Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មុខស្រស់ស្អាតមួយម៉ាត់ តើអ្នកមើលទៅលើអ្វីខ្លះ? ទម្រង់មុខ ឬផ្ទៃមុខ? បើសិនជាមិនច្បាស់ទេ មកមើលទាំងអស់គ្នា…ពេញវ័យពេលណា សម្រស់ក្លាយជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់គ្រប់ស្រទាប់មនុស្ស។ សំខាន់ ត្រឹមតែមានទម្រង់មុខ និងស្បែកមុខស្រស់ស្អាត មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះទើប យើងខ្ញុំសូមលើកយក ៥ចំណុចពិសេសដែលជាផ្នែកដ៏ទាក់ទាញសម្រាប់ផ្ទៃមុខរបស់អ្នក ដើម្បីឲ្យអ្នកយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងនេះបានល្អផងដែរ។ ភ្នែក៖ ផ្នែកសំខាន់បំផុតនៅលើមុខ ហើយភ្នែកស្រស់ស្អាត គឺមើលទៅភ្លឺថ្លាព្រមទាំងមានស្បែកជុំវិញភ្នែកស្អាតមិនរូងខ្មៅ។ ដើម្បីបានបែបនេះអ្នកត្រូវផ្តល់ឲ្យភ្នែកនូវការសម្រាកគ្រប់គ្រាន់។ ប្រសិនការងាររបស់អ្នកតម្រូវឲ្យនៅមុខកុំព្យូទ័រជាប្រចាំ អ្នកត្រូវឧស្សាហ៍ងើបដើរចេញមើលអ្វីផ្សេងខ្លះ និងព្រិចភ្នែកឲ្យបានញឹក កុំឲ្យភ្នែកអ្នកឆាប់ស្ងួត។ គួរប្រើទឹកភ្នែកសិប្បនិមិ្មតជាប្រចាំនូវរាល់ពេលអ្នកមានអារម្មណ៍ថាស្ងួតភ្នែក និងដើម្បីលាងភ្នែកពីធូលីដី។  ពាក់វ៉ែនតាខ្មៅគ្រប់ពេលអ្នកចេញក្រៅ ព្រោះវាអាចជួយការពារពីកាំរស្មីUV និងកុំឲ្យស្បែកកន្ទុយភ្នែកឆាប់ជ្រួញផងដែរ។ ទំនេរៗ អ្នកអាចឆ្លៀតចិតត្រសក់ជាចំណិតស្តើងៗ បិតលើរង្វង់ភ្នែករយៈពេលត្រឹមតែ១០នាទី ដើម្បីផ្តល់សំណើមដល់ស្បែកជុំវិញភ្នែករបស់អ្នក និងជួយបំបាត់រង្វង់ភ្នែកខ្មៅបានយ៉ាងប្រសើរ។ ច្រមុះ៖ ច្រមុះដែលស្អាតគឺសំដៅដល់ច្រមុះមានរាងតូច និងស្រួចដែលភាគច្រើនអ្នកអាចផាត់មុខឲ្យចេញជារូបរាងដែលអ្នកចូលចិត្ត។ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចម៉ាស្សាដើម្បីបានរូបរាងច្រមុះដ៏តូចខ្ពស់នេះបានដោយគ្រាន់តែប្រើដៃទាំងពីររបស់អ្នកម៉ាស្សាថ្នមៗ ឬរុញទៅសងខាងច្រមុះរបស់អ្នកពីលើចុះក្រោម ម្តង៥នាទី ដោយអនុវត្តជារៀងរាល់ថ្ងៃប្រសើរបំផុតគឺនៅពេលព្រឹកព្រលឹម ក្នុងរយៈពេលត្រឹមតែ២ទៅ៣ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ ថ្ពាល់៖ ស្បែកថ្ពាល់ គឺជាផ្នែកសំខាន់បង្ហាញអំពីទិដ្ឋភាពនៃស្បែកទាំងមូលរបស់អ្នកមានន័យថាមើលតែស្បែកថ្ពាល់ក៏ដឹងថាស្បែកទាំងមូលរបស់អ្នកមានសុខភាពល្អកម្រិតណាដែរ។ ដើម្បីបានថ្ពាល់ស្រស់ថ្លាជាប្រចាំគួរលាបប្រទាលកន្ទុយក្រពើផ្ទាល់លើថ្ពាល់ ទុក៣០នាទី ជាប្រចាំនៅមុនពេលអ្នកងូតទឹកឬលាងសម្អាតមុខ ព្រោះវាជួយឲ្យថ្ពាល់អ្នកមើលទៅម៉ត់និងភ្លឺរលោង។ ត្រូវចៀសវាងទម្លាប់អាក្រក់ដែលអ្នកចូលគេងទាំងមិនលាងមុខ ដោយសារការទុកគ្រឿងសម្អាងនៅលើមុខយូរពេកធ្វើឲ្យស្បែកមុខឆាប់ចាស់ និងយារហើយយកល្អអ្នកគួរតែគេងផ្ងារជាជាងគេងចំហៀងឬផ្កាប់មុខ។ ម៉្យាងទៀតត្រូវលាបក្រែមផ្តល់សំណើមលើផ្ទៃមុខទាំងមូលជាប្រចាំបន្ទាប់ពីសម្អាតមុខរួច ហើយអ្នកក៏អាចម៉ាស្សាថ្ពាល់តាមចលនាជារង្វង់ទាញទៅសៀតផ្កា ព្រមទាំងទះថ្ពាល់តិចៗដើម្បីឲ្យវាមានភាពហាប់ណែនផងដែរ។ បបូរមាត់៖ បបូរមាត់ស្រស់ស្អាតអាចជាផ្នែកមួយដែលធ្វើឲ្យពាក្យពេចន៍អ្នកមានឥទ្ធិពល ដែលវាមើលទៅមិនស្លេក មិនខ្មៅ មិនស្ងួត ហើយក៏មិនប្រេះ។ ដោយសារតែស្បែកបបូរមាត់អ្នកជាប្រភេទស្បែកស្តើង ដែលទាមទារឲ្យអ្នកថែរក្សាជាប្រចាំ  ដោយជ្រើសរើសប្រេងលាបបបូរមាត់ប្រភេទគ្មានអាល់កុល។ រឹតតែទាក់ទាញ គឺជ្រើសរើសក្រែមឲ្យសមនឹងអ្នកដូចជា បើសរសៃឈាមកដៃអ្នកបង្ហាញពណ៌បៃតង អ្នកគួរលាបក្រែមពណ៌ក្រហមត្នោត ឬពណ៌ទឹកក្រូច តែបើសរសៃកដៃអ្នកពណ៌ខៀវវិញ អ្នកគួរលាបក្រែមពណ៌ផ្កាឈូក  ឬស្វាយ  ប៉ុន្តែអ្នកក៏អាចជ្រើសរើសឲ្យស្របនឹងកម្មវិធីដែលចូលរួម និងសម្លៀកបំពាក់ដែលអ្នកស្លៀកបានផងដែរ។ ធ្មេញ៖ ឲ្យតែពេលអ្នកសើច នោះវាក៏ជាពេលវេលាដែលអ្នកបញ្ចេញនូវសម្រស់ធ្មេញរបស់អ្នកដែរ ដូចនេះ វាអាចចាត់ទុកជាផ្នែកមួយដ៏ទាក់ទាញ មិនត្រឹមតែស ត្រង់ជួរ តែក៏ត្រូវមានសុខភាពល្អផងដែរ។ ដើម្បីឲ្យបានទាំងព្រមបែបនេះ អ្នកត្រូវចងចាំដំបូងគឺ ការសម្អាតដូចជាអ្នកត្រូវប្រាកដថាអ្នកបានដុសធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬបន្ទាប់ពីញ៉ាំអាហាររួច ព្រមទាំងអាចប្រើអំបោះទាក់ធ្មេញ និងទឹកខ្ពុរមាត់បន្ថែមផងដែរដើម្បីសម្អាតបានកាន់តែស្អាត។  គួរមានទម្លាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ពី៦ខែ ឬ១ឆ្នាំម្តង។ ជំនួសប្រភេទអាហារ ឬភេសជ្ជៈផ្អែម មកជាតែព្រោះវាអាចកាត់បន្ថយការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបន្ថែមការញ៉ាំពពួកអាហារដែលសម្បូរដោយកាល់ស្យូម  ដោយសារវាមានអត្ថប្រយោជន៍ដល់ឆ្អឹង  រួមទាំងធ្វើឲ្យឆ្អឹងថ្គាមរឹងមាំផងដែរ។ បញ្ឈប់ការជក់បារីជាដាច់ខាត ព្រោះវាមិនត្រឹមតែបំផ្លាញធ្មេញរបស់អ្នកទេ ថែមទាំងបំផ្លាញសុខភាពមាត់របស់អ្នកទៀតផង។ លោកអ្នកក៏អាចបង្កើនសោភ័ណភាពធ្មេញរបស់អ្នកបាន ដោយការតម្រង់ធ្មេញ ដែលបច្ចុប្បន្ន វិធីនេះមានការពេញនិយម និងមានវិធីសាស្រ្តច្រើនទៅតាមគ្លីនិក ឬមន្ទីរពេទ្យធ្មេញនានា។  

