៅដល់ ៤គ្រាប់ក្នុងមួយថ្ងៃ។ បើទោះបីរោគសញ្ញានៃជំងឺបានធូរស្រាលក្នុងរយៈពេលតែ២ ឬ៣ថ្ងៃ ឱសថ Griseofulvin តែងត្រូវបានណែនាំឲ្យប្រើប្រាស់ឲ្យបានគ្រប់កម្រិត និងពេលវេលាទៅតាមការចម្លងនីមួយៗ តួយ៉ាងដូចជា៖ • ការព្យាបាលជំងឺលើស្បែកត្រូវការពេលពី ២ទៅ៤សប្តាហ៍ • ជំងឺកើតលើសក់ ឬស្បែកក្បាលត្រូវការការព្យាបាលពី ៤ ទៅ ៦សប្តាហ៍ • ការចម្លងរោគលើជើង ត្រូវការពេលព្យាបាលពី៤ ទៅ ៨សប្តាហ៍ • រយៈពេលពី ៣ ទៅ ៤ខែ សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកដៃ • សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកជើងទាមទារពេលវេលាយ៉ាងតិចណាស់ ៦ខែ។ ផលរំខានរបស់ឱសថ Griseofulvin អាចនឹងបង្កជាផលរំខានមួយចំនួនដែលអ្នកត្រូវផ្តល់ដំណឹងដល់វេជ្ជបណ្ឌិត ឬឱសថការីនៅពេលផលរំខានទាំងនោះស្តែងចេញមានសភាពធ្ងន់ធ្ងរដូចជា៖ • ឈឺក្បាល • បញ្ហាក្រពះ ពោះវៀន • ក្អួត • រាក • ស្រេកទឹក • អស់កម្លាំង ឬវិលមុខ • សន្លប់។ អន្តរកម្មឱសថ ឱសថ Griseofulvin អាចទៅបន្ថយកម្រិតឱសថផ្សេងទៀត ក្នុងករណីការប្រើប្រាស់ក្នុងពេលជាមួយគ្នា ដែលមានដូចជា៖ • Warfarin • ឱសថពន្យារកំណើត • Cyclosporine • Aspirin។ បម្រុងប្រយ័ត្ន ក្នុងស្ថានភាពសុខភាពមួយចំនួន ការប្រើប្រាស់ឱសថ Griseofulvin គឺមិនត្រូវអនុញ្ញាតនោះទេដោយសារឱសថនេះអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ រួមមានដូចជា៖ • បុគ្គលដែលមានជំងឺទាក់ទងនឹងគ្រាប់ឈាម • បុគ្គលមានជំងឺថ្លើម។ ក្រៅពីនោះ ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងកុមារអាយុក្រោម ៣ឆ្នាំ ក៏មិនគួរប្រើប្រាស់ផងដែរ។   គួរបញ្ជាក់ផងដែរ ឱសថ Griseofulvin ស្ថិតនៅក្រោមឈ្មោះដូចជា Glovin (ក្រែម), Grison-250 និង Grifulvin V® កំពុងតែមានលក់នៅលើទីផ្សារ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលជំងឺឫសដូងបាត ត្រូវបានចែកជា២ គឺ ព្យាបាលបណ្តោះអាសន្ន និង ព្យាបាលជាស្ថារពរជា១០០ % នៅគ្លីនិក តូច យ៉ាន ព្យាបាលជំងឺឫសដូងបាតព្យាបាលដោយចាក់ និងលេប​ ថ្នាំពេទ្យសម័យ មិនបាច់វះកាត់ មិនបាច់សម្រាកពេទ្យ ព្យាបាលរយៈពេលខ្លី ៣ទៅ ៥ ថ្ងៃយ៉ាងយូរ ។ ទី១) ការព្យាបាលបណ្តោះអាសន្ន ឬ ប្រើថ្នាំពន្យារ ការព្យាបាលប្រើថ្នាំលេប ថ្នាំលាប ជាវិធីព្យាបាលតាមរោគសញ្ញា និង ផលប៉ះពាល់របស់វា បានធូរស្បើយមួយរយៈខ្លី តែមិនអាចជាសះស្បើយរហូតបានទេ ។ ទី២) ការព្យាបាលជា ១០០% ឬ ព្យាបាលឲ្យជា មិនដុះមកវិញ - ព្យាបាលដោយថ្នាំចាក់ និង លេបថ្នាំពេទ្យសម័យ មិនបាច់វះកាត់ មិនបាច់សម្រាកពេទ្យ អាចដើរ ហើរ ធ្វើការបានដូចធម្មតា ។ (ធានាជូនមួយជីវិតមិនដុះវិញ បើមាននៅសល់ ព្យាបាលជូនមិនយកប្រាក់) - គឺ ចាក់ថ្នាំពេទ្យ ៣ ទៅ ៥ ថ្ងៃ រួចបន្តលេបថ្នាំ២០ ទៅ ២៥ ថ្ងៃទៀត ពីចាប់ផ្តើមព្យាបាល រហូតដល់របួសជា និងធានាជូនមួយជីវិត ។ ចំណាំ ៖ ពិនិត្យ ពិគ្រោះ និង ថត ជំងឺឫសដូងបាត ម្នាក់ ២០០០០ រៀល ឬ ៥$ ក្នុងករណីមិនទាន់មានលទ្ធភាពព្យាល ឬ មិនទាន់ព្យាបាល  អត្ថបទបន្ថែម៖  មូលហេតុដែលបង្កឲ្យមានជំងឺឫសដូងបាត! ផ្ទះលេខ១៦-១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជំងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយៈទូរសព្ទ័លេខ 012 855 922 /070 855 922 /016 955 822/097 97 97 882 ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989

ចែករំលែក

ប្រសិនបើសម្រេចចិត្តឈប់ជក់បារី  អ្នកត្រូវរៀបចំផែនការនិងកែប្រែទម្លាប់ឬសកម្មភាពខ្លះៗ នោះនឹងទទួលជោគជ័យក្នុងការផ្តាច់បារីបាន១០០%។   ដូច្នេះ ៣ចំណុចខាងក្រោម អាចជួយលោកអ្នកបាន៖ រៀបចំផែនការ និងសកម្មភាព • ឈប់ជក់បារីពិតប្រាកដ តាមកាលបរិច្ឆេទដែលមានកំណត់ • ចូលរួមកម្មវិធីឈប់ជក់បារីយ៉ាងទៀងទាត់ • អនុវត្តតាមការណែនាំ ដែលមានក្នុងជំហានទាំង៧ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • សុំការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ • ចៀសវាងទទួលទានគ្រឿងស្រវឹង តែ កាហ្វេ ក្នុងអំឡុងពេលត្រៀមផ្តាច់បារី • ចៀសឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។ អ្វីគួរធ្វើអំឡុងពេលឈប់ជក់បារី • ធ្វើពិធីជប់លាងដោយនិយាយថា «ឈប់ជក់បារីហើយ» • មិនទិញ និងមិនទទួលអំណោយបារី • កម្ទេចចោលបារី • កម្ទេចចានគោះក្រញ៉មបារីចោល • ប្រាប់ទៅក្រុមគ្រួសារ និងមិត្តភក្តិថាអ្នកបានឈប់ជក់បារីហើយ។ របៀបនៃការទប់ទល់ចំណង់បារី • ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ • ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី • ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ • ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី • ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។   