Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកធ្លាប់បានប្រើប្រទាលកន្ទុយក្រពើក្នុងការថែរក្សាស្បែករបស់អ្នក ឬទេ? តើអ្នកប្រើប្រាស់វាបែបណាខ្លះ? មានមូលហេតុជាច្រើននៅពីក្រោយបញ្ហាស្បែកស្ងួតរបស់អ្នក រួមទាំងទម្លាប់ប្រចាំថ្ងៃ និងការងារ ដែលស្ទើរតែមិនអាចចៀសបាន។ ដូច្នេះហើយ ទើបអ្នកត្រូវប្រុងប្រយ័ត្ន និងធ្វើការថែរក្សាស្បែកឲ្យបានដិតដល់មិនថាជាការប្រើប្រាស់ផលិតផលផ្សេងៗ ឬការប្រើសារធាតុចម្រាញ់ពីធម្មជាតិដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបាន។ ជាក់ស្តែង ម៉ាស់ប្រទាលកន្ទុយក្រពើជាមួយនឹងសមាសធាតុធម្មជាតិមួយចំនួន ត្រូវបានណែនាំក្នុងការរក្សាសំណើមស្បែកមុខ ដែលរួមមានដូចខាងក្រោម៖     ប្រទាលកន្ទុយក្រពើត្រសក់ •    អ្នកអាចចាប់ផ្តើមដោយកាត់ត្រសក់ពាក់កណ្តាល លាងឲ្យស្អាត ហាន់វាជាចំណិតៗ (ដោយមិនបាច់ចិតសម្បកចេញ) រួចក្រឡុកឲ្យម៉ត់ ទើបបន្ថែមជែលប្រទាលកន្ទុយក្រពើ ក្រឡុកម្តងទៀតឲ្យសព្វស្មើសាច់ល្អ •    ធ្វើការលាងសម្អាតមុខជាមួយទឹកក្តៅឧណ្ហៗបន្ទាប់មកលាបល្បាយនេះ ដោយម៉ាស្សាថ្នមៗពិសេសលើមុខ ក និងថ្ពាល់ រយៈពេល១៥-២០នាទីក្រោយមក លាងមុខចេញដោយទឹកត្រជាក់ និងជូតសម្ងួតជាមួយកន្សែងស្អាត។ ល្បាយពិសេសនេះប្រើសម្រាប់ស្បែកស្ងួត ឬរលាកដោយសារប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យញឹកញាប់ ដោយគុណប្រយោជន៍ប្រហាក់ប្រហែលគ្នានៃប្រទាលកន្ទុយក្រពើ និងត្រសក់ ជួយរក្សាជាតិទឹកលើស្បែក ព្រមទាំងធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់។ ដើម្បីប្រសិទ្ធភាពដ៏អស្ចារ្យមួយនេះ អ្នកត្រូវប្រាកដថាអនុវត្តវាជាទៀងទាត់ យ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។     ប្រទាលកន្ទុយក្រពើចេកទុំ •    យកជែលប្រទាលកន្ទុយក្រពើ១ស្លាបព្រា និងផ្លែចេកទុំដែលបកសម្បករួច៤ចំណិត កិនឲ្យសព្វចូលគ្នា •    លាបម៉ាស់នេះ នៅលើមុខដែលបានលាងសម្អាតរួច ទុកចោលរយៈពេល១០-១៥នាទី ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ ល្បាយផ្សំពីវត្ថុធាតុទាំងពីរនេះ មិនត្រឹមជាអាហារដ៏សំខាន់សម្រាប់ស្បែកទេវាថែមទាំងសម្បូរនូវជាតិទឹក ជួយផ្តល់សំណើមដល់ស្បែក ពិសេសជួយបំបាត់ស្នាមរបកទាំងឡាយដែលតែងកើតមានចំពោះអ្នកស្បែកស្ងួត និងបង្កើនភាពរលាស់នៃស្បែក។ បើអាច អ្នកគួរលាបល្បាយនេះ នៅពេលព្រឹកព្រលឹម និងលាបឲ្យបានម្តងក្នុងមួយសប្តាហ៍ទើបប្រសើរ។     ប្រទាលកន្ទុយក្រពើយ៉ាអួ •    ជែលប្រទាលកន្ទុយក្រពើ២ស្លាបព្រា និងយ៉ាអួ១ស្លាបព្រា កិនចូលគ្នាឲ្យម៉ត់ ហើយស្មើសាច់ល្អ •    លាងមុខ និងកឲ្យស្អាត រួចលាបល្បាយនេះថ្នមៗ រយៈពេល២ទៅ៣នាទីក្រោយមក សឹមលាងមុខចេញជាមួយនឹងទឹកស្អាត។ អ្នកអាចប្រើប្រាស់ល្បាយខាងលើ ក្នុងរយៈពេលត្រឹម២ទៅ៣ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានស្បែកទន់រលោង ត្រជាក់ពោរពេញដោយសំណើម។ ទាំងអស់នេះ ក៏ដោយសារតែប្រទាលកន្ទុយក្រពើ និងយ៉ាអួដែលមានលទ្ធភាពទប់សំណើមលើស្បែកធ្វើឲ្យស្បែកអាចរក្សាសំណើមបានយូរជាងធម្មតា។          ប្រទាលកន្ទុយក្រពើប្រេងអូលីវ •    លាយបញ្ចូលគ្នារវាង ប្រទាលកន្ទុយក្រពើ១ភាគ និងប្រេងអូលីវ១/៣ភាគគ្នាឲ្យសព្វ •    បន្ទាប់ពីអ្នកលាងសម្អាតមុខរួច លាបម៉ាស់នេះលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ១ទៅ២នាទី ទុករយៈពេល៥ទៅ១០នាទីទើបលាងជម្រះជាមួយទឹកស្អាត។ ប្រសិនស្បែកអ្នកជាប្រភេទស្បែកស្ងួតស្រាប់ ឬងាយនឹងស្ងួត ល្បាយប្រទាលកន្ទុយក្រពើ និងប្រេងអូលីវគឺជាជម្រើសមួយល្អបំផុតសម្រាប់អ្នក។ ត្រឹមតែអនុវត្តជារៀងរាល់២ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានការផ្តល់សំណើមឡើងវិញ ប្រកបដោយទំនុកចិត្ត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ក្នុងវីដេអូខាងក្រោមនេះ អ្នកនឹងជួយអ្នកឲ្យស្វែងយល់បន្ថែម ពីជំងឺឫសដូងបាត។ ការព្យាបាល​ជំងឺឫសដូងបាត នៅគ្លីនិក តូច យ៉ាន​! បើលោក លោកស្រី មានជំងឺឬសដូងបាត សូមកុំបារម្ភ ! សូមអញ្ជើញមកកាន់គ្លីនិក តូច យ៉ានយើងខ្ញុំ មានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាត ធានាព្យាបាលជាគ្រប់ប្រភេទ និងគ្រប់ដំណាក់កាលនៃជំងឺឫសដូងបាត ទោះបីដុះ ៥០ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាមក្តី ។ - ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប - ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ - ធានាព្យាបាលជាគ្រប់ប្រភេទ​ជំងឺឫសដូងបាតទោះបីដុះ៥០ឬ៦០ឆ្នាំហើយក្តី ឬ កំពុងទុំ ហូរឈាម ក្តី ។ - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ - ព្យាបាលរួចមាន ប័ណ្ណធានារាប់រងជូនអ្នកជំងឺ ធានាជូនមួយជីវិត។ - បើមានអ្នកជំងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ - ក្នុងរយៈពេលព្យាបាលអ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារ បានដូចធម្មតា មិនបាច់សម្រាកពេទ្យ។  - ពិនិត្យ, ពិគ្រោះ, ថត ជំងឺឬសដូងបាតជូនតលៃ $៥ក្នុងមួយនាក់។ - ចំពោះអ្នកនៅបណ្ដាខេត្ត,ក្រុងឆ្ងាយពុំមានកន្លែងស្នាក់នៅ គ្លីនិក មាន កន្លែងឲ្យស្នាក់នៅ ចាក់ថ្នាំរយៈពេល ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ។ លោក លោកស្រី ទូរស័ព្ទពិភាក្សាពិគ្រោះជំងឺ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈទូរស័ព្ទលេខTel: 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ និង សាខាទាំង ៥ នៅទីក្រុង ភ្នំពេញ ។ សូមអគុណ!

ចែករំលែក

រាក គឺបណ្តាលមកពីការបាត់បង់លំនឹងនៃការស្រូបយកទឹក ដោយហេតុថា ពោះវៀនដែលធ្លាប់មានតួនាទីស្រូប ទឹកឲ្យលាមកទៅជារឹង បែរជាបញ្ចេញជាតិទឹកធ្វើឲ្យលាមកកាន់តែមានសភាពរាវខុសពីធម្មតា។ ភាគច្រើន ជំងឺរាកបង្កឡើងដោយ ពពួកវីរុស បាក់តេរី ថ្នាំមួយចំនួន ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ ឬដោយសារជំងឺក្រពេញមួយចំនួន។ ការស្រាវជ្រាវបានបង្ហាញថា នៅក្នុងសកលលោកមានមនុស្សកើតជំងឺរាកជាង២.៥លាននាក់ ក្នុងមួយឆ្នាំៗ មិនថាប្រទេសអភិវឌ្ឍ ឬកំពុងអភិវឌ្ឍនោះទេ។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា ឆ្នាំ២០១២ មានអ្នកជំងឺរាកចំនួនប្រមាណ ៣៩២​ ១៨៥នាក់ ដែលបានមកពិគ្រោះជំងឺជាមួយគ្រូពេទ្យ ក្នុងនោះកុមារដែលមានអាយុក្រោម៥ឆ្នាំមានចំនួន១៨៧ ៥៣៨នាក់។ និយមន័យ ជំងឺរាកដោយវីរុស គឺជាការបង្ករោគដោយវីរុសមួយចំនួនដែលបណ្តាលឲ្យរាក រួមមាន Rotavirus Adenovirus Astrovirus ឬNovovirus ក្នុងចំណោមនោះ Rotavirus ជាវីរុសបង្កឲ្យរាកច្រើនជាងគេ ពិសេសកុមារអាយុក្រោម៥ឆ្នាំ ដោយសារអនាម័យ របស់ពួកគេនៅមានកម្រិត។ គួរបញ្ជាក់ថា ការរាក ដែលបង្កដោយវីរុស មិនមានសភាពធ្ងន់ធ្ងរ ដូចជំងឺរាកដែលបង្កដោយពពួកបាក់តេរី ឬដោយសារជំងឺ ផ្សេងៗនោះទេ។ រោគសញ្ញា ករណីរាកដោយសារវីរុស ភាគច្រើនមិនមានប៉ះពាល់ដល់ពោះវៀនធំ ឬធ្វើឲ្យរលាកពោះវៀនធ្ងន់ធ្ងរទេ តែវាធ្វើឲ្យលេចចេញជារោគសញ្ញាមួយចំនួនដូចជា៖ •    រាកទឹក (មិនមានឈាម ឬសម្បោរទេ) •    ក្តៅខ្លួន (តែមិនក្តៅខ្លាំង និងឆាប់បាត់ទៅវិញ) •    ឈឺចាប់ក្នុងពោះតិចតួច •    ចង្អោរ ក្អួត •    បាត់បង់ជាតិទឹកដែលអាច ធ្វើឲ្យភ្នែកខូង ស្បែកជ្រួញ ស្ងួតមាត់ ស្រេកទឹក ក្នុងករណីធ្ងន់ធ្ងរ កុមារអាចមានអាការៈសន្លឹម។ យន្តការរាកដោយវីរុស នៅពេលកុមារញ៉ាំទឹក ឬអាហារ ដែលមានផ្ទុកនូវវីរុសប្រភេទដូចរៀបរាប់ខាងលើ ហើយវីរុសចូល ដល់ក្នុងខ្លួន ធ្វើឲ្យភ្នាសកោសិកាពោះវៀនបាត់បង់មុខងារ កោសិការបស់ពោះវៀនមិនអាចស្រូប​យកទឹកបាន