ចែករំលែក

តើអ្នកមានបញ្ហាដំណេកមែនឬទេ? តើអ្នកតែងតែជួបប្រទះនឹងភាពលំបាកក្នុងការទទួលទានដំណេកមែនទេ? វាអាចបណ្តាលមកពីកត្តាជាច្រើនដែលលោកអ្នកអាចនឹងមិនបានចាប់អារម្មណ៍ ឬបានចាប់អារម្មណ៍ទទួលដឹងលឺហើយ តែមិនអាចចៀសវាងបាន។ ក្រៅពីរបបអាហារ និងទម្លាប់ប្រចាំថ្ងៃដែលអ្នកគួរផ្លាស់ប្តូរ យោគៈក៏អាចជាដំណោះស្រាយដ៏ល្អមួយសម្រាប់បញ្ហានេះផងដែរ។ ចង់ដឹងទេថា តើវាពិតជាមានប្រសិទ្ធភាពយ៉ាងណានោះ សូមធ្វើការសាកល្បងដោយផ្ទាល់ជាមួយនឹងចលនាយោគៈដូចខាងក្រោម ៖ ការតាំងសមាធិរយៈពេលខ្លីអង្គុយសម្រាកលើគ្រែ ដោយធ្វើការបត់ជើង ឬពន្លាតជើងឲ្យត្រង់ពីមុខ(បែបណាក៏បាន ឲ្យតែគិតថាស្រួល)។ អង្គុយចុះ ហើយផ្អែកខ្នងលើខ្នើយបន្តិច។ បិទភ្នែក ដោយដាក់ដៃលើភ្លៅ ហើយធ្វើការដកដង្ហើមឲ្យបានវែងៗ។ Savasana ពន្លាតជើងចេញទៅក្រៅ នៅស្ងៀមមួយសន្ទុះ។ ប្រសិនបើអ្នកចូលចិត្តគេងក្នុងរូបភាពមួយនេះ អ្នកក៏គេងលក់ស្កប់ស្កល់តែម្តង។ទៅដៃមួយនោះ។ ធ្វើដូចគ្នាចំពោះមួយចំហៀងខ្លួនទៀត។ Bend Knee Lying Down Twist ពត់ជង្គង់ទៅកាន់ដើមទ្រូង ហើយដាក់ជើងខ្វែងនឹងដងខ្លួន។ បង្វែរក្បាលទៅទិសផ្ទុយ ហើយដាក់ដៃឲ្យចេញជារាងអក្សរ T។ Half Happy Baby ពត់ជង្គង់ម្តងទៀត ដោយព្យាយាមទាញជើងឲ្យបែរទៅរកដំបូលខាងលើ។ ហើយព្យាយាមបន្ទន់ជង្គង់ទៅកាន់ក្លៀក។ Hamstring Stretch ពន្លាតជើងឲ្យត្រង់ឆ្ពោះទៅរកដំបូល។ ប្រើដៃចាប់ផ្នែកខាងក្រោយជង្គង់ ឬនៅក្បែរកជើង។ ដាក់ជើងឲ្យត្រង់ ហើយទាញវាតិចៗមកជិតក្បាលម្តងៗបន្តិច រាល់ពេលដកដង្ហើមចេញម្តងៗ។ ធ្វើដូចគ្នាចំពោះមួយចំហៀងទៀត។ ត្រូវធ្វើចលនានេះដោយថ្នមៗ ដោយកុំប្រឹងអស់ពីកម្លាំងពេក។ វានឹងជួយបន្ថយភាពតានតឹងដែលមាននៅសេសសល់ក្នុងខ្លួនរបស់អ្នក មុនពេលចូលគេង។ ពន្លាតជើងនៅចំពីមុខដងខ្លួន ហើយបន្ទន់ខ្លួនថ្នមៗមកកាន់ជើងនោះ។ ពន្លាជើងទៅមុខ ហើយខ្នងត្រង់ ស្រដៀងនឹងចលនាខាងលើដែរ ប៉ុន្តែបន្ទាប់ពីធ្វើការពន្លាតជើងយឺតៗទៅមុខ អ្នកអាចបន្ទន់ជង្គង់ម្តងបន្តិចៗរហូតដល់អ្នកអាចចាប់កាន់ជើងរបស់ខ្លួនឯងបាន ហើយសឹមធ្វើការបន្ទន់ជង្គង់យ៉ាងណាឲ្យខ្នងរបស់អ្នកនៅត្រង់។  បន្ទន់ខ្លួនទៅមុខ អង្គុយពែនភ្នែនឲ្យស្រួលរួចបន្ទន់ត្រគាកទៅមុខ ដោយដាក់ដៃត្រដាងទៅមុខ។ បង្វិលខ្លួនដោយអង្គុយ អង្គុយពែនភ្នែនធម្មតា ហើយបង្វិលដងខ្លួនបន្តិចទៅចំហៀង ឬទៅក្រោយ រួចធ្វើបង្វិលដូចគ្នាទៅមួយចំហៀងទៀត។ គេង បង្វែរខ្លួនទៅចំហៀង ហើយរីករាយជាមួយនឹងដំណេកដ៏ស្កប់ស្កល់ពេញមួយយប់របស់អ្នក។ «អ្នកគួរចងចាំថា យោគៈទាំងប៉ុន្មានខាងលើនេះនឹងជួយសម្រួលដល់ដំណេករបស់លោកអ្នក ហេតុនេះហើយអ្នកមិនគួរអនុវត្តវាខ្លាំងក្លាពេកឲ្យដូចជាលំហាត់ប្រាណ ឬយោគៈដែលជួយបន្ថែមភាពរឹងមាំ ឬភាពរហ័សរហួន ដល់ថ្នាក់ឈឺចុកចាប់លើដងខ្លួននោះទេ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលឈឺឆ្អាល និងស្រលាញ់សុខភាពរបស់ខ្លួនឯងនោះ អ្នកចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយដំណេកនោះទៀតសោតក៏គួរតែជាដំណេកដែលស្កប់ស្កល់យ៉ាងពិតប្រាកដដែរ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នែកជាផ្នែកដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវថែរក្សាជាប្រចាំដើម្បីចៀសវាងនូវបញ្ហាជាច្រើនក្នុងនោះបញ្ហាភ្នែកដែលគេតែងតែជួបប្រទះញឹកញាប់ជាងគេ គឺបញ្ហាភ្នែកម៉្ញូប។ក្នុងនោះ ភ្នែកម៉្ញូបមានច្រើនប្រភេទ និងកម្រិតផ្សេងៗពីគ្នាដែលអាចកើតលើមនុស្សគ្រប់វ័យ ដូច្នេះហើយ ហេលស៍ថាម បានលើកយកប្រធានបទទាក់ទងនឹងភ្នែកម៉្ញូបមួយប្រភេទហៅថា «ម៉្ញូបក្លែងក្លាយ»។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរពេទ្យព្រះអង្គឌួង និងជាសាស្រ្តាចារ្យផ្នែកចក្ខុសាស្ត្រ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ «ម៉្ញូបក្លែងក្លាយ» ឬដែលពាក្យបច្ចេកទេសហៅថា « Pseudomyopia » មកពីពាក្យថា «Pseudo» មានន័យថាមិនពិតប្រាកដ ឬក្លែងក្លាយ រីឯ « Myopia » គឺសំដៅទៅភ្នែកស្រវាំងឆ្ងាយដូចនេះម៉្ញូបក្លែងក្លាយ (Pseudomyopia) មានន័យថាភ្នែកស្រវាំងឆ្ងាយមិនពិតប្រាកដ ឬម៉្ញូបមិនពិតប្រាកដ។ ដោយឡែកម៉្ញូបក្លែងក្លាយខុសពីម៉្ញូបផ្សេងទៀតដោយសារវាមានលក្ខណៈជាបណ្តោះអាសន្នមិនមានលេខម៉្ញូបខ្លាំងដូចលេខម៉្ញូបធម្មតា និងជាទូទៅមានរយៈពេលខ្លីហើយអាចបាត់ទៅវិញ។ រីឯរោគសញ្ញាដែលស្តែងចេញជាម៉្ញូបក្លែងក្លាយនេះក៏មិនខុសពីម៉្ញូបធម្មតាដែរ មានការមើយឆ្ងាយស្រវាំង រោយភ្នែក ចុកគ្រាប់ភ្នែក ហួលគ្រាប់ភ្នែកប៉ុន្តែនៅពេលគាត់បានសម្រាក ពិសេសសម្រាកពីការមើលជិតដូចជាទូរស័ព្ទ កុំព្យូទ័រ នោះអាការៈវានឹងធូរវិញ។ លោកវេជ្ជបណ្ឌិតបានបន្តថាភ្នែកម៉្ញូបក្លែងក្លាយនេះបណ្តាលមកពីមូលហេតុចម្បងបី៖ •ទីមួយ គឺទាក់ទងនឹងការមើលជិតច្រើនដែលភាសាបច្ចេកទេស ហៅថា Excessive Near Working គឺការមើលវត្ថុជិតរយៈពេលយូរច្រើនម៉ោងលើសពី៨ឬលើសពី១២ម៉ោងធ្វើឲ្យភ្នែកមានលក្ខណៈម៉្ញូបដែលពាក្យបច្ចេកទេសមួយហៅថា Accommodation Spam មានន័យថានៅពេលដែលយើងប្រើភ្នែកជិតច្រើនធ្វើឲ្យសាច់ដុំក្នុងភ្នែកហៅថា Ciliary Muscle កន្រ្តាក់រយៈពេលយូរម៉ោងបណ្តាលឲ្យកែវភ្នែកប៉ោងមានលក្ខណៈម៉្ញូបរយៈពេលខ្លីហើយក៏បាត់ទៅវិញ។ •ទីពីរ គឺទាក់ទងទៅនឹងភ្នែកមួយចំនួនដែលមានលក្ខណៈរលាកក្នុងភ្នែកហៅថា Uveitisធ្វើឲ្យភ្នែកមានការរលាកក្រហម ហើយមានលក្ខណៈដូចម៉្ញូបក្លែងក្លាយផងដែរ។ •ទីបី គឺទាក់ទងទៅនឹងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួនភ្នែកចាប់ផ្តើមឡើងបាយ ឬគាត់មានបញ្ហាសរសៃប្រសាទឬក៏មានគ្រោះថ្នាក់ខួរក្បាលជាដើមក៏បណ្តាយឲ្យមានអាការៈស្រវាំងឆ្ងាយ និងរោយគ្រាប់ភ្នែកផងដែរ។ ថ្វីត្បិតតែវាជាម៉្ញូបក្លែងក្លាយក៏ពិតមែន ចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកនៅពេលលោកអ្នកមានអាការៈស្រវាំងភ្នែកពិសេសពេលមើលឆ្ងាយ ឬចុករោយគ្រាប់ភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យនេះទៀតសោតវាអាស្រ័យទៅតាមមូលហេតុនៃម៉្ញូបក្លែងក្លាយដោយដំបូងឡើយនឹងសាកសួររកមូលហេតុថាតើគាត់មានសម្លឹងច្រើនម៉ោងឬទេគាត់មានការរលាកក្នុងភ្នែកឬទេ? គាត់មានជំងឺប្រព័ន្ធប្រសាទឬរបួសផ្នែកក្បាល ឬទេ។ បន្ទាប់មកសួរអំពីអាការៈរបស់គាត់រួមជាមួយនឹងការវាស់គំហើញភ្នែកទាំងសងខាងរបស់គាត់ ដើម្បីដឹងថាមានថយចុះ ឬស្រវាំង ឬទេដោយប្រើឧបករណ៍សម្រាប់វាស់ភ្នែកដូចឧបករណ៍វាស់វ៉ែនតាទូទៅឈ្មោះថា Auto Refractometer វាផ្តល់លទ្ធផលជាលេខម៉្ញូប ក៏ប៉ុន្តែលេខម៉្ញូបនេះអាចមានលក្ខណៈប្រែប្រួល គឺថាបើបានសម្រាកភ្នែក ឬក៏បានព្យាបាលពេលយើងវាស់ម្តងទៀតទៅ គឺយើងឃើញលេខនោះថយចុះ ឬក៏បាត់។ ចំពោះការព្យាបាលបញ្ហាម៉្ញូបក្លែងក្លាយនេះមិនមានអ្វីជាពិសេសនោះទេ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានបញ្ហាម៉្ញូបក្លែងក្លាយហើយ គាត់នឹងណែនាំឲ្យអ្នកប្រើប្រាស់ភ្នែកបានត្រឹមត្រូវមិនលើសពី៨ម៉ោង ឬ១២ម៉ោងព្រមទាំងបរិភោគអាហារមានវីតាមីនគ្រប់គ្រាន់។ ប្រសិនបើមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវទេនោះភ្នែកម៉្ញូបក្លែងក្លាយរបស់អ្នកនឹងវិវឌ្ឍទៅជាភ្នែកម៉្ញូបពិតប្រាកដដែលទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាជាប្រចាំនិងការព្យាបាលច្បាស់លាស់។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់នូវដំបូន្មានថាគួរតែថែរក្សាភ្នែក និងអនាម័យវាឲ្យបានជាប្រចាំព្រោះវាអាចជួយលោកអ្នកបានរហូតដល់៥០%ឲ្យរួចផុតពីបញ្ហាភ្នែកនានា។ ការធ្វើអនាម័យខ្លួនប្រាណ និងលើផ្ទៃមុខក៏ជាផ្នែកមួយនៃការថែរក្សាភ្នែកដែរ។ ម៉្យាងទៀត ការប្រើប្រាស់វ៉ែនតាត្រឹមត្រូវនៅពេលយើងប្រឈមមុខនឹងបរិស្ថានមិនល្អខ្យល់ពន្លឺថ្ងៃ ផ្សែង ដីហុយ ឬប្រើកុំព្យូទ័រយូរក៏ជាការថែទាំភ្នែកអ្នកដែរ។ បើអ្នកសម្លឹងជិតរយៈពេលយូរត្រូវចេះសម្រាកភ្នែកខ្លះ តាមគោលការណ៍២០ ២០ ២០ មានន័យថាសម្លឹង ២០នាទី សម្រាក២០ វិនាទីហើយសម្លឹងទៅឆ្ងាយ ២០ហ្វីត(ប្រហែល៦ម៉ែត្រ) ឬប្រើវ៉ែនតាជំនួយពេលស្រវាំងឆ្ងាយ។ ការថែទាំភ្នែកនេះត្រូវគិតតាំងពីក្មេងតាំងពីកើតមករហូតដល់ចាស់នៅពេលមានបញ្ហាតិចតួច មិនស្រួលយើងត្រូវរួតរះប្រញាប់ទៅជួបគ្រូពេទ្យឯកទេសភ្នែក ដើម្បីពិនិត្យថាតើភ្នែកយើងមានជំងឺអ្វីឬអត់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាងខ្ញុំឈ្មោះ ក.ស.គ អាយុ២៣ឆ្នាំ ទម្ងន់៤៨ កម្ពស់១ម៉ែត្រ៥៦ ជានិស្សិត។ ខ្ញុំធ្លាប់ជ្រុះសក់ពីមុន តែក្រោយពេល ប្រើប្រាស់ថ្នាំនិងផលិតផលតាមការណែនាំរបស់គ្រូពេទ្យ បញ្ហានេះក៏បានស្បើយជាងមុន។ ប៉ុន្តែបច្ចុប្បន្ននេះ សក់របស់ខ្ញុំ ចាប់ផ្តើមជ្រុះច្រើនទៀតរហូតច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ ហើយសមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែជ្រុះសក់។ តើបញ្ហាជ្រុះសក់នេះអាចព្យាបាលដូចម្តេច? តើកូឡាជែនមានប្រយោជន៍អ្វីសម្រាប់សុខភាពសក់? ចម្លើយ៖ ការជ្រុះសក់លើសពី 100 សរសៃក្នុង1ថ្ងៃនេះអាចចាត់ទុកជាបញ្ហាដែលត្រូវទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវបំផុត និងឲ្យបានឆាប់រហ័ស។ រីឯបញ្ហាដែលសមាជិកទាំងអស់ក្នុងគ្រួសារសុទ្ធតែជ្រុះសក់អាចទាក់ទងនឹងតំណពូជ ឬជីវភាព និងការរស់នៅក្នុងគ្រួសារទាំងមូល ដែលតម្រូវឲ្យគ្រូពេទ្យ ត្រូវស្រាវជ្រាវពីបញ្ហានេះឲ្យបានច្បាស់លាស់ និងត្រូវព្យាបាលជាបន្ទាន់ទៅតាមមូលហេតុនៃការជ្រុះសក់។ ចំពោះសារធាតុ កូឡាជែន ជាប្រូតេអុីនដែលមាន២៥%នៃប្រូតេអុីនដែលស្រាប់នៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពហាប់ណែនរបស់ស្បែក ធ្វើឲ្យមានភាពស្រស់ស្អាតនិងរក្សាភាពក្រាស់របស់ស្បែក  ក៏ដូចជាចូលរួមក្នុងការលូតលាស់របស់សក់ផងដែរ។ ដោយឡែកបរិមាណរបស់កូឡាជែននឹងថយចុះទៅតាមអាយុ នាំឲ្យស្បែកមានភាពជ្រីវជ្រួញ បាត់បង់ភាពយឺត សក់ស្តើង សក់ស សក់លែងសូវដុះជាដើម។ ដូចនេះការប្រើប្រាស់កូឡាជែនពីខាងក្រៅតាមការលេបឬលាបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយចំពោះសក់ផ្ទាល់អាចមានដូចជា ចិញ្ចឹមគល់សក់ សរសៃសក់ក្រាស់ កាត់បន្ថយការជ្រុះសក់ ធ្វើឲ្យសក់ខ្មៅ កាត់បន្ថយសក់បែកចុង និងសក់មានសំណើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ម្ចាស់គ្លីនិកសើស្បែក ប៊ីស៊ី I (បឹងកេងកង) និង II (ទួលគោក)

