Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកឧស្សាហ៍មានការឈឺចាប់នៅតំបន់ក ឈឺសន្លាក់ ឬឈឺក្បាលជាញឹកញាប់មែនទេ? ប្រសិនបើអ្នកពឹងផ្អែកលើការប្រើប្រាស់ថ្នាំប្រភេទ Ibuprofen ឬ Diclofenac សម្រាប់ដោះស្រាយបញ្ហាទាំងនោះ ប្រហែលជាត្រូវដល់ពេលក្នុងការសម្រចចិត្តសារជាថ្មីហើយ  ដោយហេតុថា វេជ្ជបណ្ឌិត បានបង្ហាញថាការប្រើប្រាស់ថ្នាំ Ibuprofen ឬប្រភេទថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត ស្ថិតក្នុងក្រុម non-steroidal anti-inflammatory (NSAIDs) ធ្វើឲ្យមានការប្រឈមនឹងជំងឺផ្សេងទៀត។ យោងទៅតាម FDA «ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (NSAIDs)  មានលទ្ធភាពបង្កឲ្យមានការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល» បើទោះជាការប្រើប្រាស់ឱសថ Ibuprofen ក្នុងរយៈពេលខ្លីក៏ដោយ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ។ អ្នកវិទ្យាសាស្រ្តនៅប្រទេស ដាណឺម៉ាកផងដែរ បានប្រកាសឲ្យមានការដាក់កំហិតយ៉ាងតឹងរឹងចំពោះដំណើរការលក់ចេញនៃពពួកថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានប្រើប្រាស់ញឹកញាប់ដូចជា Ibuprofen និងdiclofenac ដោយសារវាមានទំនាក់ទំនងធ្វើឲ្យមានការប្រឈមកាន់តែខ្ពស់នៃជំងឺគាំងបេះដូង (យោងតាមការចេញផ្សាយតាមរយៈ European Heart Journal នៅថ្ងៃពុធ ទី ១៥ ខែមីនា)។ លោកសាស្រ្តាចារ្យ Gunnar Gislason ជាអ្នកដឹកនាំក្នុងការស្រាវជ្រាវនោះ ដែលរកឃើញអ្នកមានជំងឺគាំងបេះដូងចំនួន ៣៣៧៦នាក់ក្នុងចំណោម ២៨៩៤៧នាក់ សុទ្ធតែបានប្រើប្រាស់ថ្នាំពពួកថ្នាំ NSAIDs រយៈពេល ៣០ថ្ងៃមុនកើតជំងឺ ដែលការស្រាវជ្រាវនេះបាននាំទៅដល់ការគ្រប់គ្រងយ៉ាងតឹងរឹងនៃការប្រើប្រាស់ថ្នាំពពួក NSAIDs។ លោកបាននិយាយថា «រាល់ការអនុញ្ញាត្តឲ្យមានការទិញ ឬប្រើប្រាស់ឱសថដោយគ្មានវេជ្ជបណ្ឌិត និងគ្មានដំបូន្មានយ៉ាងតឹងរឹងនោះ ត្រូវកំណត់ឲ្យច្បាស់ថា ថ្នាំទាំងនោះត្រូវតែមានសុវត្ថិភាព»។ ពពួកឱសថ NSAIDs មានឥទ្ធិពលជាច្រើនទៅលើប្រព័ន្ធសរសៃឈាមបេះដូង ដែលរួមបញ្ចូលនូវការប្រមូលផ្តុំនៃប្លាកែត ដែលបណ្តាលឲ្យមាន កំណកឈាមកើតឡើង អាចធ្វើឲ្យសរសៃឈាមមានការកន្រ្តាក់ ហើយនឹងការកើនឡើងនូវសម្ពាធឈាម។ លោកសាស្រ្តាចារ្យបានបន្ថែមថា ពពួកថ្នាំ NSAIDs មិនត្រូវលក់នៅតាមផ្សារទំនើប ឬទីតាំងផ្សេងទៀតដែលគ្មានវត្តមានអ្នកឯកទេស សម្រាប់ផ្តល់ការបឹក្សាឡើយ ដោយឡែក វាគួរត្រូវបានលក់នៅតាមឱសថស្ថាន ដែលមានឱសថការីក្នុងការកំណត់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដែលជាទូទៅការប្រើប្រាស់គឺមិនឲ្យលើសពី ១,២០០ មីលីក្រាម ក្នុងមួយថ្ងៃ។

ចែករំលែក

តើអ្វីទៅជាអ័រម៉ូនតេស្តូស្តេរ៉ូន? អ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ័រម៉ូនដែលអ្នកទាំងអស់គ្នាប្រហែលជាដឹង ព្រោះអ័រម៉ូននេះគឺជាអ្នកដែល បង្កើតឲ្យមានសាច់ដុំ និងកំណត់ភាពជាបុរស។ ជាការពិតណាស់  អ័រម៉ូនតេស្តូស្តេរ៉ូនជាអ័រម៉ូនដែល ជម្រុញឲ្យមានអារម្មណ៍ផ្លូវភេទ និងបង្កើតសាច់ដុំសម្រាប់បុរស ហើយវាក៏មានតួនាទីក្នុងការគ្រប់-គ្រងអារម្មណ៍និងជំនួយដល់ឆ្អឹងផងដែរ។  នៅពេលដែលកម្រិតរបស់អ័រម៉ូននេះបានថយចុះក្រោម ឬកម្រិតធម្មតា អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិភាក្សាអំពីការព្យាបាល។ អាយុនិងកម្រិតរបស់អ័រម៉ូនការថយចុះនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនគឺជារឿងធម្មតាសម្រាប់បុរសទៅតាមវ័យរបស់ពួកគេ ដោយសារការផលិតអ័រម៉ូនត្រូវបានថយចុះ។សម្រាប់បុរសភាគច្រើនការថយចុះនេះមិនបានស្តែងចេញនូវបញ្ហា ឬរោគសញ្ញាអ្វីសំខាន់ឡើយ។ ប៉ុន្តែបុរសមួយចំនួនអាចនឹងមានអាការៈក្តៅ អារម្មណ៍ ឆេវឆាវឆាប់ខឹង និងចំណង់ផ្លូវភេទថយចុះ។ ការថយចុះអ័រម៉ូន និងផលប៉ះពាល់ • ចំពោះរូបរាងកាយរបស់បុរសការថយចុះកម្រិតអ័រម៉ូនអាចស្តែងចេញនូវសញ្ញាសំខាន់មួយចំនួនចំពោះរូបរាងកាយរបស់បុរសដូចជា៖ ◊    សាច់ដុំស្វិត ◊    ជ្រុះសក់ ◊    ពងស្វាសរួមតូច ◊    ដោះមានទំហំធំ •    ចំពោះឆ្អឹង អ្នកប្រហែលជាគិតថាជំងឺពុកឆ្អឹងគឺជាជំងឺរបស់ស្រ្តីកើតឡើងក្រោយការអស់រដូវ។ ប៉ុន្តែវាអាចកើត ឡើងដូចគ្នាចំពោះបុរសនៅពេលដែលកម្រិតអ័រម៉ូននេះបានថយចុះ។ នៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ  ឆ្អឹងរបស់បុរសប្រែទៅជាស្តើងជាងមុន ខ្សោយនិងងាយបាក់បំផុត។ •    ចំពោះសុខភាពផ្លូវភេទ ការថយចុះកម្រិតអ័រម៉ូននេះមិនមានទំនាក់ទំនងទៅនឹងការរួមភេទនោះទេ ប៉ុន្តែវាបណ្តាលឲ្យមានផលលំបាកចំពោះខួរក្បាលនិងរាងកាយរបស់អ្នកក្នុងការមានអារម្មណ៍ចំពោះការរួមភេទ។ បុរសមួយចំនួនត្រូវបានសម្គាល់ឃើញថាមានការថយចុះនូវចំណង់ផ្លូវភេទ ខណៈដែលបុរសមួយចំនួនទៀតគឺបាត់បង់ចំណង់ផ្លូវភេទទាំងស្រុងតែម្តង។ ការថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនគឺអាចបង្កការលំបាកដល់ការឡើង និងរក្សាភាពរឹងរបស់លិង្គ។ •    ចំពោះអារម្មណ៍និងការគិត បុរសមួយចំនួនអាចមានបញ្ហាដូចជា ឆាប់ខឹង បាត់បង់ការគ្រប់គ្រងអារម្មណ៍ ប្រែប្រួលការគិតឆាប់រហ័ស ខ្សោយកម្លាំង។ រោគសញ្ញាទាំងនេះអាចបង្កឡើងដោយជំងឺមួយចំនួនដូចជាជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺធ្លាក់ទឹកចិត្ត បញ្ហាគេងមិនលក់ និងជំងឺរ៉ាំរ៉ៃ។ •    ភាពអារ អ័រម៉ូនតេស្តូស្តេរ៉ូនមានតួនាទីជួយរាងកាយរបស់បុរសក្នុងការផលិតស្ពែម។ នៅពេលដែលកម្រិត        អ័រម៉ូននេះថយចុះ វាបណ្តាលឲ្យការផលិតស្ពែមមានការថយចុះផងដែរ។ ដូចនេះ នៅពេលដែលបរិមាណស្ពែមតិច វាមានការពិបាកក្នុងការបង្កើតឲ្យមានការបង្កកំណើត។ តើមូលហេតុអ្វីដែលបណ្តាលឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ? ភាពចាស់របស់បុរសគឺជាមូលហេតុដែលបណ្តាលឲ្យកម្រិតអ័រម៉ូនថយចុះ។ ជំងឺមួយចំនួនក៏ជាមូលហេតុដែលចូលរួមក្នុងការថយចុះផងដែរដូចជាជំងឺ ទឹកនោមផ្អែមប្រភេទទី២ ជំងឺថ្លើម ជំងឺតម្រងនោម ជំងឺសួតរ៉ាំរ៉ៃ ជំងឺខួរក្បាល និងរបួសនៃពងស្វាស។ តើអ្នកត្រូវធ្វើតេស្តនៅពេលណា? គ្រូពេទ្យរបស់អ្នកប្រហែលជាស្នើសុំការធ្វើតេស្តប្រសិនបើអ្នកមានសញ្ញាមួយចំនួនដូចជា៖ •    បញ្ហាឡើងរឹងរបស់លិង្គ •    ថយចុះចំណង់ផ្លូវភេទ •    បរិមាណស្ពែមមិនគ្រប់គ្រាន់ •    ជ្រុះសក់ ស្វិតសាច់ដុំ ថយកម្ពស់ ក្នុងករណីអ្នកមានជំងឺដែលអាចបណ្តាលឲ្យមានការថយចុះនូវបរិមាណអ័រម៉ូនតេស្តូស្តេរ៉ូន គ្រូពេទ្យក៏អាចស្នើសុំឲ្យធ្វើតេស្តដើម្បីមើលពីកម្រិតអ័រ-ម៉ូនរបស់អ្នកផងដែរ។កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធម្មតាចំពោះមនុស្សប្រុស គឺប្រហែល 3០០-1000ng/dl។ ជាទូទៅ   គេធ្វើតេស្តរកកម្រិតអ័រម៉ូននេះនៅពេលព្រឹក ព្រោះជាពេលដែលកម្រិតអ័រ-ម៉ូនឡើងខ្ពស់។ ការព្យាបាល ប្រសិនបើអ្នកមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននៅក្នុងឈាមទាប ហើយមានរោគសញ្ញាដែលរំខាន ដល់ជីវិតរស់នៅប្រចាំថ្ងៃ គ្រូពេទ្យប្រហែលជាឲ្យអ្នកប្រើប្រាស់ថ្នាំជំនួយតេស្តូស្តេរ៉ូន។ ប៉ុន្តែមិនមានន័យថាគ្រប់អ្នកដែលមានបញ្ហាថយចុះអ័រម៉ូននេះទាំងអស់សុទ្ធតែត្រូវទទួលការព្យាបាលនោះទេ។ អ្នកត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សាពីផលចំណេញ និងផលប៉ះពាល់នៅពេលដែលធ្វើការព្យា    បាល។ អ្នកជំនាញខាងប្រព័ន្ធម៉ូតសាស្ត្រនិងជំនាញខាងក្រពេញអាចដោះស្រាយបញ្ហាអ័រម៉ូននេះ     បាន។ ◊    ការព្យាបាលដោយការបំពេញនូវកម្រិតនៃការថយអ័រម៉ូន៖ ប្រសិនបើអ្នកត្រូវធ្វើការព្យាបាលគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាដើម្បីកំណត់កម្រិតអ័រម៉ូនដែលត្រូវបំពេញ។ តាមរយៈការសិក្សាមួយចំនួនឃើញថាវិធីសាស្រ្តនេះគឺល្អដែលធ្វើឲ្យសាច់ដុំបុរសមានភាពរឹងមាំ ការពារឆ្អឹង និងបង្កើនចំណង់ផ្លូវ   ភេទ។ ប៉ុន្តែមានប្រសិទ្ធភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ◊    ការចាក់បញ្ចូលអ័រម៉ូនតេស្តូស្តេរ៉ូន៖ អ័រម៉ូនតេស្តូស្តេរ៉ូនមានច្រើនទម្រង់ដូចជាប្រភេទថ្នាំ ចាក់ ជេល កៅអៀក ហើយថ្នាំគ្រាប់។ ថ្នាំចាក់ជាជម្រើសដែលមានតម្លៃធូរថ្លៃប៉ុន្តែវាធ្វើឲ្យឈឺចាប់ ដោយសារអ្នកត្រូវចាក់វាចន្លោះ ៧ទៅ២២ថ្ងៃទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។កម្រិតរបស់អ័រម៉ូន តេស្តូស្តេរ៉ូនអាចឡើងឬចុះអាស្រ័យលើកម្រិតនៃការប្រើប្រាស់ថ្នាំនោះ។ ◊    ការប្រើប្រាស់ជេលឬកៅអៀក ៖  អ្នកអាចប្រើប្រាស់វាទៅលើស្បែករបស់អ្នកដោយផ្ទាល់ ហើយ អ័រម៉ូននឹងធ្វើការជ្រាបចូលទៅក្នុងសរសៃឈាមយឺតៗ។ ដោយសារវិធីនេះយើងអាចប្រើប្រាស់រាល់ថ្ងៃដូច្នេះវាអាចរក្សានូវស្ថេរភាពរបស់អ័រម៉ូនបានល្អ។ ប៉ុន្តែវាក៏អាចបង្កឲ្យមានការរមាស់កន្ទួលក្រហម និងពងបែកនៅលើស្បែក។ ស្រ្តីនិងកុមារមិនត្រូវមានការប៉ះពាល់ជាមួយស្បែកដែលបានប្រើប្រាស់ជេលឬកៅអៀកនេះទេ។ ផលវិបាកនៃការព្យាបាលដោយអ័រម៉ូនការព្យាបាលដោយអ័រម៉ូនមានគុណវិបត្តិមួយចំនួនដែលបុរសមានការប្រែប្រួលក្រោយការព្យាបាល ៖ •    មានចំនួនគ្រាប់ឈាមក្រហមច្រើន •    អត់ដង្ហើមពេលកំពុងគេង •    ការរីកធំនៃក្រពេញប្រូស្តាត •    កើតមុន ផលវិបាក និងផលចំណេញចំពោះការព្យាបាលដោយអ័រម៉ូននេះរយៈពេលយូរមិនទាន់បានដឹងនៅឡើយទេ ខណៈដែលការសិក្សាធំមិនទាន់បានបញ្ចប់។ប៉ុន្តែមានការព្រួយបារម្ភចំពោះការ ប្រើប្រាស់នូវកម្រិតអ័រម៉ូននេះយូរអាចបណ្តាលឲ្យកើតមានជំងឺមហារីកក្រពេញប្រូស្តាតទៅលើបុរស   វ័យចំណាស់។ ដូច្នេះបុរសដែលបានប្រើប្រាស់ថ្នាំតេស្តូស្តេរ៉ូនត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីរកមើលប្រសិនបើមានរោគសញ្ញាដំបូងរបស់ជំងឺមហារីកក្រពេញប្រូស្តាត។ ការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពួកអ័រម៉ូននេះត្រូវបានហាមឃាត់ចំពោះបុរសមួយចំនួនដែលមានលក្ខណះដូចខាងក្រោម ៖ •    មហារីកក្រពេញប្រូស្តាត ឬមហារីកដោះ •   មានជំងឺអត់ដកដង្ហើមពេលកំពុងគេងដោយមិនបានធ្វើការព្យាបាល •    មានចំនួនគ្រាប់ឈាមក្រហមច្រើន •    ជំងឺបេះដូង។

ចែករំលែក