លោកអ្នកអាចចាប់ផ្តើមដោយព្យាយាមផ្លាស់ប្តូរបន្តិចម្តងៗ បើទោះជាពេលខ្លះអ្នកមានអារម្មណ៍ចង់បោះបង់ចោលក៏ដោយ….. បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលបញ្ហាឆ្អឹងកម្មវិធីបច្ចេកទេសខ្ពស់ពីប្រទេសជប៉ុនសម្រាប់ការព្យាបាលបញ្ហាសន្លាក់ឆ្អឹង ឆ្អឹងខ្នង និងការស្តាឡើងវិញនូវមុខងាររបស់ឆ្អឹង។  Kintaro Flexy™ គឺជាវិធីសាស្ត្រព្យាបាលដោយរួមបញ្ចូលទាំងកម្មវិធីស្តាឡើងវិញនូវមុខងាររបស់សន្លាក់ឆ្អឹង និងឆ្អឹងខ្នងដែលបានខូចខាត។ Kintaro Flexy™ គឺជាការរួមបញ្ចូលគ្នានូវការព្យាបាល និងវិធីសាស្ត្រ ស្តាឡើងវិញចំនួន៣របៀប ដូចជា ការចាក់កោសិកា Kintaro (KCTM, i-KEM™) បន្ទះ Kintaro និងកាយសម័្ពន្ធសម្រាប់បញ្ហាឆ្អឹង Kintaro ។ ក្នុងការបង្កើតកម្មវិធី Kintaro Flexy ក្រុមហ៊ុនបានបណ្តាក់ទុនទៅលើបទពិសោធន៍៥០ឆ្នាំលើការស្រាវជ្រាវពីស្ទីមសែលនៅប្រទេសជប៉ុន និងរុស្ស៊ី  បទពិសោធន៍ក្នុងការអនុវត្តផ្ទាល់លើការស្តាឡើងវិញនូវមុខងារឆ្អឹងរយៈពេល២០ឆ្នាំ និងបទពិសោធន៍៨ឆ្នាំលើការប្រើប្រាស់បន្ទះដែលមានភាពយឺត។ តំបន់ដែលអាចប្រើកម្មវិធី Kintaro Flexy • ផ្នែកក ខ្នងផ្នែកខាងក្រោម • ជង្គង់ ស្មា និងកែងដៃ ប្រសិទ្ធភាពព្យាបាលរបស់កម្មវិធី Kintaro Flexy • ការឈឺចាប់ • ជំងឺសឹកឆ្អឹងកងខ្នងនិងសន្លាក់ឆ្អឹងរ៉ាំរ៉ៃ របួសនៅនឹងសរសៃពួនិងឆ្អឹងខ្ចីនៅនឹងសន្លាក់ជង្គង់(Menicus) • ជំងឺរលាកសន្លាក់ឆ្អឹង បញ្ហាលយចេញ និងបញ្ហាលូនចូលនៃឌីសនៅចន្លោះឆ្អឹងកងខ្នង • ការជាសះស្បើយឡើងវិញក្រោយទទួលការវះកាត់និងរងការប៉ះទង្គិចណាមួយ។ វិធីសាស្ត្រ និងបច្ចេកទេស • ចាក់ផលិតផល Kintaro របស់ប្រទេសជប៉ុន(ផលិតផលជីវវេជ្ជសាស្ត្រ ​ថ្មីមួយសម្រាប់ការបណ្តុះឡើងវិញនូវសន្លាក់និងឆ្អឹងកងខ្នង)។ ផលិតផល Kintaroគឺជាផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ដោយផលិតចេញពីកោសិកាដើមដែលមាននៅក្នុងខួរឆ្អឹង។ខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេងនិងមានសុខភាពល្អគឺត្រូវបានប្រើសម្រាប់ផលិតផលិតផលនេះ។ ផលិតផលទាំងអស់របស់ Kintaro គឺជាផលិតផលរបស់ប្រទេសជប៉ុន។ ផលិតផល Kintaro ត្រូវបានចាក់បញ្ចូលនៅនឹងកន្លែងដែលត្រូវព្យាបាល (ដោយប្រើម្ជុលវិទ្យាសាស្ត្រ និងត្រង់ចំណុចពិសេស) ឬចាក់បញ្ចូលទៅក្នុងសរសៃវ៉ែនអាស្រ័យទៅតាមសេចក្តីណែនាំរបស់ Kintaro Cells Power Japan ។ សព្វថ្ងៃនេះ Kintaro Flexy ប្រើផលិតផល ២ប្រភេទ ៖ o Kintaro Cells™ កោសិកាដើមរបស់កោសិកាច្រើនប្រភេទនៃជាលិកាតភ្ជាប់។ ផលិតចេញពីខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេង និងសុខភាពល្អ។វាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល និងការជំរុញឲ្យកោសិកាកើតឡើងវិញ។ នៅពេលដែលវាស្ថិតនៅក្នុងសារពាង្គកាយ វានឹងធ្វើដំណើរទៅកាន់កន្លែងដែលមានការខូចខាត និងរលាកខ្លាំងជាងគេ ដាស់កោសិកាដើមរបស់អ្នកជំងឺឲ្យមានសកម្មភាព បង្កើតបង្គុំសារធាតុសកម្មជីវសាស្ត្រដែលភ្ញោចការបង្កើតឡើងវិញនូវកោសិកា និងបង្កើតសរសៃឈាមតូចៗ។ Kintaro Cells™សកម្មនៅក្នុងសារពាង្គកាយមានជីវិតរយៈពេល៣០ថ្ងៃ។ o I-Kintaro Enriched Medium™ (iKEM™) ផលិតផលជីវវេជ្ជសាស្ត្រ​​ ថ្មីមួយដែលមានផ្ទុកនូវសារធាតុចិញ្ចឹម (វីតាមីន សារធាតុរ៉ែអាស៊ីតអាមីនេ -ល-) និងបង្គុំនៃសារធាតុសកម្មជីវសាស្ត្រ ពោលគឺផលិតផលជំរុញសកម្មភាពរបស់កោសិកាដើម (កត្តាជំរុញការលូតលាស់ សារធាតុបន្ថយប្រព័ន្ធភាពស៊ាំ សារធាតុជំរុញការកកើតសរសៃឈាមនិងសារធាតុដទៃផ្សេងទៀត)។ ការភ្ញោចការកកើតឡើងវិញនូវកោសិកា ការបង្កើតសរសៃឈាមតូចៗ និងការធ្វើឲ្យសកម្មនូវកោសិកាដើមរបស់អ្នកជំងឺខ្លួនឯង គឺជាប្រភពដើមនៃការកកើតថ្មីរបស់កោសិកា។ • Kintaro Taping™ គឺជាវិធីសាស្ត្រពិសេសមួយដោយបិទបន្ទះយឺតដែលបង្កើតដោយក្រុមហ៊ុនKintaroក្នុងការបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីជំរុញការកកើតឡើងវិញនូវកោសិកាសន្លាក់។ វិធីសាស្ត្ររបស់ Kintaro Taping™ គឺធ្វើឡើងក្នុងលក្ខណៈឯកជនសម្រាប់អ្នកជំងឺនីមួយៗ។ • Kintaro Gymnastic™ ត្រូវបានបង្កើតដោយអ្នកឯកទេសកាយសម្ព័ន្ធសម្រាប់ការព្យាបាលបញ្ហាឆ្អឹងរបស់ក្រុមហ៊ុន Kintaro សម្រាប់អនុវត្តនៅផ្ទះ។ Kintaro Gymnastic™ រួមបញ្ចូលទាំងបច្ចេកទេសព្យាបាលដោយចលនា យោគៈ និងកាយសម្ព័ន្ធបែបអាស៊ី។ អ្នកជំងឺចំណាយពេលហាត់កាយសម្ព័ន្ធដោយខ្លួនឯងជារៀងរាល់ព្រឹករយៈពេល៥នាទីក្នុងពេល៣ខែ។ កាយសម័្ពន្ធត្រូវបានបង្កើតឡើងជាឯកជនសម្រាប់អ្នកជំងឺម្នាក់ៗ។ លទ្ធផល • ទទួលបានលទ្ធផលរហ័ស • ការព្យាបាលចំនួន៩៥ករណី បានទទួលជោគជ័យនៅក្នុងឆ្នាំ២០១៧ • ប្រសិទ្ធភាពមានរហូតដល់៩៨%។ ក្រុមហ៊ុន Kintaro Kintaro Cells Power Japan ក្រុមហ៊ុននេះមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅទីក្រុងតូក្យូដែលផលិតStem Cell ។ ក្រុមហ៊ុននេះ ទទួលបានលិខិតបញ្ជាក់ និងប៉ាតង់ច្រើនជាង២០ សហការណ៍ជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកឯកទេសល្បីៗ និងមានអ្នកជំងឺច្រើនជាង១០០០នាក់។  Kintaro Cells Power មានសកម្មភាពនៅប្រទេសជប៉ុន វៀតណាម រុស្ស៊ី ថៃ ហុងកុង អ៊ុយក្រែនកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភីលីពីនតាំងពីឆ្នាំ២០១១។ Kintaro Cells Power ក្នុងពេលបច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសជប៉ុនដែលបានចុះប៉ាតង់សម្រាប់ការបណ្តុះបំណែកសុទ្ធនៃ BM-MSC ក្នុងវិសាលភាពឧស្សាហកម្មដែលអាចធ្វើទៅបាន។ ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ផលិតផល និងលក្ខខណ្ឌក្នុងការចូលជាដៃគូ សូមទាក់ទងមកកាន់អ្នកតំណាងក្រុមហ៊ុន Kintaro Cells Power នៅកម្ពុជា លោក Andrey Saklakov ទូរស័ព្ទលេខ ៖+855-312-357-387 វេបសាយ ៖ cambodia@cellspower.com  សម្រាប់ការព្យាបាលបញ្ហាឆ្អឹង និងជំងឺផ្សេងទៀតដោយ Kintaro Cellsលោកអ្នកអាចទទួលប្រឹក្សាផ្ទាល់ដោយមិនគិតថ្លៃជាមួយគ្រូពេទ្យឯកទេសរបស់ Kintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អុីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com។ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ទូរស័ព្ទលេខ ៖+855-78-666-990 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អាកាសធាតុត្រជាក់   ការប្រឈមទៅនឹងផ្សែងភាគល្អិតតូចនៅក្នុងខ្យល់ ឬវីរុសសុទ្ធតែជាកត្តាបង្កឲ្យមានអាការៈក្អកស្ងួតដែលស្ថានភាពជំងឺអាចស្តែងចេញជាការរលាកផ្លូវដង្ហើម(ច្រមុះ ឬបំពង់ក) ឬរលាកបំពង់អាហារ។ អ្វីគួរដឹង? ក្នុងករណីមានជំងឺក្អក ការប្រើប្រាស់ឱសថបំបាត់ក្អកត្រូវបានណែនាំដោយ៖ -គួរប្រើប្រាស់ឱសថបំបាត់ក្អកតែមួយប្រភេទតួយ៉ាងដូចជា Drosera, Eucalyptus, Gaiacol… -គួរប្រើប្រាស់ឱសថបំបាត់ក្អកដែលគ្មានសារជាតិអាល់កុល ជាពិសេសចំពោះកុមារ ពីព្រោះអាល់កុលអាចធ្វើឲ្យមានផលរំខានដូចជាធីងធោង ងងុយគេង ដែលមិនគួរត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ -ចៀសវាងប្រើប្រាស់ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminiques)ដោយសារវាអាចបណ្តាលឲ្យមានការបញ្ចេញស្លេស្ម។ -អាចជ្រើសរើសប្រើប្រាស់ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈក្អក  បើទោះបីវាអាចផ្តល់ផលរំខានដូចជា ទល់លាមក