ចែករំលែក

នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងមានការឈឺចាប់ភ្លាមៗ នៅពេលដែលពាក់ស្បែកជើងកែង។ គេគ្រប់គ្នានិយាយថា មកពីឆ្អឹងខ្ញុំមានបញ្ហាតាំងពីកំណើត។ តើនេះជាការពិតទេ? តើអាចធ្វើការកែខៃដោយវិធីណាមួយឬទេ? ចម្លើយ៖ ចំពោះស្ថានភាពរបស់ប្អូន ត្រង់ដែលគេនិយាយថាវាបណ្តាលមកពីឆ្អឹងជើង ក៏ជាបញ្ហាមួយត្រូវគិតដែរ។ ដូច្នេះហើយ ប្អូនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឯកទេស និងធ្វើការថតដោយកាំរស្មីX ដើម្បីធ្វើការពិនិត្យមើលទម្រង់ឆ្អឹងជើងជាមុនសិន បើទម្រង់ឆ្អឹងជើងសំប៉ែត គ្រូពេទ្យនឹងផ្តល់ដំបូន្មានឲ្យកាត់ស្បែកជើងតម្រូវទៅនឹងទម្រង់ជើង នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត ប្អូនត្រូវគិតគូរដល់បាតស្បែកជើង ធ្វើយ៉ាងណាកុំឲ្យរឹងពេក ហើយកែងទៀតសោតក៏មិនគួរខ្ពស់ពេកដែរ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ 23 ឆ្នាំរស់នៅរាជធានីភ្នំពេញ។ ខ្ញុំមានកូនប្រុសអាយុ ៣ខែ។ ខ្ញុំ និងប្តីចេះតែស្តាប់ឮសំឡេងកូនខ្ញុំស្រមុកដូចសំឡេងឆ្មា។ ខ្ញុំឆ្ងល់ណាស់ថាក្មេងតូច ក៏អាចស្រមុកដែរ។ តើវាជារឿងធម្មតាឬក៏ជាបញ្ហាដែលត្រូវទៅជួបគ្រូពេទ្យ? ចម្លើយ៖ កូនរបស់លោកស្រីប្រហែលជាមានបញ្ហានៅអាមីដាល់ ឬរលាកច្រមុះ។ នៅពេលគេង អាមីដាល់អាចរីកធំ ឬអាល្លែកហ្ស៊ីច្រមុះរ៉ាំរ៉ៃដែលធ្វើឲ្យមានសំបោរ និងតឹងច្រមុះ ធ្វើឲ្យត្បៀតផ្លូវដង្ហើមដែលនាំឲ្យឮសំឡេង។ ដូចនេះ ដំណោះស្រាយ គឺត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យច្រមុះថាតើមានបញ្ហាអាល្លែកហ្ស៊ីឬក៏អត់ និងមើលសាច់អាមីដាល់ថាធំកម្រិតណា ត្រូវកាត់ចេញឬក៏អត់ និងកាត់នៅពេលណា ព្រមទាំងវាយតម្លៃថាវាអាចប៉ះពាល់ដល់ការលូតលាស់និងការរៀនសូត្ររបស់ក្មេងឬទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ

ចែករំលែក

ហាត់ប្រាណពេលព្រឹក មិនមែនល្អជាងពេលល្ងាចនោះទេ ប៉ុន្តែវាជាសកម្មភាពដែលធ្វើឲ្យថ្ងៃរបស់អ្នកចាប់ផ្តើមយ៉ាងល្អ ដោយធ្វើឲ្យអ្នកស្រស់ស្រាយ និងសកម្មបានពេញមួយថ្ងៃ។ សម្រាប់អ្នកដែលមានពេលល្ងាចដ៏មមាញឹក ឬក៏មិនចង់ខកខាន happy- hour ប្រាកដជាព្យាយាមស្រឡាញ់ការហាត់នៅពេលព្រឹកជាង។ តែអ្នកណាខ្លះដែលបានសន្យាជាមួយខ្លួនឯងម្តងហើយម្តងទៀតថានឹងក្រោកពីព្រឹកទៅហាត់ប្រាណ ជាពិសេសនៅពេលដែលមេឃនៅងងឹតនៅឡើយជាមួយអាកាសធាតុចុះត្រជាក់បែបនេះ? សូម្បីតែគេងនោះក៏មិនងាយក្រោកបានផង តែដែលកាន់តែខូចចិត្តនោះគឺ នៅពេលដែលទម្លាប់ហាត់ប្រាណពេលព្រឹកត្រូវបានបាត់ទៅវិញ នៅពេលដែលអ្នកផ្អាកមួយរយៈពិសេសនៅខែត្រជាក់។ ដូចនេះទើបអ្នកត្រូវរកល្បិចខ្លះៗដើម្បីអាចសម្រេចការសន្យានេះឡើងវិញមិនថានៅកាលៈទេសៈណាក៏ដោយ។ 1.    បង្កើតជាសកម្មភាពភ្លាមក្រោយពីភ្ញាក់ភ្លាម ដាក់នាឡិការោទ៍នៅឆ្ងាយពីគ្រែគេង ហើយក្រោយពីក្រោកទៅបិទ អ្នកត្រូវប្រញាប់បើកអំពូលភ្លើង ឬបង្អួចភ្លាមព្រោះពន្លឺអាចធ្វើឲ្យអ្នកពិបាកគេងទៅវិញ។ បន្ទាប់មក ត្រូវមានសកម្មភាពជាបន្តបន្ទាប់ដូចជាបើកចម្រៀងដែលធ្វើឲ្យអ្នកកន្ត្រាក់អារម្មណ៍ ធ្វើការងារផ្ទះបន្តិច និងប្រញាប់លុបមុខ ព្រមទាំងកម្តៅសាច់ដុំជាដើម។ 2.    យកភាពត្រជាក់មកជាការកម្តៅសាច់ដុំ ខណៈពេលដែលអ្នកក្រោកហើយ  និងមុនពេលអ្នកបានអូសទាញដោយភួយដ៏កក់ក្តៅវិញ សូមចេញទៅក្រៅបន្ទប់ ឬផ្ទះដើម្បីឲ្យខ្យល់ត្រជាក់នៅពេលព្រឹកមកប៉ះស្បែកមុខរបស់អ្នករហូតផ្តល់អារម្មណ៍ថាស្វាងដល់អ្នក។ 3.    ធ្វើអ្វីដែលអ្នកចូលចិត្ត ការហាត់នៅកន្លែងស្អាតៗជាមួយនឹងទិដ្ឋភាពពេលព្រឹក រួមជាមួយប្រភេទហាត់ប្រាណដែលអ្នកចូលចិត្ត ពិតជាធ្វើឲ្យអ្នកគ្មានលេសគេចវេស ។ កុំភ្លេចត្រៀម playlist បទចម្រៀងដែលអ្នកចូលចិត្តផងដែរ (Dizzy ដោយ Taylor swift និង ស្មារតីកីឡា ព្រមទាំង Jailbreak ដោយក្មេងខ្មែរ ស្ថិតក្នុង playlist ដែលអ្នកគួរតែសាកល្បង)។ 4.    រៀបចំទុកគ្រប់យ៉ាងជាមុន មិនថាសម្លៀកបំពាក់ ស្បែកជើងកីឡា ចំណីទ្រាប់ពោះ និងទឹកជាដើម គួរតែត្រូវបានរៀបចំរួចជាស្រេចតាំងពីយប់ ដូចនេះក្រោកឡើងអ្នកមិនចាំបាច់ខ្វល់អំពីសម្ភារៈដែលត្រូវប្រើប្រាស់សម្រាប់ហាត់ប្រាណនោះទេ។ 5.    ធ្វើឲ្យវាងាយៗ​ (កុំឲ្យវាជាសម្ពាធ) កុំដាក់គោលដៅខ្ពស់ ឬTo-do list វែងពេករហូតវាក្លាយជាសម្ពាធធ្វើឲ្យអ្នកមិនចង់ក្រោកទៅវិញ។ គួរកំណត់ជាការហាត់ត្រឹមរយៈពេលសមរម្យត្រឹម១៥ ទៅ៣០នាទី ឬការរត់ចម្ងាយខ្លីៗជាដើម។ 6.    ដាក់ម៉ោងរោទ៍ច្រើន ហើយធ្វើឲ្យពួកវាមានឥទ្ធិពល នៅម៉ោងរោទ៍នីមួយៗមានភ្ជាប់ជាមួយនឹងឃ្លាជម្រុញទឹកចិត្ត ដូចជាម៉ោងរោទ៍ទី១ ជាមួយនឹងឃ្លាថា ខ្ញុំអាចធ្វើបាន ហើយម៉ោងរោទ៍បន្ទាប់គឺ ខ្ញុំនឹងធ្វើវា និងចុងក្រោយគឺ ខ្ញុំធ្វើវាបានហើយ។ ​  វាអាចនឹងរំខានបន្តិចប៉ុន្តែ វាក៏ល្អជាងការចុចប៊ូតុង snooze  ឲ្យដាស់អ្នកម្តងហើយម្តងទៀត   រហូតអ្នកអាចច្រឡំចុចបិទ។ 7.    ផឹកទឹកមួយកែវពេញ ក្រោយពេលភ្ញាក់ពីគេង បើគិតថាមិនទាន់ស្វាង វិធីនេះអាចនឹងប្រសិទ្ធភាព ព្រោះថាចង់មិនចង់ ជាដំណើរការធម្មតា អ្នកនឹងត្រូវចូលបន្ទប់ទឹកបន្ទាប់ពីនេះ។ តែអ្នកមិនចង់រំខានដោយការចូលបន្ទប់ទឹកពេលហាត់ប្រាណដូចគ្នា   ដូចនេះអាចញ៉ាំតិចជាងនេះ និងចូលបន្ទប់ទឹកម្តងទៀតមុនពេលហាត់។ 8.    ធ្វើឲ្យការក្រោកពីព្រលឹមទៅជាទម្លាប់  ហាត់ប្រាណវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សស្រឡាញ់ពេលព្រឹក ព្រោះអ្នកអាចចំណាយពេលវេលានៅសល់បានយ៉ាងរីករាយ ដូចជាណាត់ញ៉ាំអាហារពេលព្រឹកជាមួយមិត្តភក្តិ ផឹកកាហ្វេ មើលសៀវភៅ ឬទេសភាពនៅក្រៅបង្អួច ទៅសាលា ឬកន្លែងធ្វើការមុនម៉ោងដើម្បីត្រៀមខ្លួន ចៀសវាងការប្រញាប់ដែលអាចបំផ្លាញថ្ងៃរបស់អ្នកទៅវិញ។ 9.    មានអ្នកជុំវិញខ្លួនជម្រុញទឹកចិត្ត ណាត់មិត្តភក្តិដែលមានទម្លាប់ចូលចិត្តហាត់ប្រាណព្រឹករហូតអាចហៅបានថាញៀននឹងការហាត់ប្រាណ ហើយពួកគេតឹងតែងបំផុតនឹងការខកខានហាត់ប្រាណ។ អ្នកក៏អាចប្រាប់ឲ្យមិត្តដទៃទៀតពីយប់តាមFacebook ឬ IG ថាអ្នកនឹងក្រោកហាត់ពេលព្រឹក ហើយធ្វើការភ្នាល់គ្នាថានឹងប៉ាវអាហារពេលព្រឹកបើសិនអ្នកអាចធ្វើវាបាន។ 10.    តាំងចិត្តធ្វើឲ្យបានម្តង អ្នកគួរជម្រុញអូសទាញខ្លួនឯងឲ្យក្រោកហាត់ពេលព្រឹកបានម្តង ហើយនៅលើកក្រោយៗ ទោះវានឹងមិនងាយស្រួលជាងមុន តែមានលើកទី១ ក៏នឹងមានលើកទី២  ទី៣ជាបន្តបន្ទាប់ ​ ព្រោះអ្នកដឹងហើយថាអ្នកធ្លាប់ធ្វើវាបាន។ គិតទៅនៅពេលយើងកំពុងបែកញើស ស្របពេលដែលអ្នកដទៃនៅគេងនៅឡើយ វាជាមោទនភាពមួយដែរ  នេះមិនទាន់គិតដល់អត្ថប្រយោជន៍ជាច្រើនទៀតផង ដូចនេះ ​យប់នេះគេងឲ្យឆ្អែតដើម្បីក្រោកពីព្រលឹមហាត់ប្រាណ ហើយអ្នកនឹងអរគុណខ្លួនឯងនៅពេលក្រោយ ហើយក៏កុំភ្លេចត្រៀមរង្វាន់ឲ្យខ្លួនឯងណា៎…

ចែករំលែក

វិស្សមកាលតូចជិតមកដល់ហើយ   អ្នកមានគម្រោងទៅណាហើយឬនៅ? សម្រាប់អ្នកចង់សាកល្បងរៀនធ្វើដំណើរដោយឯករាជ្យ និងមានរសនិយមបែបផ្សងព្រេងប្រាកដជាធ្លាប់ឮអំពី ដំណើរកម្សាន្តតែម្នាក់ឯង ហើយវាក៏គួរតែដល់ពេលដែលត្រូវសាកល្បងដែរ។ ដើរលេងម្នាក់ឯងមានអីមិនល្អ ចេះច្រើនហើយចំណាយអស់តិចទៀត ប៉ុន្តែគ្រាន់ត្រូវត្រៀមច្រើនបន្តិច និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ដូចនេះ ថ្ងៃនេះក្រុមការងារហេលស៍ថាមនឹងប្រាប់អំពីតិកនិចក្នុងការត្រៀមខ្លួនធ្វើដំណើរកម្សាន្តនេះ ដើម្បីធានាថាអ្នកនឹងទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អនៅពេលចាប់ផ្តើម។ អ្វីជា Solo Trip? ដំណើរកម្សាន្តម្នាក់ឯង ឬហៅថា Solo Trip (សូឡូទ្រីប) ជាការធ្វើដំណើរទៅកាន់ទីកន្លែងផេ្សងៗតែម្នាក់ឯង។    នៅក្នុងកាលៈទេសៈខ្លះ មិនប្រាកដថាទាល់តែទៅម្នាក់ឯងរហូតទេ អ្នកអាចនឹងចូលរួមជាមួយអ្នកដទៃដែលអ្នកមិនធ្លាប់ស្គាល់នៅដំណើរផ្លូវរបស់អ្នកផងដែរ។  ការធ្វើដំណើរកម្សាន្តនេះអាចឲ្យអ្នករៀនអំពីជីវិតបានកាន់តែទូលាយ ចេះបត់បែនតាមកាលៈទេសៈ និងការដោះស្រាយជាមួយនឹងបញ្ហាកើតឡើងនៅពេលធ្វើដំណើរជាដើម។   ប៉ុន្តែនៅក្នុងបរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន ការធ្វើដំណើរនេះមិនសូវមានភាពពេញនិយមប៉ុន្មានទេ ខណៈពេលដែលវាជារឿងធម្មតាសម្រាប់ជនបរទេស។ គន្លឹះដែលត្រូវអនុវត្តមុនពេលចាប់ផ្តើម Solo Trip  ពិតប្រាកដ ១    ដើរជាក្រុមតូចៗលក្ខណៈគ្នាឯង៖  សាកល្បងដំណើរកម្សាន្តមួយដែលមានគ្នាមិនលើសពី៣នាក់ មុននឹងឈានដល់ការដើរតែម្នាក់ឯង។ ជាមួយមិត្តត្រឹមម្នាក់ឬពីរនាក់ ធ្វើឲ្យអ្នកចាប់ផ្តើមមានទំនួលខុសត្រូវជាងមុនទៅលើរឿងផ្សេងៗដូចជា រឿងគេង ឬញ៉ាំជាដើម ហើយអ្នកក៏ចាប់ផ្តើមប្រុងប្រយ័ត្នជាងមុនខណៈដែលអ្នកមានគ្នាតិច។ ២    ដើរជាក្រុមជាមួយអ្នកដទៃ៖  អ្នកក៏អាចចាប់ផ្តើមដោយចូលរួមធ្វើដំណើរកម្សាន្តជាមួយនឹងក្រុមរៀបចំដំណើរកម្សាន្តសិន ដោយហេតុថានឹងមានមនុស្សប្លែកមុខជាច្រើន។ នេះជាពេលដែលអ្នកត្រូវរៀនអំពីការសម្របខ្លួននឹងមជ្ឈដ្ឋានប្លែកជាមួយអ្នកដទៃ ប្រាស្រ័យទាក់ទង និងការសុំជំនួយនៅពេលដែលត្រូវការផងដែរ។ ៣    ស្វែងយល់ពីទីកន្លែង៖  មិនថាអ្នកទៅកម្សាន្តនៅទីណាជាមួយអ្នកណា ចាប់ពីពេលនេះទៅ អ្នកត្រូវចាប់ផ្តើមរៀនសង្កេត សាកសួរ ឬស្រាវជ្រាវពីទីកន្លែងទាំងនោះឲ្យដឹងថាអ្វីខ្លះដែលគួរដឹងនៅពេលធ្វើដំណើរមកម្នាក់ឯង ដែលជាពិសេសគឺទាក់ទងនឹងភូមិសាស្ត្រ ផ្លូវធ្វើដំណើរ កន្លែងស្នាក់នៅ កន្លែងញ៉ាំ ក៏ដូចជាសុវត្ថិភាពជាដើម។ ៤    រៀនឯករាជ្យលើខ្លួនឯង៖ អ្នកត្រូវបង្វឹកខ្លួនឯងជាមុនដោយត្រូវរៀនធ្វើអ្វីដោយខ្លួនឯង និងទៅណាមកណាម្នាក់ឯងដូចជា ដើរផ្សារម្នាក់ឯង ញ៉ាំអីម្នាក់ឯង មើលកុនម្នាក់ឯង ឬចម្អិនម្ហូបខ្លួនឯងជាដើម។ អ្នកប្រាកដជាមានអារម្មណ៍ថាសេដ(sad) ប៉ុន្តែនេះជាអ្វីដែលអ្នកនឹងត្រូវធ្វើនៅពេលដែលអ្នកធ្វើដំណើរកម្សាន្តតែម្នាក់ឯង។ ៥    ប្រាកដចិត្តថាអ្នករឹងមាំ៖  ភាពរឹងមាំសំដៅដល់សុខភាព ការថែទាំខ្លួន ព្រមទាំងការចេះការពារខ្លួនជាដើម។ ដូចនេះ អ្នកគប្បីហ្វឹកហាត់ទាំងផ្លូវកាយ និងស្មារតីឲ្យបានល្អ ត្រៀមវិធី និងសម្ភារៈសម្រាប់ការពារខ្លួន លេខទំនាក់ទំនងដែលចាំបាច់ (បងប្អូន លេខប៉ូលីស) និងរៀនវិធីសង្គ្រោះបឋមខ្លះៗជាដើម។   ៦    សាកសួរគន្លឹះពីរៀមច្បង៖  ការសួរនាំពីរៀមច្បងដែលធ្លាប់បានឆ្លងកាត់នូវដំបូន្មានផ្សេងៗអំពី Solo Trip មិនត្រឹមអាចឲ្យយើងដឹងពីការត្រៀមខ្លួនបានល្អនោះទេ ថែមទាំងអាចឲ្យយើងបើកភ្នែកកាន់តែធំនៅពេលដែលឮពីបទពិសោធន៍ដ៏គួរចាប់អារម្មណ៍របស់ពួកគេ។ ៧    ចាប់់ផ្តើមដំណាក់កាលសាកល្បង៖  បន្ទាប់ពីមានអារម្មណ៍ថាមានទំនុកចិត្តជាងមុនអ្នកអាចចាប់ផ្តើមសាកល្បងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ជិតៗដែលអ្នកធ្លាប់បានស្គាល់ក្នុងរយៈពេលខ្លី អាចត្រឹមកន្លះ ឬ១ថ្ងៃសិន។ ការធ្វើបែបនេះ គឺដើម្បីបណ្តុះភាពជឿជាក់ និងដកពិសោធន៍ថាអ្នករួចរាល់សម្រាប់ Solo Trip ដ៏ពិតប្រាកដ។ ជាចុងបញ្ចប់ វាក៏ជាពេលដែលអ្នកគួរតែទៅរុករកទីតាំងដែលអ្នកចង់ទៅ និងចាប់ផ្តើមបំពេញបំណងប្រាថ្នាក្នុងការធ្វើដំណើរមើលពិភពលោកខាងក្រៅដោយខ្លួនឯង ព្រមទាំងរីករាយនឹងរូបភាពថ្មីៗ   និងអារម្មណ៍ដ៏អស្ចារ្យតាមរយៈ Solo Trip។