មិត្តៗនារីធ្លាប់កត់សម្គាល់ដែរឬទេថា ស្បែករបស់អ្នកពេលខ្លះក៏ស្អាតល្អ តែពេលខ្លះទៀតក៏ស្រាប់តែកើតមុន ស្រអាប់ ហើយពេលខ្លះទៀតក៏ស្ងួតមើលទៅមិនស្អាតសោះ។      ការពិតទៅ ស្បែករបស់ស្ត្រីតែងតែមានការប្រែប្រួលទៅតាមវដ្តរដូវ ដោយសារតែមានការប្រែប្រួលកម្រិតអ័រម៉ូននៅមុន កំឡុង និងក្រោយការមករដូវ ដែលកំណត់បាននូវបម្រែបម្រួលរបស់ស្បែកជា បីដំណាក់កាល។ ចង់ដឹងទេថា ដំណាក់កាលទាំងនោះមានអ្វីខ្លះ ហើយថាតើគួរ និងមិនគួរធ្វើអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ ដើម្បីឲ្យអ្នករក្សាបានស្បែកស្រស់ស្អាតគ្រប់កាលៈទេសៈ? ១.  ដំណាក់កាលស្បែកមិនស្អាត ជាទូទៅ រយៈពេលមួយសប្តាហ៍មុនពេលមករដូវ និងថ្ងៃដំបូងនៃការមករដូវស្បែករបស់យើងអាចនឹងលេចចេញមុននៅលើផ្ទៃមុខ។   នៅដំណាក់កាលនេះទោះបីជាកម្រិតនៃអ័រម៉ូនអឺស្រ្តូសែនមានការធ្លាក់ចុះតែបន្តិចក៏ដោយ ក៏នៅតែមានការកើនឡើងនូវការផលិត និងបញ្ចេញខ្លាញ់លើផ្ទៃមុខ ដែលបង្កឲ្យ ស្ទះរន្ធញើស  និងបណ្តាលឲ្យកើតមុនជាពិសេសនៅតំបន់ចង្កានិងថ្ពាល់ផងដែរ។ Dos •      ប្រើប្រាស់ផលិតផលសម្អាតផ្ទៃមុខដែលមានកម្រិតpHទាប •      បង្កើនការសម្អាតស្បែកជាប្រចាំ •      ឧស្សាហ៍សម្អាតធូលី ញើស និង គ្រឿងសម្អាង •      ធ្វើការជម្រុះកោសិកាចាស់ៗ Don’ts •    កុំបរិភោគចំណីអាហារដែលសម្បូរជាតិខ្លាញ់ •    កុំធ្វើការញេចមុនព្រោះវាអាចធ្វើឲ្យមានស្នាមលើផ្ទៃមុខ •    ចៀសវាងការប្រើប្រាស់ផលិតផលដែលមានជាតិកាត់ខ្លាំងចំពោះស្បែក ២.   ដំណាក់កាលស្បែកស្ងួត ដំណាក់កាលនេះចាប់ផ្តើមនៅថ្ងៃទី៥នៃការមករដូវ។ ក្នុងពេលនេះស្បែកនឹងមានសភាពស្ងួត របក និងមានភាពស្រអាប់ ដោយសារកម្រិតអ័រម៉ូនអឺស្រ្តូសែននៅតែបន្តថយចុះខ្លាំង។ លើសពីនេះទៅទៀតនៅកំឡុងពេលនេះ ស្បែកមានលក្ខណៈងាយនឹងខូចខាត និងមានប្រតិកម្ម។ Dos •    គេងឲ្យបានគ្រប់គ្រាន់ •    ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកជាប្រចាំ •    ធ្វើលំហាត់ប្រាណ •    មុជទឹកក្តៅ •    ផឹកទឹកឲ្យបានច្រើន •    ប្រើប្រាស់វីតាមីន C ដើម្បីឲ្យស្បែកមានភាពភ្លឺរលោង Don’ts •    ចៀសវាងកុំធ្វើការផ្លាស់ប្តូរគ្រឿងសម្អាងថ្មី •    កុំធ្វើការងារដែលនាំឲ្យអ្នកមានអារម្មណ៍ធុញថប់។ ៣.  ដំណាក់កាលស្បែកស្រស់ផូរផង់ នៅពេលពាក់កណ្តាលនៃវដ្តរដូវ ភាពភ្លឺរលោងរបស់ស្បែកបានត្រឡប់មកវិញ ពេលនេះហើយដែលស្បែករបស់អ្នកមានភាពស្រស់ស្អាត ហើយអ្នកក៏មានអារម្មណ៍ស្រស់ថ្លាផងដែរ។ ដោយសារតែបរិមាណអ័រម៉ូនអឺស្រ្តូសែនមានការកើនឡើងខ្លាំងធ្វើឲ្យស្បែកមានសភាពតឹងណែន មានសំណើម ហើយរន្ធញើសក៏រួមតូច ព្រមទាំងការផលិតកូឡាជែនក្នុងខ្លួន ក៏មានការកើនឡើងដែរ។ Dos •    ធ្វើការជម្រុះកោសិកាចាស់ៗ •    ប្រើប្រាស់ម៉ាសបិទមុខដែលប្រឆាំងនឹងភាពចាស់ •    ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ Don’ts •    កុំធ្វើការផាត់មុខដោយប្រើម្សៅទ្រនាប់ក្រាស់ៗពេក ដើម្បីទុកឲ្យកោសិកាដកដង្ហើម •    កុំប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលសម្បូរជាតិខ្លាញ់ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នរណាក៏មានក្តីស្រមៃរបស់គេដែរ ហើយជាទូទៅ ការសិក្សាទៅតាមឯកទេស គឺជាស្ពានមួយចម្លងគ្រប់គ្នាទៅកាន់ក្តីស្រមៃរបស់ខ្លួន។ ក្នុងចំណោមឯកទេសជាច្រើន ផ្នែកចក្ខុរោគ ក៏ជាឯកទេសមួយដែលកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែរ។ ហេលស៍ថាម ក៏បានជួួបផ្ទាល់ជាមួយនឹងនិស្សិតឯកទេសនេះចំនួន៤រូប ដើម្បីធ្វើការសាកសួរអំពីចំណាប់អារម្មណ៍ កង្វល់ និងសារណែនាំរបស់ពួកគេផងដែរ។ ចង់ដឹងថាពួកគាត់មានអ្វីចែករំលែកជាមួយអ្នកខ្លះ តោះ! អានបន្តទាំងអស់គ្នា... លោក តោ គ្រីថា មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ ដោយសារមានការជម្រុញពីលោកអ្នកមានគុណទាំងពីរនិងបងប្រុសហើយក្រោយពីទទួលការសិក្សា និងការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យកាលពីឆ្នាំទី៥អស់រយ:ពេលមួយខែមក ខ្ញុំមានចំណាប់អារម្មណ៍ថា យ៉ាងធំធេងបំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា»។ ខ្ញុំក៏បានមើលឃើញ«ថ្វីត្បិតតែភ្នែកជាសរីរាង្គតូចមួយនៃរាងកាយ  ប៉ុន្តែវាមានតួនាទីពីភាពធ្វេសប្រហែសនៃការប្រើប្រាស់ថ្នាំបន្តក់ភ្នែករបស់ប្រជាជនយើងដែលជាហេតុធ្វើឲ្យប៉ះពាល់ដលសុខភាពភ្នែកយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញថាជំងឺពិការភ្នែកមួយចំនួនអាចជួយសង្រ្គោះបាន។ ហេតុដូចនេះ ទើបខ្ញុំចង់ការពារ និងព្យាបាលប្រជាជនឲ្យផុតពីភាពពិការភ្នែក។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ កាលពីនៅថ្នាក់វេជ្ជសាស្រ្តទូទៅ (ឆ្នាំទី១-៦) ការសិក្សា គឺពឹងផ្អែកទាំងស្រុងលើភាសាបារាំង ដោយឡែកថ្នាក់ឯកទេសត្រូវបានជំនួសដោយភាសាអង់គ្លេស។ និស្សិតត្រូវមានភាពតស៊ូក្នុងការរៀនសូត្រ ពីព្រោះឯកទេសនេះភាគច្រើនពឹងផែ្អកលើការស្វ័យសិក្សា និងឧបករណ៍ជាច្រើន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដូច្នេះ និស្សិតត្រូវមានភាពបត់បែន និងសម្របខ្លួនក្នុងការប្រើប្រាស់ម៉ាស៊ីន។ ម្យ៉ាងវិញទៀត ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ គ្រូពេទ្យ និងនិស្សិតត្រូវមានការស្រាវជ្រាវឯកសារ និងការព្យាបាលថ្មីៗច្រើនដែលមានការទទួលស្គាល់ពីលើសកលលោក។ ទោះបីជាមានឧបសគ្គខ្លះដោយ រៀមច្បងសាស្រ្តាចារ្យក្នុងស្រុក និងក្រៅស្រុកតែងតែជួយបង្ហាញ និងណែនាំខ្ញុំក៏ដូចជានិស្សិតផ្សេងទៀតជានិច្ច ដែលជាហេតុធ្វើឲ្យពួកខ្ញុំមានដំណោះស្រាយក្នុងការសិក្សា។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖   វិជ្ជាពេទ្យនាំមកនូវការជួយសង្រ្គោះជីវិតរបស់អ្នកជំងឺ និងសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង។ ដូចនេះ ក្រៅពីការប្រឹងប្រែងក្នុងការសិក្សា យើងជាអនាគតគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់លោកអ៊ីប៉ូក្រាត ដោយ «ត្រូវចាត់ទុកការឈឺចាប់របស់អ្នកជំងឺដូចជាការឈឺចាប់របស់យើងនិងក្រុមគ្រួសារយើង