ឬវិលមុខ។ ឱសថ Opiacés ដែលគួរប្រើចំពោះមនុស្សពេញវ័យឱសថដែលស្ថិតនៅក្នុងក្រុម Opiacés រួមមានដូចជា Codéine, Codéthyline, Pholcodine និងDextrométhorphane។ - Dextrométhorphane៖ ជាឱសថដែលត្រូវបានប្រើជាញឹកញាប់ ក្រោមទម្រង់ជាគ្រាប់ឬស៊ីរ៉ូដូចជា៖ • ឱសថ Akindex , ឱសថ Drill toux séche,ឱសថ Nodex (Brothier)៖  ដែលការប្រើប្រាស់គឺ ១ស្លាបព្រាស៊ុបរៀងរាល់ ៤ម៉ោងម្តង។ • ឱសថ Dexir adulte (Oberlin)៖  ប្រើប្រាស់ ១ ស្លាបព្រាកាហ្វេរៀងរាល់ ៤ម៉ោងម្តង • ឱសថគ្រាប់ Drill toux séche (Pierre Fabre)៖  ប្រើម្តងមួយគ្រាប់ រៀងរាល់ ៤ម៉ោង។ - Pholcodine មានឱសថដូចជា៖ • Humex Fournier adulte sirop (មានសារជាតិអាល់កុល)៖ លេប ១ស្លាបព្រា រៀងរាល់ ៤ម៉ោងម្តង • Codotussyl (មានសារជាតិអាល់កុល)៖  លេប១ ឬ២ស្លាបព្រាកាហ្វេ រៀងរាល់ ៤ម៉ោងម្តង • Trophirès sirop adulte៖   លេប ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង។ - Codéine ដែលមានដូចជា៖ • Eucalyptine Lebrun (Martin Johnson)៖  អាចប្រើដល់ ៣ ទៅ៦ស្លាបព្រាស៊ុបក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ • Néocodion sirop adulte៖  ប្រើ ១ស្លាបព្រាស៊ុប រៀងរាល់ ៤ម៉ោងម្តង • Néocodion ក្នុងទម្រង់ជាឱសថគ្រាប់៖ លេប ១គ្រាប់ រៀងរាល់ ៦ម៉ោងម្តង។ - Codéthyline ៖ • ឱសថក្រោមទម្រង់ជាគ្រាប់ Codéthyline Houdé 5mg  អាចប្រើបាន ៣ ទៅ៤គ្រាប់ក្នុងមួយថ្ងៃ។ បម្រុងប្រយ័ត្ន ឱសថដែលស្ថិតនៅក្នុងក្រុម Opiacés មិនត្រូវបានណែនាំឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះត្រីមាសទី ១ នោះទេដោយសារវាជារយៈពេលដែលទារកកំពុងលូតលាស់ ដែលការប្រើប្រាស់អាចនាំឲ្យទារកលូតលាស់មិនបានពេញលេញ Opiacés អាចជ្រាបចូលទៅក្នុងទឹកដោះ ដូច្នេះត្រូវចៀសវាងប្រើប្រាស់ចំពោះស្រ្តីកំពុងបំបៅដោះកូន។ ចំណាំ ក្នុងករណីជំងឺក្អកកើតមានឡើងរយៈពេលយូរលើសពី  ៣សប្តាហ៍  នោះស្ថានភាពអាចជាប់ពាក់ព័ន្ធជាមួយ៖ -ជំងឺរលាកច្រមុះរ៉ាំរ៉ៃ (Sinusite Chronique) -ជំងឺហឺត -ជំងឺច្រាលទឹកក្រពះ (Reflux gastroœsophagien) -ជំងឺរលាកបំពង់ខ្យល់ (Bronchite Chronique) -ជំងឺមហារីកសួត។ ចៀសវាងបន្តការប្រើប្រាស់ឱសថបំបាត់ក្អកដោយខ្លួនឯង  ប្រសិនស្ថានភាពជំងឺនៅតែអូសបន្លាយយូរ ដោយអ្នកត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top