ចែករំលែក

ជិតដល់ខែដើរលេងទៀតហើយ មិនដឹងថាគួរទៅខាងណាមកណាទេ! តែមួយរយៈនេះល្បីថាការបោះតង់លេងនៅរមណីយដ្ឋាននានាពេញនិយមមែនទែន អញ្ចឹងបើបានទៅបោះតង់ជុំគ្នាជាមួយមហាមិត្ត   ក្រុមការងារ  ឬក្រុមគ្រួសារប្រាកដជាមានទឹកមាត់លេបមិនតិចដែរពេលគេសួរថា វិស្សមកាលតូចនេះបានទៅណាខ្លះ? រយៈពេលឈប់សម្រាកក៏មិនយូរប៉ុន្មានដែរ ដូចនេះដំណើរកម្សាន្តទៅបោះតង់ក្នុងស្រុកយើងហ្នឹងហើយល្អបំផុត។ តែមិនច្បាស់ទេថាកន្លែងណាខ្លះនៅប្រទេសយើងដែលស័ក្តិសមនឹងការបោះតង់នេះ   ព្រោះថាមិនមែនគ្រប់កន្លែងអាចផ្តល់នូវផាសុកភាពក្នុងការបោះតង់នោះទេ។   បើសួរថា ហេតុអ្វីបានជាគួរសាកបោះតង់លេងម្តង ចម្លើយគឺ…ប្រាកដណាស់ថាការគេងឆ្លងយប់នៅកណ្តាលធម្មជាតិនោះវាសឹងតែលែងមានទៅហើយ ដូចនេះទើបមនុស្សជាច្រើនចាត់ទុកថានេះជាបែបផែនថ្មីដែលអាចឲ្យពួកគេរីករាយ និងភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិបាន។ ម្យ៉ាងទៀត បទពិសោធន៍នៃការអង្គុយជុំវិញភ្នក់ភ្លើង អង្គុយនិយាយគ្នាលេងដោយគ្មានអគ្គិសនីច្រើន និងការរំខានដោយសម្លេងដូចជានៅទីក្រុង ញ៉ាំអាហារក្រោមអាកាសធាតុធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ បន្ទាប់ពីធ្វើដំណើរហត់អស់កម្លាំងមួយថ្ងៃពេញគឺពិតជាមានអារម្មណ៍សម្រាក និងស្ងប់ខ្លាំងណាស់។ អ្វីដែលសំខាន់គឺភាពឯកជនមួយបែប ដែលអ្នករាល់គ្នាមិនអាចបដិសេដថាមិនចង់បាន គឺការជជែកគ្នាគ្មានព្រំដែន ឬច្រៀងរាំ និងលេងល្បែងកំសាន្តដល់ពេលណាក៏បាន (តែប្រាកដថាមិនបានរកទីតាំងនៅជិតផ្ទះអ្នកស្រុកផង)។ ហើយបើសួរថា កន្លែងណាខ្លះដែលជាទិសដៅពេញនិយមរបស់អ្នកបោះតង់លេង ចម្លើយគឺ… •    តំបន់កោះ និងឆ្នេរ អ្នកទាំងអស់គ្នាបានដឹងហើយថាខេត្តដែលជាប់ឆ្នេរនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ ដូចនេះចំពោះការបោះតង់នៅតំបន់ឆ្នេរ អ្នកអាចជ្រើសរើសឆ្នេរណាមួយដែលអ្នកពេញចិត្តរួច ធ្វើការបោះតង់នៅទីនោះ។ យ៉ាងណាមិញ ការបោះតង់គួរធ្វើនៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់ និងមិនសូវអ៊ូអរ ទើបអ្នកមិនសូវមានការរំខានពីមជ្ឍដ្ឋានខាងក្រៅនិងអាចមានភាពសប្បាយរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក។ ដូចនេះ អ្នកអាចទៅតំបន់កោះដូចជា កោះតាគាវ កោះរ៉ុង និងកោះរ៉ុងសន្លឹម កោះឋានសួគ៌ នៅក្រុងព្រះសីហនុ កោះទន្សាយនៅកែប និងឆ្នេរបាក់ខ្លង ដែលមានទីតាំងនៅខេត្តកោះកុងជាដើម។ •    តំបន់ផ្សេងទៀត ជាពិសេសគឺតំបន់ធម្មជាតិដូចជា តំបន់ភ្នំ និង តំបន់ព្រៃជាដើម ដែលមិនត្រឹមទេសភាពស្រស់ស្អាតជាមួយនឹងរុក្ខជាតិនិងដើមឈើ អាកាសធាតុក៏ត្រជាក់ល្អផងដែរ។ ប៉ុន្តែចំពោះតំបន់ព្រៃដូចជាមិនសូវមានភាពពេញនិយមប៉ុន្មានទេដោយសារតែតំបន់ខ្លះជាតំបន់ហាមឃាត់។    ប៉ុន្តែចំពោះតំបន់ធម្មជាតិ និងតំបន់ភ្នំ និងទឹកធ្លាក់វិញក៏មានផងដែរដូចជា ដាក់ដាមនៅខេត្តមណ្ឌលគិរី  និងជីផាត់នៅខេត្តកោះកុងជាដើម។ •    តាម Resorts មួយចំនួន រមណីយដ្ឋានស្រស់ស្អាត និងពោរពេញដោយធម្មជាតិជាច្រើនគឺជាទិសដៅដែលពេញនិយមបំផុតផងដែរ ដោយសារទេសភាពដ៏ទាក់ទាញ ផាសុកភាព ក៏ដូចជាសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួលដល់អ្នកមកបោះជំរុំទាំងអស់។ អ្នកប្រាកដជាបានស្គាល់ខ្លះហើយអំពីរមណីយដ្ឋានទាំងនោះ ដែលរួមមាន វីគីរីរម្យនៅខេត្តកំពង់ស្ពឺ  កោះហាននៅស្ទឹងត្រែង  ក្តាតឡាតង់ខេត្តកំពត  ពិចនិចរីសតនៅពិចនិលក្រុងព្រះសីហនុ  និងបឹងប្រទាក់ក្រឡាខេត្តកំពត-ល-។ មិនខ្វះទេ តំបន់ជាច្រើនទៀតនៅប្រទេសកម្ពុជាដែលរង់ចាំស្វាគមន៍អ្នកដែលចូលចិត្តការបោះជុំរុំ ហើយអ្នកពិតជាមិនអាចរង់ចាំបានទេក្នុងការទៅទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅទីនោះផ្ទាល់។ ដោយឡែក ក្រៅពីការរើសទីតាំង មានកត្តាមួយចំនួនទៀតដែលត្រូវគិតដល់ផងដែរដូចជា អាកាសធាតុ ឧតុនិយម សុវត្ថិភាព ផាសុកភាព និងព័ត៌មាននានាអំពីការបោះជុំរុំជាដើម។ ទាន់នៅប៉ុន្មានខែនេះ នៅអំណោយផលដល់ការបោះតង់នៅឡើយ ព្រោះវាមិនសូវមានភ្លៀង ហើយក៏មិនសូវក្តៅខ្លាំង ដូចនេះ ហេតុអ្វីត្រូវរង់ចាំដល់ខែ ឬឆ្នាំក្រោយៗទើបសម្រេចចិត្តនោះ?

ចែករំលែក

នៅក្នុងសម័យមួយ ដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន គំនិតថ្មីៗតែងតែមានលេចឡើងក្នុងការសម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង វាប្រហែលជាមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសអភិវឌ្ឍ ប៉ុន្តែវា ជារឿងថ្មីមួយសម្រាប់និស្សិតប្រទេសកម្ពុជាក្នុងការប្រើប្រាស់កាតនិស្សិតសម្រាប់ទូទាត់ចំណាយតូចៗផ្សេងៗនៅ ក្នុងស្ថាប័នដែលពួកគេកំពុងសិក្សា។ លោក ងួន ម័រ សព្វថ្ងៃជាអនុប្រធានមជ្ឍមណ្ឌលបច្ចេកវិទ្យាពត៌មាននៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាស្ថាបនិក Amber ប្រព័ន្ធទូទាត់លុយតាមបច្ចេកវិទ្យា។ លោកធ្លាប់បានបញ្ចប់ បរិញ្ញាប័ត្ររូបវិទ្យានិងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ ថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យា នៅប្រទេសរ៉ូមានី និង​ ភូមិន្ទភ្នំពេញ។ លោកនឹងចែករំលែកបទពិសោធការធ្វើអាជីវិកម្ម និងយុទ្ធសាស្ត្រក្នុងការ បង្កើតអាជីវកម្មមួយឲ្យដំណើរការល្អ។   តើAmberជាអ្វី? វាជាសេវាកម្មឬប្រព័ន្ធទូទាត់សាច់ប្រាក់តូចៗ សម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័ននានា។ ប្រព័ន្ធនេះអាចប្រើប្រាស់បាន ទៅលើសេវាកម្មចំណតយានយន្ត សេវាកម្មទិញឥវ៉ាន់ ស្រង់អវត្តមាន និង សកម្មភាពផ្សេងៗទៀតរបស់សកម្មភាព និស្សិត​និងបុគ្គលិកនៅក្នុងស្ថាប័ននោះ។ ហេតុអ្វីបានជាAmber? ពីព្រោះការប្រើប្រាស់សេវាកម្មអាចដោះស្រាយនូវបញ្ហាមួយចំនួនដែលអាចបង្កភាពងាយស្រួលច្រើនដល់និស្សិត និងបុគ្គលិក ដូចជាសម្រួលពេលវេលា សម្រួលសាច់ប្រាក់ និងបន្ទុកការងារ។  ជាក់ស្តែងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញខាតពេលវេលាជាច្រើនពេលដែលយកម៉ូតូឬកង់ផ្ញើរ ដោយសារតែមានការចង្អៀតស្ទះ បណ្តាលមកពីការតម្រង់ជួរ និង ភាពយឺតយ៉ាវក្នុងការអាប់លុយ។​ ម្យ៉ាងវិញទៀត សាច់ប្រាក់ដែលប្រមូលបានសុទ្ធ តែក្រដាស១០០រៀលដែលក្នុងមួយខែៗមានទំហំដល់១ម៉ែត្រគូបសរុប។ ដូចនេះក្រុមការងារត្រូវបញ្ជូនប្រាក់ទាំង នោះទៅធនាគារដើម្បីដូរជាក្រដាសធំបើកប្រាក់ខែជូនបុគ្គលិក។​ ដំណើរការនេះមានភាពស្មុគស្មាញ ដូចនេះ Amberជាដំណោះស្រាយមួយដ៏ល្អ។   Amberមានសារសំខាន់អ្វីខ្លះដល់អ្នកប្រើប្រាស់? ចំពោះនិស្សិត ៖ មានភាពងាយស្រួល មិនចាំយូរក្នុងការពិបាកអាប់លុយសន្សំពិន្ទុ ចំពោះម្ចាស់អាជីវកម្ម ៖ គ្មានការលំបាកក្នុងការអាប់លុយ មានភាពច្បាស់លាស់ មានរបាយការហិរញ្ញវត្ថុ ចំពោះស្ថាប័ន ៖ មានភាពជឿនលឿន អនាម័យជាង សុវត្ថិភាព សេវាកម្មល្អ   កត្តាអ្វីខ្លះដែលត្រូវគិតដល់? ដោយសារវាប្រើបច្ចេកវិទ្យាដូចនេះត្រូវការប្រព័ន្ធអ៊ីនធើណេតជាចាំបាច់ និងកាត(ត្រូវការណែនាំអ្នកប្រើប្រាស់ឲ្យ យល់ច្បាស់)   ផលលំបាក ហានិភ័យ និងដំណោះស្រាយ ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដូចនេះការយល់ដឹងពីបច្ចេកវិទ្យានៅមានកម្រិតជាពិសេសម្ចាស់អាជីវកម្មផ្ទាល់ខ្លួនតែម្តង។ ដូចជាការអញ្ជើញពួកគាត់មកទទួលការបង្រៀន ប៉ុន្តែមានបញ្ហាដោយមកមិនបានគ្រប់ គ្នានិងទទួលពត៌មានមិនបានដិតដល់។ ចំណុចមួយទៀត គឺទៅលើបុគ្គលិកតាមស្ថាប័ន ការប្រើប្រាស់កាតគឺទាមទារ អោយមានការបញ្ចូលលុយ ដូចនេះមានការងារបន្ថែមទៅលើបុគ្គលិក។ សម្រាប់ព័ត៌មាន សូមរង់ចាំតាមដានទាំងអស់គ្នាណា៎...