ដោយធ្វើការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់» ទើបវិជ្ជាពេទ្យរបស់យើងទទួលបានការកោតសរសើរ។ កញ្ញា ឃឹម ណាំហ្គេច មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ ដោយសារតែខ្ញុំពេញចិត្តនឹងការធ្វើការជាមួយនឹងមីក្រូទស្សន៍ថ្វីត្បិតតែពិបាកតែគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត ការងារជាគ្រូពេទ្យឯកទេសចក្ខុរោគ គឺផ្តល់ក្តីសង្ឃឹមសារជាថ្មីដល់ជំងឺ ពីព្រោះជាទូទៅ យើងតែងប្រៀបធៀបអ្វីដែលជាទីស្រលាញ់បំផុតទៅនឹងកែវភ្នែក«ស្រលាញ់ស្មើកែវនេត្រា»។ ចំពោះចំណាប់អារម្មណ៍វិញ ប្រហែលជាពិបាកពិពណ៌នាបន្តិចគ្រាន់តែដឹងថាកាន់តែរៀនកាន់តែស្រលាញ់ ហើយក៏យល់ថាជាឯកទេសមួយដែលអាចឲ្យក្លាយជាវេជ្ជបណ្ឌិតមួយរូបប្រកបដោយមោទនភាព។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ ៖ បញ្ហាបរិយាកាសសិក្សាថ្មី គឺមនុស្ស ទីកន្លែង និង ឧបករណ៍ បញ្ហាជំនាញបច្ចេកទេសថ្មី និងបញ្ហាសេដ្ឋកិច្ច។ ការចូលសិក្សាឯកទេសចក្ខុរោគប្រៀបបាននឹងការចូលក្នុងសង្គមថ្មី។  រីឯឧបករណ៍វិញគឺត្រូវធ្វើការពិគ្រោះជំងឺ និងវះកាត់ដោយប្រើមីក្រូទស្សន៍។ មួយវិញទៀត បញ្ហាសេដ្ឋកិច្ចក៏ត្រូវចំណាយច្រើនជាងមុនផងដែរ។ បទពិសោធន៍ថ្មី ៖ ការទទួលនូវការបណ្ដុះបណ្ដាល បែបក្រោយឧត្ដមសិក្សា គឺពឹងផ្អែកលើស្វ័យសិក្សា និងការបង្ហាត់បង្ហាញពីសិស្សច្បង និងសាស្រ្ដាចារ្យជាតិ និងសាស្រ្ដាចារ្យបរទេស។ ឯកទេសនេះធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍នៃការរស់នៅជាគ្រួសារតែមួយ និងការរៀបចំអប់រំចិត្ត ប្រកាន់ភាពស្ងប់ក្នុងការងារពិសេសពេលកំពុងវះកាត់។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖  ការងារមួយដែលធ្វើឲ្យយើងអាចប្រើអស់សក្តានុពលគឺជាការងារណាដែលកើតចេញពីការស្រលាញ់។ ថ្វីបើវាការរកឃើញដោយកម្រ ប៉ុន្តែសូមព្យាយាមស្វែងរកវា ហើយពុះពារធ្វើវាដោយក្ដីមោទនៈ។ លោក សេង សិរី មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ កត្តាសង្គមគឺដោយសារតែប្រទេសយើងមានចំនួនវេជ្ជបណ្ឌិតឯកទេសចក្ខុរោគតិចនៅឡើយ ហើយការយល់ដឹងពីបញ្ហាសុខភាពភ្នែករបស់ប្រជាពលរដ្ឋក៏នៅមានកម្រិតនៅឡើយ ទើបសង្ឃឹមថាឱកាសក្នុងការចូលរួមកាត់បន្ថយអត្រានៃពិការភាពរបស់ប្រជាជនកម្ពុជា នឹងអាចផ្តល់បានតាមរយៈការសិក្សាឯកទេសនេះ។  ដោយសារតែខ្លួនខ្ញុំផ្ទាល់ស្រលាញ់ និងចូលចិត្តមុខវិជ្ជានេះខ្លាំងណាស់ហើយខ្ញុំមានចិត្តសប្បាយរីករាយ នៅពេលដែលអ្នកជំងឺអាចមើលឡើងវិញបាន ព្រមជាមួយនោះខ្ញុំគិតថាភ្នែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗ។ គ្រួសារក៏មានការជម្រុញ និងលើកទឹកចិត្តព្រមទាំងយល់ស្របពីឳពុកម្តាយជីដូនជីតា និងសាច់ញាតិរបស់ខ្ញុំទៅលើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេសភ្នែកនេះផងដែរ។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ បញ្ហាចម្បងជាងគេ គឺការផ្លាស់ប្តូរមកប្រើប្រាស់ភាសាអង់គ្លេស ព្រោះថាពីឆ្នាំទី១ដល់ទី៦ គឺប្រើភាសាបារាំង។  ការសិក្សាក៏ផ្តោតលើខ្លួនឯងជាចាំបាច់ស្ទើរតែទាំងស្រុង ម្យ៉ាងទៀតក៏តម្រូវឲ្យចេះប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចយ៉ាងស្ទាត់ជំនាញដូចជា កុំព្យូទ័រ កាំរស្មីឡាស៊ែរ Slit Lampម៉ាស៊ីនវាស់ដែនគំហើញ (Visual Field Test) ជាដើម។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ ប្រឹងប្រែងរៀនសូត្រ តស៊ូ ឧស្សាហ៍ព្យាយាមទាំងក្នុងការសិក្សាមេរៀន និងការអនុវត្តនៅមន្ទីរពេទ្យ គួបផ្សំនឹងសីលធម៌ក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ។ លោក ឡេង ចាន់ណាត មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ មូលហេតុដ៏សាមញ្ញបំផុតនោះគឺដោយសារតែទឹកចិត្តស្រលាញ់និងការសម្លឹងមើលឃើញបរិយាកាសច្រើនដែលទាក់ទិននឹងបញ្ហាភ្នែកមានសារៈសំខាន់។ ក្នុងពេលដែលចុះហ្វឹកហាត់ការងារនៅមន្ទីរពេទ្យកុមារ-អង្គរនៅខេត្តសៀមរាប ក៏បានស្គាល់លោកគ្រូពេទ្យម្នាក់ដែលជានិច្ចកាលតែងតែបានជួយជម្រុញទឹកចិត្ត និងជ្រោមជ្រែងរហូតមក។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ បន្ថែមពីលើការពិគ្រោះជាមួយអ្នកជំងឺ គឺចាំបាច់ត្រូវប្រើប្រាស់នូវមីក្រូទស្សន៍ដើម្បីពិនិត្យ ទើបអាចធ្វើរោគវិនិច្ឆ័យបាន។ ជាក់ស្តែង ការចាប់ផ្តើមប្រើប្រាស់នូវឧបករណ៍នីមួយៗទាមទារនូវការហ្វឹកហាត់ឲ្យបានស្ទាត់ និងរយៈពេលយ៉ាងហោចណាស់ក៏ច្រើនខែដែរ។ ដោយសារតែការវះកាត់នៅក្នុងឯកទេសនេះតម្រូវឲ្យមានការប្រើប្រាស់នូវឧបករណ៍ដែលខុសប្លែកពីការវះកាត់ផ្សេងៗ ព្រោះមានការពង្រីក និងបង្រួមទៅមកជាប្រចាំ។ ការសិក្សាត្រូវផ្លាស់ប្តូរទាំងស្រុងមកជា Student Center ដែលតម្រូវឲ្យរៀបចំមេរៀនដោយខ្លួនឯង ធ្វើបទបង្ហាញដល់សិស្សច្បង និងសាស្រ្តាចារ្យតាមការកំណត់។ ចំណែក បែបផែននៃការបង្រៀនរបស់គ្រូមកពីក្រៅប្រទេសក៏មានលក្ខណៈខុសប្លែកពីគ្រូជាតិផងដែរ។ ក្រៅពីនោះដើម្បីឈានទៅដល់ការវះកាត់មួយដោយជោគជ័យ គឺត្រូវការពេលវេលាមួយក្នុងការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ ត្រូវដាក់ចិត្តខំប្រឹងប្រែងរៀនសូត្រ ហើយកុំខ្លាចរអា បើទោះជាត្រូវធ្វើការងារជាមួយនឹងសរីរាង្គដ៏តូចមួយ (ភ្នែក) ក៏ដោយ។ ម្យ៉ាងទៀត មិនគួរបោះបង់ចោលនៅពេលដែលបានជួប ឬឮពីបុគ្គលដែលធ្វើឲ្យអ្នកមានអារម្មណ៍អវិជ្ជមានជាមួយនឹងការងារនេះឡើយ។ សារជូនដល់មិត្តអ្នកអានទូទៅ ៖ * មិនគួរប្រើប្រាស់ថ្នាំផ្សេងៗដោយខ្លួនឯងនោះឡើយ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសជាមុនសិន មុននឹងប្រើប្រាស់ថ្នាំ * អ្នកជំងឺដែលមានបញ្ហាភ្នែកគួរគប្បីជួប និងព្យាបាលជាមួយគ្រូពេទ្យឯកទេសភ្នែកឲ្យបានឆាប់រហ័ស ហើយត្រូវសម្អាតដៃឲ្យបានស្អាត មុននឹងប៉ះពាល់ភ្នែក * ប្រជាពលរដ្ឋដែលមានអាយុលើសពី៤០ឆ្នាំ គួរគប្បីពិនិត្យភ្នែកឲ្យបានយ៉ាងតិច១ដង ជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងពីភាពពិការភ្នែកដោយសារជំងឺមួយចំនួនដូចជា ភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក និងបញ្ហាកំណុំរូបភាព ជាដើម ដើម្បីព្យាបាលទាន់ពេលវេលា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ត្រចៀកត្រូវបានគេប្រើប្រាស់សម្រាប់ការស្តាប់នូវសំឡេងដែលនៅជុំវិញខ្លួនហើយវាក៏មាននាទីក្នុងការរក្សាលំនឹងរបស់សារពាង្គកាយផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថាត្រចៀកផ្គុំឡើងយ៉ាងដូចម្តេចខ្លះ? ជាទូទៅ ត្រចៀករបស់មនុស្សត្រូវបានគេចែកចេញជាបីតំបន់ គឺត្រចៀកក្រៅត្រចៀកកណ្តាល និងត្រចៀកក្នុងដែលគេហៅថា Labyrinth។ ត្រចៀកខាងក្នុងមានបីផ្នែកតូចៗទៀតគឺ Semicircular Canal រួមជាមួយ Vestibularដែលមាននាទីក្នុងការរក្សាលំនឹងរបស់យើង និង Cochlea មាននាទីធ្វើឲ្យយើងស្តាប់លឺសំឡេង។ ហេលស៍ថាម បានលើកយកប្រធានបទស្តីពីជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង)។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ។ បច្ចុប្បន្នលោកសាស្ត្រាចារ្យជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា។ តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា បានឲ្យដឹងថាជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុង។ ជំងឺនេះបណ្តាលមកពីមូលហេតុជាច្រើនតែមានបីមូលហេតុដែលគ្រូពេទ្យជួបញឹកញាប់ជាងគេគឺ៖ -ជំងឺរលាកត្រចៀកផ្នែកកណ្តាលរ៉ាំរ៉ៃឬហៅថាជំងឺអំបៅអំបែកដែលមានពីរប្រភេទគឺអំបៅអំបែកស្លូតនិងអំបៅអំបែកកាច -មហារីកក្នុងរន្ធត្រចៀកឬមានដុំសាច់ក្នុងត្រចៀកខាងក្នុង -ការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់ចរាចរណ៍ត្រង់ត្រចៀក -ការវះកាត់ត្រចៀកដោយមិនប្រយ័ត្នធ្វើឲ្យធ្លាយដល់សម្បករបស់ត្រចៀកខាងក្នុង។ លោកសាស្ត្រាចារ្យបានបន្តថាជំងឺនេះមានស្តែងចេញនូវរោគសញ្ញាដូចជាវិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯងពោលគឺខាងដែលរលាក​​​ (Nyst-agmus) ចង្អោរ ក្អួតជាដើម។ ក្រៅពីនេះក៏មានសញ្ញាថយចុះនូវការស្តាប់ផងដែរប្រសិនបើការរលាកនេះរាលដាលដល់ Cochlea។ប៉ុន្តែករណីជំងឺនេះសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរវាអាចបណ្តាលឲ្យអ្នកជំងឺស្តាប់មិនលឺតែម្តង។ ជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ៖ -ការថត CT scan   -ការសង្កត់ទៅលើ Tragus (Put pressure ontragus) ដើម្បីឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍វិលមុខ និងភ្នែករេមកម្ខាងដោយឯកឯង។ -ការពិនិត្យតាម Siegel Speculum ដោយដាក់ឧបករណ៍នេះចូលក្នុងរន្ធត្រចៀកហើយសប់ខ្យល់ឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍ថាវិលមុខ ភ្នែកងាកទៅម្ខាងដោយឯក  ឯង។ តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំងឺនេះមាន៣កម្រិតគឺ៖ ១. Circumscribed labyrinthitis : វាកើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង។ការរលាកក្នុងកម្រិតនេះគឺអាចព្យាបាលជាដោយធ្វើការវះកាត់និងប្រើជេលហ្វូមរួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯងនៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេហើយការរលាកនេះ នឹងជាសះស្បើយបន្តិចម្តងៗ។ ២. Diffuses serous labyrinthitis: ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ។ ការរលាកក្នុងកម្រិតនេះគឺពិបាកក្នុងការព្យាបាល។ ៣. Diffuse suppurative labyrinthitis: វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុងហើយបានសាយភាយទៅដល់ស្រោមខួររួចជាស្រេច។ ការព្យាបាលរលាកត្រចៀកខាងក្នុងកម្រិតនេះគឺមានការពិបាកនិងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតថែមទៀត។​ ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ។ បន្ទាប់មកវានឹងបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។ ដើម្បីការពារមិនឲ្យកើតជំងឺរលាកត្រចៀកខាងក្នុងនេះកើតឡើងយើងត្រូវការពារមូលហេតុនៃជំងឺនេះ ពោលគឺ៖ -ការពារកុំឲ្យកើតជំងឺអំបៅអំបែកត្រចៀក -ពាក់មួកសុវត្ថិភាពដើម្បីការពារកុំឲ្យប៉ះទង្គិចត្រង់ក្បាលជាពិសេសត្រចៀកដោយគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងទៀតគ្រូពេទ្យវះកាត់ត្រង់ត្រចៀកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដល់ត្រចៀកខាងក្នុង។ ជាចុងក្រោយលោកសាស្ត្រាចារ្យក៏បានជូនជាមតិខ្លះផងដែរថា «សូមនិស្សិតទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីឲ្យមានជំនាញច្បាស់លាស់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកុំឲ្យអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសហើយក៏សូមគិតលើក្រមសីលធម៌វិជ្ជាជីវៈឲ្យច្បាស់លាស់។  មួយវិញទៀតចំពោះអ្នកជំងឺវិញសូមមកជួបគ្រូពេទ្យនៅពេលមានបញ្ហាភ្លាមៗសូមកុំទុកឲ្យជំងឺខកពេលក្នុងការព្ព្យាបាលព្រោះវាអាចបណ្តាលឲ្យបាត់បង់ជីវិតហើយសូមមកជួបគ្រូពេទ្យតាមជំនាញរបស់គាត់ដូចជាបើឈឺត្រង់ត្រចៀក ច្រមុះ បំពង់ក ត្រូវទៅរកគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ បំពង់ក តែបើមានបញ្ហារោគស្ត្រីត្រូវទៅជួបគ្រូពេទ្យរោគស្រ្តីវិញ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះ ត.