ចែករំលែក

លោក សេង ឡុង  មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀតដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។ ការសិក្សាមុខជំនាញមួយណាក៏រមែងតែងមានឧបសគ្គដូចគ្នា គ្រាន់តែស្ថិតនៅក្នុងរូបភាព និងកម្រិតផ្សេងៗពីគ្នា។ សម្រាប់ការសិក្សារបស់ខ្ញុំផ្ទាល់កន្លងមក ក៏បានជួបប្រទះនឹងការលំបាកច្រើនផងដែរ។ ដោយហេតុថាវាជាឯកទេសមួយដែលពិបាក ហើយក៏មិនសូវជាសម្បូរមេរៀនសម្រាប់ការស្រាវជ្រាវនោះទេ ដូចនេះហើយ ការសិក្សាក៏មិនបានទូលំទូលាយដូចផ្នែកមួយចំនួនដែរ។ ចំណែកឯឧបករណ៍ទៀតសោត ក៏មិនសម្បូរបែបដូចគេដែរ។ ម្យ៉ាងវិញទៀត ការតាមដានការវះកាត់របស់លោកគ្រូក៏មិនងាយស្រួលដែរ  ព្រោះការវះកាត់ភាគច្រើនជាការវះកាត់តូចៗ (micro surgery) និងធ្វើការវះនៅកន្លែងដែលតូចចង្អៀត។ ក្រៅពីមូលហេតុខាងលើនេះហើយ ក៏នៅមានមូលហេតុមួយចំនួនទៀតផងដែរ ដែលពិបាកនឹងនិយាយ។ ដោយសារតែឧបសគ្គដែលបានជួបប្រទះកន្លងមក ពីដំបូងខ្ញុំក៏ធ្លាប់មានបំណងបោះបង់ឯកទេសនេះដែរ ព្រោះកាលពីរៀនឆ្នាំដំបូង ខ្ញុំអត់ចេះអ្វីសោះ (ពិបាកក្នុងការតាមដានការវះកាត់) និងរឿងមួយចំនួនដែលខ្ញុំពិបាកនឹងនិយាយនោះ ធ្វើឲ្យខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង តែមួយរយៈពេលក្រោយមក ខ្ញុំក៏អាចសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះ។ ខ្ញុំបានព្យាយាមមើលមេរៀន និងអនុវត្តនៅមន្ទីរពេទ្យ ដោយមានការលើកទឹកចិត្តពីលោកគ្រូមួយចំនួន ព្រមជាមួយនឹងការជ្រោមជ្រែងពីក្រុមគ្រួសាររបស់ខ្ញុំផងនោះ ធ្វើឲ្យខ្ញុំមានទឹកចិត្តតស៊ូរហូតបានដូចសព្វថ្ងៃនេះ។ ក្រៅពីការសិក្សានៅសាលា ខ្ញុំបានចូលរួមក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយដល់សង្គម និងធ្វើការស្វែងយល់អំពីជំងឺជាច្រើនដែលខ្ញុំបានជួប រហូតដល់សព្វថ្ងៃខ្ញុំក៏ជាសមាជិកសកម្មម្នាក់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ផងដែរ។ នៅថ្ងៃខាងមុខនេះ ខ្ញុំនឹងព្យាយាមអភិវឌ្ឍឯកទេសនេះឲ្យរីកចម្រើន ជាពិសេសនៅមន្ទីពេទ្យព្រះកុសុមៈផ្ទាល់តែម្តង។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗដែលចង់បានឯកទេសនេះថា «ធ្វើអ្វីក៏មានឧបសគ្គដែរ បើយើងពិតជាស្រឡាញ់ឯកទេសនេះ យើងត្រូវតែតស៊ូ ហើយចាំថា  គេធ្វើបាន យើងក៏អាចធ្វើបានដែរ»។ លោក យិន សាស្រ្តា  ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។ ត្រលប់មកការលំបាកក្នុងការសិក្សាវិញ អ្វីដែលខ្ញុំបាទធ្លាប់បានជួបប្រទះកន្លងមកមានដូចជា រយៈពេលនៃការសិក្សា គឺមានរយៈពេលវែង។ ពុំនោះទៀតសោត ការសិក្សាឯកទេសនេះក៏តម្រូវឲ្យមានទេពកោសល្យក្នុងការវះកាត់ ព្រោះការវះកាត់មិនមែនជាការវះកាត់ធម្មតាដូចជាការវះកាត់ផ្សេងៗនោះទេ ប៉ុន្តែជាការវះកាត់តូចៗ (micro surgery)។ ជាក់ស្តែង ការវះកាត់ត្រចៀកដែលមានខ្នាតនៃសរីរាង្គគិតជាមីលីម៉ែត្រ ជាមូលហេតុតម្រូវឲ្យមានការអត់ធ្មត់ច្រើន ព្រោះថាការវះកាត់ចាំបាច់ត្រូវប្រើប្រាស់ Endoscope  និង Microscope ដើម្បីពង្រីកមើលឲ្យច្បាស់។  ទាំងនេះបង្កនូវភាពស្មុគស្មាញច្រើនហើយអ្វីដែលរឹតតែពិបាកទៀតនោះ គឺក្រោយពីការវះកាត់ អ្នកជំងឺអាចត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងពិការភាពថែមទៀត។ ក្រៅពីនេះ មានករណីខ្លះដែលតម្រូវឲ្យមានការតាមដាន និងសង្គ្រោះជីវិតក្នុងករណីបន្ទាន់ផងដែរ ជាពិសេសនៅចំថ្ងៃដែលត្រូវប្រចាំការ។ ការរៀន និងការអនុវត្តមានរយៈពេលស្មើគ្នា ប៉ុន្តែសម្រាប់ម៉ោងទ្រឹស្តី គឺមានការលំបាកច្រើនបន្តិច ដោយហេតុថាគ្រូនឹងផ្តល់ជាប្រធានបទសម្រាប់ឲ្យនិស្សិតធ្វើការស្រាវជ្រាវរកប្រភពឯកសារដោយខ្លួនឯង រួចធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀនផ្ទាល់តែម្តង ហើយគ្រូនឹងធ្វើការវាយតម្លៃ កែសម្រួល ព្រមទាំងបន្ថែមនូវចំណុចដែលខ្វះខាត។ ពេលដំបូងដែលមិនទាន់ស៊ាំទៅនឹងការលំបាកទាំងនោះ ខ្ញុំក៏មានទឹកចិត្តអស់សង្ឃឹម និងចង់បោះបង់ចោលដែរ តែក្រោយមក ខ្ញុំក៏ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន ព្រមទាំងព្យាយាមប្រាប់ខ្លួនឯងថា «បើធ្វើអ្វីមួយ ហើយត្រូវលូកឲ្យកប់»។ កម្លាំងជម្រុញទឹកចិត្តដ៏ខ្លាំងក្លាមួយទៀត គឺមកពីខាងក្រុមគ្រួសារ ជាពិសេសឪពុកម្តាយដែលខិតខំចំណាយពេលវេលា និងថវិកាឲ្យខ្ញុំបានរៀនរហូតដល់សព្វថ្ងៃ ហេតុនេះហើយត្រូវតែខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។   រាល់ការសិក្សាផ្នែកណាក៏ដោយ ដែលពាក់ព័ន្ធនឹងវិជ្ជាពេទ្យ គឺត្រូវការនូវការអត់ធ្មត់ខ្លាំងមែនទែន រាប់បញ្ចូលទាំងចំណេះវិជ្ជា ចំណេះដឹងទូទៅ ការប្រាស្រ័យទាក់ទងគ្នា នៅក្នុងកន្លែងធ្វើការ និងជាមួយមិត្តភក្តិ ឬលោកគ្រូអ្នកគ្រូដែលតម្រូវឲ្យមានភាពវ័យឆ្លាតក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ចំាបាច់ត្រូវមានឆន្ទៈ និងឧត្តមគតិច្បាស់លាស់ ប្រសិនបើចង់រៀនផ្នែកពេទ្យ ត្រូវតែសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន ដោយកុំរួញរាហើយប្រាប់ខ្លួនឯងថា «ជីវិតជាការតស៊ូ»។ ចំណេះដឹងផ្នែកភាសាបរទេស ក៏ជាយានសម្រាប់ចូលសិក្សាឯកទេស មិនថាតែឯកទេសមួយនេះឡើយ ហើយភាសាដែលសំខាន់ជាងគេ គឺភាសាអង់គ្លេស និងបារាំង ដែលជាភាសាគោលឲ្យយើងអាចពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត ព្រោះថាមានប្រភពព័ត៌មានជាច្រើនណាស់ដែលអាចស្វែងរកបាន។ បន្ថែមពីលើចំណេះដឹងពីសាលា និស្សិតគួរឆ្លៀតពេលចូលរួមកម្មវិធីសិក្ខាសាលាតាមសាលា ឬសណ្ឋាគារផ្សេងៗ ដែលមានការធ្វើបទបង្ហាញពីអ្នកជំនាញ។ និស្សិតក៏គួររួមចំណែកក្នុងការងារស្ម័គ្រចិត្តដោយធ្វើការព្យាបាលតាមសហគមន៍ផ្សេងៗ។   ក្តីប្រាថ្នាទៅអនាគតរបស់ខ្ញុំ គឺបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសបារាំង ហើយនៅពេលដែលត្រលប់មកមាតុប្រទេសវិញ ខ្ញុំមានបំណងទៅធ្វើការបម្រើជូនប្រជាជននៅខេត្តដាច់ស្រយាលក្នុងប្រទេសយើង ដូចជាខេត្តព្រះវិហារជាដើម ព្រមទាំងបើកបន្ទប់ពិគ្រោះជំងឺផ្ទាល់ខ្លួន និងបង្រៀនដល់និស្សិតជំនាន់ក្រោយផងដែរ។ ជូនចំពោះនិស្សិតជំនាន់ក្រោយទាំងអស់គ្នា សំខាន់ប្អូនត្រូវប្រាកដក្នុងចិត្តថាខ្លួនឯងពិតជាស្រលាញ់នូវមុខជំនាញមួយហ្នឹងពិតប្រាកដមែន។ ក្រោយពីប្រាកដប្រជាហើយ ប្អូនចាំបាច់មានចំណេះដឹងជាមូលដ្ឋាននៃផ្នែកវេជ្ជសាស្រ្ត និងផ្នែកត្រចៀក-ច្រមុះ-បំពង់ក ជាពិសេសការវះកាត់។ អ្វីដែលមិនអាចអត់បាន គឺចំណេះផ្នែកភាសាបរទេស។ លើសពីនេះទៀត ប្អូនក៏គួរតែមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូអ្នកគ្រូ ដើម្បីងាយស្រួលក្នុងការធ្វើការសាកសួរបន្ថែមផងដែរ។ ជាចុងក្រោយ ប្អូនត្រូវរំលឹកខ្លួនឯងថា«ធ្វើអ្វីក៏ដោយ ត្រូវមានការព្យាយាម ព្រមជាមួយភាពអំណត់អត់ធន់ និងឆន្ទៈខ្ពស់»។