យ.អ អាយុ ២៤ឆ្នាំ ទម្ងន់៤៥គីឡូក្រាម កម្ពស់១.៥៧ម៉ែត្រ ជានិសិ្សត។ នាង ខ្ញុំធ្លាប់ឈឺភ្នែកហើយមើលមិនសូវច្បាស់ទេទើបខ្ញុំប្រើប្រាស់វ៉ែនតាជំនួយ។ បច្ចុប្បន្ន នាងខ្ញុំឆាប់ហូរទឹក ភ្នែកហើយឧស្សាហ៍ឈឺក្បាល និងឈឺភ្នែកនៅពេលសម្លឹងយូរ។ ម្យ៉ាងទៀត ភ្នែកខ្ញុំកាន់តែពិបាកមើល ជាងមុនទាំងរបស់នៅជិត និងនៅឆ្ងាយ។ តើការហូរទឹកភ្នែកជារោគសញ្ញានៃការឡើងដឺក្រេមែនទេឬក៏ មានបញ្ហាអ្វីផ្សេងទៀត?  នៅពេលដែលខ្ញុំមើលអ្វីដោយនឹង មិនកំរើកខ្ញុំអាចមើលច្បាស់ប៉ុន្តែខ្ញុំងាក ឬ ក្រឡេកមើល ខ្ញុំមានអារម្មណ៍វិលមុខ តើមកពីមូលហេតុអ្វី? ចម្លើយ ៖ ជាដំបូង ត្រូវដឹងថាវ៉ែនតារបស់ប្អូនវាស់តាំងពីពេលណាមក។ ជាធម្មតា អ្នកពាក់វ៉ែនតា ត្រូវពិនិត្យភ្នែកឡើងវិញរាល់៦ខែម្តង ការហូរទឹកភ្នែកស្តែងថាភ្នែករបស់ប្អូនកំពុងតែប្រឹងសម្លឹងហើយ ព្រោះពេលសម្លឹងភ្នែករបស់យើងគឺមិនព្រិចទេ (ធម្មតាភ្នែករបស់យើងនឹងព្រិច១៦ដងក្នុងមួយនាទី) ធ្វើឲ្យភ្នែកស្ងួតហើយទឹកភ្នែកត្រូវបញ្ចេញដើម្បីផ្សើមភ្នែក។ នេះបង្ហាញថាភ្នែកប្អូនកំពុងប្រឹងសម្លឹង(វ៉ែន-តាមានបញ្ហាឬភ្នែករបស់ប្អូនវិវឌ្ឍឡើងដឺក្រេ)។ ហេតុនេះ ប្អូនគួរទៅជួបជាមួយគ្រូពេទ្យជំនាញភ្នែកដើម្បីពិនិត្យមើលបញ្ហាផ្សេងៗ និងត្រូវទៅដូរវ៉ែនតាតាមដឺក្រេភ្នែក។ រីឯការវិលមុខរបស់ប្អូនទាក់ទងនឹងការប្រើវ៉ែនតាខុសដឺក្រេ ព្រោះវ៉ែនតាប្រភេទដក(Lentil Minus)  ពេលពន្លឺចាំងចូលជាពន្លឺចំណាំងផ្លាតទាំងស្រុង។ បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ វេជ្ជបណ្ឌិត ប៉ោក ធន ប្រធានសមាគមភ្នែកអាណត្តិ២០១៤-២០១៦ និងបញ្ចប់នៅឆ្នាំ២០១៧  

ចែករំលែក

ធ្លាប់តែស្តាប់តារាចម្រៀងអាជីព និងមិនអាជីព ទាំងក្នុង និងក្រៅប្រទេស ច្រៀងCover បទ Shape of You ដោយ Ed Sheeran ដែលកំពុងទទួលបានចំណាប់អារម្មណ៍នៅបណ្តាប្រទេសនានា ជាពិសេសក្នុងស្រទាប់យុវវ័យ... ចំណីសោតិន្រ្ទិយារម្មណ៍ និងចក្ខុន្រ្ទិយារម្មណ៍ដែលប្លែកជាងគេមួួយនេះ បាន និងកំពុងត្រូវបានគេចាប់អារម្មណ៍ និងចែករំលែកជាបន្តបន្ទាប់ក្នុងរង្វង់អ្នកប្រើប្រាស់ហ្វេសប៊ុក... បើចង់ដឹងថា ខាងទន្តពេទ្យម្នាក់នេះ ច្នៃពាក្យពេចន៍បានពិរោះយ៉ាងណានោះ ចុចមើលហ្មងទៅ!!!​ Credit : Singing Dentist

ចែករំលែក

តើនរណាខ្លះនៅនិយមជាមួយនឹងការផាត់មុខក្រាស់ៗទៀត??? គ្រាន់តែទៅធ្វើការ ចូលរួមពិធីជប់លៀង ខួបកំណើត ឬជាការជួបជុំមិត្តភក្តិចាំបាច់អីត្រូវទៅឲ្យគេផាត់ដូចទៅលេងហ៊ីនោះ សាមញ្ញៗតែស្រស់ស្អាត ក៏ព្រោះថាគ្រប់គ្នាចូលចិត្តធម្មជាតិនោះអី... អ្វីជា Nude Makeup? Nude Makeup គឺជាការផាត់មុខស្រាលៗ ដែលមើលទៅសឹងតែមិនសម្គាល់ថាបានផាត់មុខ ហើយការផាត់មុខបែបនេះមិនត្រឹមតែចំណេញពេលវេលា  ថែមទាំងបង្កើនចំណាប់អារម្មណ៍ទៀតផង។ គួរតែផាត់នៅពេលណា? Nude Makeup គឺស័ក្តិសមចំពោះរាល់កម្មវិធី ព្រោះវាពេញនិយមសម្រាប់សម័យបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកធ្វើការ អ្នកចូលចិត្តផាត់មុខរាល់ពេលចេញទៅខាងក្រៅ ចូលរួមកម្មវិធីរាត្រីស្រមោលសឬការជួបជុំផ្សេងៗ ហើយក៏អាចផាត់ពេល first date Prom និងGirl night out ជាមួយនឹងមិត្តភក្តិបានផងដែរ។ តើគេផាត់ដោយរបៀបណា? គ្រាន់តែផាត់៣ចំណុច ដែលផ្តល់នូវភាពទាក់ទាញបំផុតនៅលើផ្ទៃមុខអ្នកដោយ៖ មុខ៖ ជាចំណុចដែលត្រូវចាប់ផ្តើម ដំបូងត្រូវផ្តល់សំណើមឲ្យផ្ទៃមុខរបស់អ្នកជាមុនសិន រួចប្រើប្រាស់ ប្រភេទម្សៅទ្រនាប់ដែលស្រដៀងទៅនឹងស្បែករបស់អ្នកជាងគេ ដោយធ្វើការលាបវាមិនច្រើនពេកក៏មិនតិចពេក តប់លើមុខឲ្យសព្វ និងអាចបង្ហួសបន្តិចដល់ផ្នែកកផងដែរ។ ចំណុចដែលគួរចាប់អារម្មណ៍ អ្នកអាចបន្ថែមម្សៅបន្តិចនៅគែមជុំវិញច្រមុះ និងផ្នែកខាងចុងភ្នែក ហើយប្រសិនបើអ្នកចង់បិទបាំង ស្លាកស្នាមលើមុខ អ្នកអាចតប់ម្សៅពណ៌លឿងស្រាលលើចំណុចទាំងនោះ។ ចំពោះថ្ពាល់ អ្នកអាចផាត់ ពណ៌ដែលស្រាលៗតិចៗ ឬមិនបាច់ផាត់ក៏បាន។ ភ្នែក៖ ជាផ្នែកបន្ទាប់ ហើយក៏ជាចំណុចដែលទាក់ទាញបំផុត ដូច្នេះ ការតុបតែងភ្នែកពិតជាមាន សារសំខាន់។ ចំពោះចិញ្ចើមគួរតែជ្រើសពណ៌រាងត្នោតដែលមើលទៅធម្មជាតិបំផុត បន្ទាប់មក ប្រើច្រាសដើម្បីសិតចិញ្ចើមក្រោយពីគូសរួច។ រីឯ eyelinerត្រូវគូសនៅផ្នែកខាងលើតូចល្មមពណ៌ត្នោត ខ្មៅ ឬអាចជាពណ៌ប្រផេះ។ បន្ទាប់មកអ្នកអាចផាត់ស្រមោលភ្នែកស្រាលៗ ដោយប្រើពណ៌ត្នោត ឬពណ៌ស្រដៀងនឹងស្បែករបស់អ្នក រួចក៏លាបម៉ាសការ៉ាតិចៗបន្ទាប់ពីពត់រោមភ្នែកហើយជាការស្រេច។ បបូរមាត់៖ គប្បីយកពណ៌ដែលស្រដៀងនឹងបបូរមាត់ស្រាប់ដដែល ឬអាចជាពណ៌ផ្កាឈូកស្រាល ហើយលាបក្រែមប្រភេទទឹករលោងៗពីលើតែម្តង ចៀសវាងជ្រើសរើសពណ៌ដិតខ្លាំងពេក។ ទាំងអស់ខាងលើនេះគ្រាន់តែជាគន្លឹះខ្លះៗតែប៉ុណ្ណោះ   អ្នកអាចបន្ថែមស្ទាយខ្លួនឯងតាមចិត្តរបស់អ្នក   ហើយក៏ដឹងថាកើតមកមានសម្រស់ពីធម្មជាតិស្រាប់ ចុះគ្រាន់តែបន្ថែមបន្តិច មានទៅទាស់អី… គឺឲ្យធម្មជាតិកាន់តែស្រស់ស្អាតហ្នឹង..  