ចែករំលែក

អាំងស៊ុយលីនត្រូវបានប្រើប្រាស់ទៅលើអ្នកជំងឺទឹកនោមផ្អែម ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ព្រោះថាសរីរាង្គរបស់អ្នកជំងឺពុំអាចផលិតអ័រម៉ូនអាំងស៊ុយលីននេះដោយខ្លួនឯងដែលធ្វើឲ្យរាងកាយមិនអាចទាញយកថាមពលពីស្ករ(Glucose) មកប្រើប្រាស់បានគ្រប់គ្រាន់។  ដោយសារតែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ត្រូវការពឹងផ្អែកទៅលើអាំងស៊ុយលីន ដូចនេះជំងឺទឹកនោមផ្អែមប្រភេទទី១ក៏ត្រូវបានគេហៅថា “Insulin-dependent diabetes” ។ ដើម្បីឲ្យយល់កាន់តែច្បាស់ពីការប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីននេះ ហេលស៍ថាមបាននាំមកនូវអត្ថបទដែលរៀបរាប់ពីប្រភេទ និងសកម្មភាពរបស់អាំងស៊ុយលីនលើរាងកាយ មនុស្សដូចខាងក្រោម។ និយមន័យ ជាដំបូងអ្នកគួរដឹងថាតើអ្វីទៅជាអាំងស៊ុយលីន? អាំងស៊ុយលីនគឺជាអ័រម៉ូនបង្កើតឡើងដោយលំពែង មានមុខងារដឹកនាំស្ករ (Glucose) ដែលបំបែកពីកាបូនអ៊ីដ្រាតនៅក្នុងចំណីអាហារទៅក្នុងជាលិកាដើម្បីផលិតថាមពល ឬស្តុកទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយ ។អាំងស៊ុយលីនក៏អាចជួយគ្រប់គ្រងនូវកម្រិតជាតិស្ករក្នុងឈាមមិនឲ្យខ្ពស់ពេក (Hyperglycemia) ឬទាបពេក (Hypoglycemia)ផងដែរ។ លក្ខណៈនៃអាំងស៊ុយលីន អាំងស៊ុយលីនត្រូវបានបែងចែកដោយសារភាពខុសគ្នានៃ៖ •    ចំណុចចាប់ផ្ដើម (Onset) •    ចំណុចកំពូល (Peak) •    រយៈពេល (Duration) •    កំហាប់ (Concentration) (១០០UI/mlឬ ១០០U)។ របៀបនៃការប្រើប្រាស់ គេអាចធ្វើការចាក់អាំងស៊ុយលីនទៅក្រោមស្បែក ឬចាក់ចូលទៅក្នុងសរសៃឈាម(IV)ផ្ទាល់តែម្ដង ក្នុងករណីចាំបាច់មួយចំនួន តែជាទូទៅអាំងស៊ុយលីនត្រូវបានចាក់ចូលទៅក្នុងស្រទាប់ខ្លាញ់ដែលស្ថិតនៅខាងក្រោមស្បែក ឬហៅថា “Subcutaneous tissue” ការធ្វើបែបនេះនាំឲ្យថ្នាំមានការសម្រូបយឺតជាងការចាក់ទៅលើសរសៃវ៉ែន(Vein) ដែលវាអាចមានសកម្មភាពលើសពី២៤ម៉ោង។ ក្នុងករណីដែលអាំងស៊ុយលីនត្រូវបានចាក់ចូលទៅក្នុងស្រទាប់សាច់ដុំ នោះរាងកាយនឹងចាប់យកអាំងស៊ុយលីនទៅប្រើប្រាស់ក្នុងល្បឿនលឿនដែលបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប និងបង្កឲ្យមានគ្រោះថ្នាក់។ ទីតាំងចាក់អាំងស៊ុយលីន ទីតាំងនៃការចាក់ថ្នាំអាចផ្លាស់ប្ដូរទៅកន្លែងផ្សេងៗដែលនៅជុំវិញក្បាលពោះ ឬអាចធ្វើការចាក់ទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជា ភ្លៅ ដៃ ឬត្រគាក ព្រោះថាការចាក់ទៅលើកន្លែងដដែលៗអាចបណ្ដាលឲ្យជាលិកាខ្លាញ់ និងស្បែកត្រង់បរិវេណនោះមានសភាពក្រិន ប៉ុន្តែនៅពេលដែលផ្លាស់ប្ដូរទីតាំងទៅផ្នែកផ្សេងទៀត (ក្រៅពីក្បាលពោះ) ប្រសិទ្ធភាពថ្នាំក៏មានភាពខុសគ្នាផងដែរទៅតាមទីតាំងនីមួយៗ។   ប្រភេទ និងសកម្មភាពនៃអាំងស៊ុយលីន •    Fast-acting insulin ជាប្រភេទអាំងស៊ុយលីនដែលអាចសម្រូបយ៉ាងលឿនពីក្នុងស្រទាប់ខ្លាញ់ចូលទៅក្នុងឈាមដោយវាអាចគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមកំឡុងពេលទទួលទានអាហារ ឬចំណីក៏ដូចជាជួយទប់ស្កាត់ការឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាមបានភ្លាមៗផង ដែរ   ហើយវាមានត្រូវបានចែកចេញជា២គឺ៖ -    Rapid Acting Insulin Analogs (Insulin Aspart, Insulin Lyspro, Insulin Glulisine) វាចាប់ផ្ដើមមានប្រសិទ្ធភាព៥ ទៅ ១៥នាទី ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល១ ទៅ ២ម៉ោងនិងអស់ឥទ្ធិពល៤ទៅ៦ម៉ោងក្រោយចាក់។ ជាទូទៅ ការដំឡើង ឬបន្ថយកម្រិតថ្នាំនៃអាំងស៊ុយលីនប្រភេទនេះវាពុំមានការប្រែប្រួលនៃសកម្មភាពរបស់វាឡើយ។ -    Regular Human Insulin ជាប្រភេទដែលមានចំណុចចាប់ផ្ដើម ឬចាប់ផ្ដើមធ្វើសកម្មភាពពី៣០នាទីទៅ១ម៉ោងក្រោយពីចាក់រួចចាប់ មានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល២ទៅ៤ម៉ោង និងអស់ឥទ្ធិពលទៅវិញក្នុងរយៈពេល៦ទៅ៨ម៉ោង។ ចំពោះការប្រើប្រាស់ក្នុងកម្រិតខ្ពស់វាអាចនឹងឆាប់មានប្រសិទ្ធភាពជាងមុន តែរយៈពេលដែលមានប្រសិទ្ធភាពខ្ពស់​ និងរយៈពេលដែលអស់ប្រសិទ្ធភាពក៏យូរជាងមុនផងដែរ។ •    Intermediate-acting insulin មានការសម្រូបយឺត និងមានប្រសិទ្ធភាពយូរជាងពពួក Fast-actinginsulin ដោយគេប្រើប្រាស់វាក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានពេញមួយយប់ និងចន្លោះពេលទទួលទានអាហារ។ វាត្រូវបានគេស្គាល់ថាជា NPH Human Insulin ដែលចាប់ផ្ដើមធ្វើសកម្មភាព ១ទៅ២ម៉ោងបន្ទាប់ពីចាក់ ចាប់មានប្រសិទ្ធភាពខ្ពស់ ៤ទៅ៦ម៉ោង និងអស់ទៅវិញបន្ទាប់ពី១២ម៉ោងក្រោយ ហើយសកម្មភាពរបស់វាអាចប្រែប្រួលលឿន ឬយឺតអាស្រ័យទៅលើកម្រិតនៃការប្រើប្រាស់។ •    Long-acting insulin ជាប្រភេទដែលមានការសម្រូបយឺតជាងគេហើយអាចរក្សានូវប្រសិទ្ធភាពបានពេញមួយថ្ងៃ ដែលមានជា Long-acting insulin analogs (Insulin Glargine, Insulin Detemir) ចាប់ផ្ដើមមានសកម្មភាព១ម៉ោង៣០នាទីទៅ២ម៉ោងហើយនឹងអស់ប្រសិទ្ធភាព ទៅវិញក្នុងរយៈពេល២៤ម៉ោងក្រោយ។

ចែករំលែក
Top