ចែករំលែក

ការឡើងមុនជារឿងទូទៅរបស់យុវវ័យ តែពេលឡើងមុនម្ដងៗវាឈឺហើយខ្មាស់គេទៀត ក៏ព្រោះតែមើលទៅមិនស្អាតផូរផង់ដូចគេ។  ទាំងនេះជាកង្វល់របស់អ្នកមែនទេ? បើអញ្ជឹងចង់ដឹងពីរបៀបងាយៗដែលអាចជួយបំបាត់មុន ឬការពារមិនឲ្យឡើងមុនដែរឬអត់? តោះ! មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា ហេលស៍ថាម  មានអាថ៌កំបាំងខ្លះចង់ចែករំលែក... អាថ៌កំបាំងទី១៖  លំហាត់ប្រាណ មានដឹងឬអត់ថាការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយកាត់បន្ថយការកើតមុនបានណា ព្រោះថានៅពេលដែលហាត់ប្រាណវានាំឲ្យមានការបញ្ចេញនូវសារធាតុម្យ៉ាងដែលអាចជួយកាត់បន្ថយស្រេ្តស  ក៏ដូចជាជួយកាត់បន្ថយការបញ្ចេញខ្លាញ់ទៅលើស្បែក   មិនតែប៉ុណ្ណោះនៅពេលដែលបែកញើសវាក៏ដូចជាធ្វើការលាងសម្អាតនូវកោសិកាស្បែកដែលងាប់ផងដែរ។ គួរព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដើម្បីបំបាត់មុនដែលមិនត្រឹមតែលើមុខទេនៅលើទ្រូងនិងខ្នងក៏បាត់ដែរ។         អាថ៌កំបាំងទី២៖ សម្អាតទូរស័ព្ទដៃ ទូរស័ព្ទទំនើបៗរបស់អ្នកក៏មានជាប់នូវសារធាតុកខ្វក់មួយចំនួនដែលយើងមើលមិនឃើញ ហើយវាក៏អាចធ្វើឲ្យយើងកើតមុនបានផងដែរនៅពេលដែលយកវាមកប្រើប្រាស់ដូច្នេះគួរធ្វើការជូតសម្អាតវាជាប្រចាំដើម្បីជម្រះនូវញើស  ម្សៅ ឬធូលីដែលស្អិតជាប់ទៅនឹងទូរស័ព្ទដែលអាចបង្កជាមេរោគ។   អាថ៌កំបាំងទី៣៖   ផ្លាស់ប្ដូរស្រោមខ្នើយ ការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ វាមិនត្រឹមតែជាការថែរក្សាអនាម័យទូទៅនោះទេ តែវាក៏អាចជួយកាត់បន្ថយមុនដែរ។ ជាធម្មតាមនុស្សត្រូវការគេង៧ទៅ៨ម៉ោង នេះជាពេលវេលាមុខរបស់អ្នកត្រូវប៉ះនឹងខ្នើយហើយមិនត្រឹមតែមុខទេ  សក់និងស្បែកក៏ប៉ះដូចគ្នាដែរ ដែលធ្វើឲ្យមានជាប់ញើស ឬផលិតផលបំប៉នសក់ផ្សេងៗទៅនឹងខ្នើយហើយក្លាយជាមេរោគ ដូចនេះយើងត្រូវធ្វើការផ្លាស់ប្ដូរវា២ទៅ៣ថ្ងៃម្ដងដើម្បីកុំឲ្យកើតមុន។ អាថ៌កំបាំងទី៤៖  ទឹកកក សម្រាប់មុនណាដែលមិនទាន់ក្លាយជាខ្ទុះនៅលើស្បែក ការស្អំទឹកកកអាចនឹងជួយកាត់បន្ថយការហើម និងជួយផ្ចិតក្រពេញខ្លាញ់ឲ្យរួមតូចតាមរយៈបន្ថយនូវការបញ្ចេញជាតិខ្លាញ់លើផ្ទៃមុខ និងការយាយីពីបាក់តេរី។ យើងត្រូវយកក្រណាត់មករុំដុំទឹកកករួចយកវាដាក់ទៅដាក់លើកន្លែងដែលមានមុន២ទៅ៣វិនាទី ហើយធ្វើបែបនេះរាល់២ទៅ៣នាទីម្ដង អ្នកនឹងឃើញប្រសិទ្ធភាពក្នុងថ្ងៃទី១ឬទី២បន្ទាប់។ យ៉ាងម៉េចដែរ មានជាប់ចិត្តនឹងអាថ៌កំបាំងមួយណាទេ? បើជាប់ចិត្តហើយសូមព្យាយាមធ្វើវាឲ្យក្លាយជាទម្លាប់ដើម្បីទទួលបានស្បែកស្អាតនិងគ្មានមុនជារៀងរាល់ថ្ងៃ។

ចែករំលែក

អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។ ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖ •    ជំងឺមហារីកឈាមស្រួចស្រាវ •    ជំងឺមហារីកកូនកណ្តុរ •    ជំងឺមហារីកខួរក្បាល •    ជំងឺមហារីកប្រព័ន្ធប្រសាទ •    ជំងឺមហារីកតម្រងនោម •    ជំងឺមហារីកថ្លើម •    ជំងឺមហារីកឆ្អឹង •    ជំងឺមហារីកភ្នែក         លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។         មូលហេតុ មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖ •    កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន •    ការបង្ករោគដោយវីរុស (HIV, Epstein-Barr  Virus) •    សារជាតិវិទ្យុសកម្ម។         រោគសញ្ញា រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖ +    មហារីកឈាមស្រួចស្រាវ -    អាចកើតលើកុមារគ្រប់វ័យ -    ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ -    សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ -    ស្លេកស្លាំង -    អណ្តើក ថ្លើម កូនកណ្តុររីកធំ។ +    មហារីកតម្រងនោម -    ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ -    ជួនកាលនោមឈាម  ឬ  លើសសម្ពាធឈាម។     ការព្យាបាល តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០%  ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០%  ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖ •    ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក •    ការព្យាបាលដោយកាំរស្មីបែបទំនើប •    ការព្យាបាលដោយការវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២។ ខ្ញុំធ្លាប់ឃើញចាស់ៗច្របាច់ក្រូចឆ្មារចូលក្នុងភ្នែករបស់ទារកដែលទើបនឹងកើត។ ពួកគាត់និយាយថា វាអាចជួយឲ្យក្មេងនោះមិនឧស្សាហ៍ឈឺភ្នែកដូចអ្នកដទៃ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ចម្លើយ៖ ទម្លាប់ដែលបានរៀបរាប់ខាងលើ ជាការយល់ខុស។ ជាធម្មតា ភ្នែករបស់ក្មេងដែលទើបនឹងកើត មិនអាចបន្តក់ទឹកក្រូចឆ្មារចូលបានទេ ព្រោះនៅក្នុងក្រូចឆ្មារមានជាតិអាស៊ីត។ ដូចនេះ ពេលដាក់ចូលទៅក្នុងភ្នែក អាចឲ្យរលាកកញ្ចក់ភ្នែក ឬភ្នាសភ្នែក ដែលអាចធ្វើឲ្យក្មេងពិការភ្នែកបាន។ តាមពិតទៅ ក្មេងដែលទើបនឹងកើតមក ភ្នែករបស់គាត់ល្អស្អាត គ្មានបញ្ហាអ្វីទេ លើកលែងតែក្មេងដែលមានជំងឺតំណពូជប៉ុណ្ណោះ។ ប៉ុន្តែ ឆ្មបអាចនឹងប្រើថ្នាំបន្តក់ពពួកថ្នាំអង់ទីប៊ីយ៉ូទិចដើម្បីចៀសវាងការបង្ករោគ ក្នុងករណីដែលទារកអាចនឹងឆ្លងមេរោគពីម្តាយនៅពេលសម្រាលដូចជា ពពួកបាក់តេរី ឬមេរោគប្រមេះ។  តាមការសំណូមពររបស់គ្រូពេទ្យភ្នែក យើងបានធ្វើការណែនាំដល់ឆ្មបលើការពិនិត្យមើលលក្ខណៈភ្នែករបស់កុមារដូចជាមើលទៅលើភាពពេញលេញរបស់ភ្នែក ត្របកភ្នែក គ្រាប់ភ្នែក និងប្រស្រីភ្នែក។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ប្រវត្តិរូប និងការសិក្សា ខ្ញុំបាទឈ្មោះ ឡោ សូយទ្រី ជាកូនទី២នៃក្រុមគ្រួសារ និងជានិស្សិតឆ្នាំទី១ឯកទេសសល្យសាស្រ្ត ជំងឺឆ្អឹង និងបាក់បែក ជំនាន់ទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ ក៏ដូចជាជ្រើសរើសមុខជំនាញមួយសម្រាប់សិក្សា គឺមិនមែនជារឿងចៃដន្យនោះទេវាជាការពិតណាស់ដែលថាវា   បណ្តាលមកពីមូលហេតុមួយណាជាក់លាក់។ មូលហេតុសម្រេចជ្រើសរើសឯកទេសនេះ សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចជ្រើសរើសយកមុខជំនាញមួយនេះដើម្បីបន្តការសិក្សាក្នុងកម្រិតក្រោយឧត្តមសិក្សានេះ គឺបណ្តាលមកពីការសម្លឹងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់កំពុងតែមានការប្រឈមខ្លាំងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលត្រូវបានគេគ្រប់គ្នាហៅថា «ឃាតករលេខមួយ» ប្រចាំប្រទេស។ ប៉ុន្តែចំនួនគ្រូពេទ្យជំនាញផ្នែកនេះមិនថានៅទីរួមខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញផ្ទាល់ ក៏ហាក់ដូចជាមិនសូវមានច្រើននៅឡើយទេ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមថាការចូលសិក្សាផ្នែកមួយនេះ នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹងគ្រូពេទ្យជំនាញដទៃទៀត។ ភាពលំបាកក្នុងការសិក្សា ការសិក្សាផ្នែកណាឬការបំពេញការងារផ្នែកណារមែងតែងមានឧបសគ្គប្លែកៗពីគ្នាជារឿយៗទៅតាមស្ថានភាពនៃសិស្សនិស្សិតផ្ទាល់លក្ខខណ្ឌរបស់សាលារៀន រួមផ្សំជាមួយនឹងកត្តា   ផ្សេងៗទៀតជាច្រើន។ ក្នុងនោះផងដែរ សម្រាប់ការសិក្សាដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ភាពលំបាកជាចម្បងគេ គឺចំនួនមេរៀនដែលត្រូវសិក្សាដែលមានចំនួនច្រើន។ លុះដល់ពេលត្រូវប្រលងម្តងៗ ក៏តម្រូវឲ្យចំណាយពេលវេលាច្រើនក្នុងការធ្វើការរំលឹកនូវមេរៀនទាំងនោះឡើងវិញ ដែលជាក់ស្តែង គឺមិនមែនជាកិច្ចការមួយងាយស្រួលនោះទេ។ ក្រៅពីការសិក្សានៅសាលារៀនក្នុងពេលថ្ងៃហើយ ក៏ត្រូវចុះកម្ម-សិក្សាតាំងពីពេលព្រឹកព្រលឹមផងដែរ។ បើទោះជាមានឧបសគ្គយ៉ាងនេះក្តីខ្ញុំបាទក៏មិនធ្លាប់នឹកគិតថានឹងចង់បោះបង់វាចោល ហើយតែងតែមានការខិតខំប្រឹងប្រែងតស៊ូជានិច្ច ក៏ព្រោះតែជម្រើសយកជំនាញមួយនេះ គឺកើតឡើង ពីទឹកចិត្តស្រលាញ់ការងារផ្នែកនេះរបស់ខ្ញុំបាទផ្ទាល់តាំងពីកុមាររួចមកហើយ។ គន្លឹះនៃការសិក្សា ខ្ញុំក៏ដូចជានិស្សិតផ្សេងៗដែរ ចាំបាច់ត្រូវអានសៀវភៅឲ្យបានច្រើន និងចៀសវាងដាច់ខាតនូវការទុកឲ្យមេរៀននៅគរច្រើនពេក ជាពិសេសហាមការពន្យារដល់ថ្ងៃប្រលងទើបធ្វើការរំលឹកតែម្តង។ អ្វីដែលអ្នកគួរធ្វើ គឺគួរតែចាប់ផ្តើមមើលវាតាំងតែពីដើមមកជាបន្តបន្ទាប់ហូរហែ។ បន្ថែមពីលើការសិក្សានៅសាលារៀនហើយ និស្សិតផ្នែកនេះគួរតែចុះកម្មសិក្សាឲ្យបានច្រើន ព្រោះថាការសិក្សាចាំបាច់ណាស់ត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ ជាក់ស្តែង ការស្វែងយល់ពីជំងឺមួយនៅក្នុងសៀវភៅមិនប្រាកដថាច្បាស់លាស់ដូចអ្វីដែលនិស្សិតអាចនឹងជួបប្រទះក្នុងពេលចុះកម្មសិក្សាផ្ទាល់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការចុះកម្មសិក្សានេះទៀតសោត ប្រៀបបានជាឱកាសដ៏ល្អមួយសម្រាប់ឲ្យនិស្សិតបានធ្វើការសិក្សារៀនសូត្រពីនិស្សិតរៀមច្បងក៏ដូចជា សាស្រ្តាចារ្យដែលពោរពេញដោយបទពិសោធន៍ផងដែរ។ បំណងប្រាថ្នានៃអនាគត ចំពោះខ្ញុំបាទផ្ទាល់ គម្រោងនាថ្ងៃអនាគតរបស់ខ្ញុំ គឺមានបំណងបើកគ្លីនិកដោយខ្លួនឯងមួយ និងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យបានល្បាញល្បី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់សង្គមជាតិ ជាពិសេសគឺជួយដល់ប្រជាជនកម្ពុជាយើងបានកាន់តែច្រើនកាន់តែប្រសើរ។ សារជូនមិត្តអ្នកអាន ខ្ញុំបាទក៏មានពាក្យពេចន៍មួយចំនួនចែករំលែកជូនសិស្សប្អូនដែលមានបំណងសិក្សាផ្នែកនេះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រៀមទាំងកម្លាំងកាយ និងចិត្តរួចជាស្រេច ព្រោះថាការសិក្សាផ្នែកនេះងាយនឹងប្រឈមជាមួយការជួបប្រទះឈាមច្រើន ដែលទាមទារនូវការរៀបរយស្មារតីខ្ពស់ជានិច្ច។

ចែករំលែក
Top