ហើយថែមទាំងបញ្ចេញទឹកមួយ​ចំនួនមកវិញ បង្កឲ្យលាមកមានសារធាតុទឹកច្រើន ខុសប្រក្រតីដែលយើងហៅថារាក។ អាការៈនៃការ រាកដោយវីរុសអាចកើតឡើង២ ឬ៣ថ្ងៃ និងបាត់ ទៅវិញដោយឯកឯង ប៉ុន្តែបើរាកលើសពីមួយសប្តាហ៍គួរប្រយ័ត្ន ព្រោះវាអាចជាបញ្ហាផ្សេងទៀតដែលមិនមែនជាការរាកដែលបង្កឡើងដោយវីរុស​ តែអាចគ្រោះថ្នាក់ដល់ជីវិត។ ការធ្វើរោគវិនិច្ឆ័យ រាកដោយសារវីរុស យើងអាចធ្វើរោគវិនិច្ឆ័យដោយ​មើលលើសញ្ញាជាក់ស្តែង ដូចជា លាមកមិនប្រក្រតីមានទឹកច្រើនជាងធម្មតា ហើយគាត់បត់ជើងញឹក​​ញាប់ បើតាមវេជ្ជសាស្ត្រ គឺបត់ជើងលើសពី៣ដង ក្នុងមួយថ្ងៃ ហើយនិយាយពីកំហាប់វិញ គឺទឹកច្រើន ជាងកាក។ ចំពោះការពិនិត្យអមវេជ្ជសាស្រ្តផ្សេងទៀតមិនមានការចាំបាច់ទេបើអាការៈរាកមិនធ្ងន់ធ្ងរក្នុងករណីដែលមានការសង្ស័យថារាកដោយសារមូលហេតុផ្សេងៗទៀត ដូចជាបាក់តេរី ឬជំងឺផ្សេងៗដែលបានរៀបរាប់ខាងលើ ទើបការពិនិត្យអមវេជ្ជសាស្រ្ត ដូចជាការពិនិត្យឈាម ឬលាមក មានភាពចាំបាច់ គឺដើម្បីរកមូលហេតុច្បាស់លាស់ វាយតម្លៃភាពធ្ងន់ធ្ងរ ធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ និង ចៀសវាងគ្រោះថ្នាក់។ ការព្យាបាល ដោយសារតែផលវិបាកនៃជំងឺរាក គឺធ្វើឲ្យបាត់បង់ជាតិទឹក ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការបំពេញ ជាតិទឹកបន្ថែម ក្នុងករណីមិនធ្ងន់ធ្ងរ អ្នកជំងឺអាចញ៉ាំទឹកអូរ៉ាលីត្រ ១២០មីលីត្រក្នុងការរាកម្តង។ការប្រើប្រាស់ថ្នាំផ្សេងទៀតអាចធ្វើទៅតាមសញ្ញារបស់អ្នកជំងឺដូចជាថ្នាំបំបាត់ក្តៅខ្លួនជាដើម។ ក្នុងករណីធ្ងន់ធ្ងរមួយចំនួនដូចជាបត់ជើងឈាម ក្តៅខ្លួនខ្លាំងរាកមានចំនួនច្រើន ករណីនេះបំពេញជាតិទឹក ដែលខ្វះ តាមការផឹកទឹកអាចមិនគ្រប់គ្រាន់ អ្នកជំងឺនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់​​ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ។ វិធីសាស្ត្រការពាររាកអាចការពារបានដោយធ្វើអនាម័យឲ្យល្អដូចជា៖ •    ញ៉ាំទឹកស្អាត •    លាងដៃមុនញ៉ាំអាហារ ឬក្រោយចេញពីបង្គន់ •    អនាម័យលើរបស់របរប្រើប្រាស់របស់កុមារដូចជាកំប៉ុងទឹកដោះគោ ជាដើម។ ទោះបីជំងឺរាកដោយវីរុសមិនសូវមានភាពធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែគ្រប់ម្តាយទាំងឡាយគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នជានិច្ច ប្រសិនកូនមានជំងឺរាក ពិសេសទារកអាយុក្រោម ៣ខែមានទម្ងន់តូចជាង ៨គីឡូក្រាម ឬកើតមិនគ្រប់ខែ។ គួរបញ្ជាក់ផងដែរ ថា បើទារកមានសញ្ញារាកច្រើនខុសធម្មតា លាយឈាម ឬសម្បោរ ស្ងួតមាត់ ភ្នែកខូង ឬមានអាការៈ សន្លឹមម្តាយគួរប្រញាប់បញ្ជូនទារកទៅកាន់មន្ទីរពេទ្យដែលនៅជិតអ្នកបំផុតឲ្យបានទាន់ពេលវេលាដើម្បីចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើគ្រប់គ្នាធ្លាប់បានឮ ឬស្គាល់អំពី Artificial Intelligence (AI) ដែរឬទេ? ដឹងទេថាវាមានគុណសម្បត្តិអ្វីខ្លះ ដល់ផ្នែកសុខាភិបាល? Artificial Intelligence (AI)  ឬMachine Intelligence ជាភាពវ័យឆ្លាត មួយបញ្ជាតាមម៉ាស៊ីន ផ្ទុយពី Natural Intelligence ដែលមនុស្ស ឬសត្វជាអ្នកធ្វើ។ បច្ចុប្បន្ន ភាពវ័យឆ្លាត និងរហ័សរបស់ Artificial Intelligence (AI)  នេះ កំពុងមានការចាប់អារម្មណ៍ពីបណ្តាអ្នកវិទ្យាសាស្រ្តផ្នែកផ្សេងៗជាច្រើន។ ជាក់ស្តែង ថ្មីៗនេះ មាននិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានប្រើប្រាស់ AI ដើម្បីជួយដល់អ្នក ឯកទេសអំប្រ៊ីយ៉ុង ក្នុងការបង្កើនសមត្ថភាពមនុស្សមួយចំនួនដែលពុំអាចមានកូនបាន។ វិធីសាស្ត្រនេះធ្វើឡើងដោយយកមេជីវិតញី និងមេជីវិតឈ្មោលដាក់ ចូលគ្នានៅក្នុងមន្ទីរពិសោធន៍ និងតាមរយៈបច្ចេកទេសមួយហៅថា In Vitro Fertilization (IVF)។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីលោក Aengus Tran អាយុ២៤ឆ្នាំ ជានិស្សិតបរិញ្ញាបត្រឆ្នាំចុងក្រោយ  ទទួលបានចំណេះដឹង បន្ថែមពីវេជ្ជបណ្ឌិត Simon Cooke ដែលជាអ្នកចាត់ការទូទៅនៃ In Vitro Fertilization (IVF) របស់ប្រទេសអូស្ត្រាលី អំពីរបៀបដែលអ្នកឯកទេសអំប្រ៊ីយ៉ុង ធ្វើការវាយតម្លៃលើក្រុមអំប្រ៊ីយ៉ុង ដោយពឹងផ្អែកលើរូបរាងកាយនៃកម្រិតការវិវឌ្ឍ មុននឹងអាចវិនិច្ឆ័យថា អំប្រ៊ីយ៉ុងអាចផ្តល់ជាលទ្ធផលក្នុងការមាន ផៃ្ទពោះបាន។ Aengus Tran ប្រធានទិន្នន័យវិទ្យាសាស្ត្រនៃ Harrison-AI បានបញ្ជាក់ថា Artificial Intelligence អាចជួយសម្រួលក្នុងការវិនិច្ឆ័យលើអំប្រ៊ីយ៉ុងបានកាន់តែរហ័ស និងប្រសើរជាង ដោយពឹងផ្អែកទៅលើ Machine Learning ដែលមានការសិក្សាលើភាពជោគជ័យ និងបរាជ័យនៃរាប់ពាន់អំប្រ៊ីយ៉ុងពីមុនៗ ដោយស្ថិតនៅក្រោមប្រព័ន្ធមួយ ដែលសព្វថ្ងៃគេហៅថា Ivy។  គួរបញ្ជាក់ថា Ivy ជាប្រព័ន្ធស្វ័យប្រវត្តិនៃ Artificial Intelligence មួយ សិក្សាអំពីអំប្រ៊ីយ៉ុង ដែលវិភាគតាមរយៈការវិវឌ្ឍនៃអំប្រ៊ីយ៉ុងនូវគ្រប់ដំណាក់កាលតាមរបៀប 3D  ហើយវាអាចវិភាគមើលដំណើរការការវិវឌ្ឍនៃបេះដូងរបស់ទារកបាន។ សកម្មភាពទាំងនេះ មិនមែនមកពីការបញ្ជាដោយមនុស្សឡើយ គឺមកពីការស្គាល់ដោយខ្លួនឯងពីការធ្វើតេស្តរាប់ពាន់នៃអំប្រ៊ីយ៉ុង និងការដឹងពីការវិវឌ្ឍនៃបេះដូង របស់ទារករួចទៅហើយ ដូចនេះវាវិវឌ្ឍខ្លួនកាន់តែប្រសើរឡើងក្នុងការជ្រើសរើសអំប្រ៊ីយ៉ុង។   បច្ចុប្បន្ន Harrison-AI ដែលបង្កើតដោយលោក Aengus Tran និងលោក Dimitry Tran ជាបងប្អូនបង្កើតនឹងគ្នា បានចាប់ដៃគូសហការជាមួយ Virtus Health ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅប្រទេសអូស្ត្រាលី ក្នុងការផ្តល់សេវាកម្មជំនួយលើផ្នែកបន្តពូជ ហើយបាននាំយកបច្ចេកវិទ្យា Ivy ទៅកាន់គ្លីនិកផ្នែក IVF នៅប្រទេសអូស្ត្រាលី និងទៅកាន់តំបន់អឺរ៉ុបនៅពេលខាងមុខផងដែរ។ Harrison-AI សង្ឃឹមថាអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីជួយអ្នកជំងឺផ្សេងៗដូចជា ជំងឺសួត និងជំងឺភ្នែកជាដើម។ ពួកគេ កំពុងសិក្សាពីរបៀបក្នុងការស្វែងរកជំងឺរបេងដោយប្រើប្រាស់ Artificial Intelligence (AI) ហើយយកទៅប្រើប្រាស់ក្នុងប្រទេសវៀតណាមដែលជាកន្លែងកំណើតរបស់ពួកគេ។ ឯកសារយោង៖ -https://newsroom.unsw.edu.au/news/science-tech/unsw-students-pioneering-artificial-intelligence-boosts-ivf-success -http://americanpregnancy.org/infertility/in-vitro-fertilization/ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ការក្អែទឹកដោះចំពោះកុមារអាចបណ្តាលមកពីការបំបៅដោះមិនបានត្រឹមត្រូវ ឬឆ្អែតជ្រុល។ បើទោះបីបញ្ហានេះហាក់មានសភាពធម្មតា ការដោះស្រាយក៏គួរត្រូវធ្វើឡើងដែលនឹងត្រូវបានបកស្រាយពីសំណាក់វេជ្ជបណ្ឌិតតាមរយៈបញ្ហាដែលបានលើកឡើងខាងក្រោម។ សំណួរ៖ ទារិកាអាយុ ៥ខែ ទម្ងន់ ៧គីឡូក្រាមមានអាការៈក្អកជាញឹកញាប់ និងពេលខ្លះមានការក្អែទឹកដោះ (ក្អួត) ពេលដែលបំបៅ។ តើនេះជាបញ្ហាធម្មតាឬយ៉ាងណា? តើមានវិធីសាស្ត្រណាអាចការពារកុំឲ្យមានបញ្ហានេះដែរឬទេ? ចម្លើយ៖ ចំពោះបញ្ហានេះ យើងត្រូវដឹងថា តើកូនកើតមកគ្រប់ខែដែរឬទេ៖ ***    ករណីទារកកើតមិនគ្រប់ខែមាន ៖ អាយុ៩ខែ១០ថ្ងៃ តែមានទម្ងន់ក្រោម ២.៥ គ.ក និង កើតមកមានទម្ងន់ធម្មតា ២.៨ គ.ក តែកើតក្រោម៩ខែ១០ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំកុមារមានសភាពខ្សោយ។ ***    ករណីកើតមកគ្រប់ខែអាចមកពី ៖ •    បើកុមារមានអាការៈផ្តាសាយដោយមានស្លេស្មនោះពេលក្អកអាចទាក់ស្លេស្មមក ក៏ធ្វើឲ្យក្អែដែរ •    បំបៅទឹកដោះច្រើនពេក ឬឆ្អែតពេក ហើយឲ្យទារកគេងភ្លាម •    នៅពេលបំបៅដោះធម្មតា មានលាយឡំដោយខ្យល់ និងទឹកដោះ ហើយប៉ះជាមួយអាស៊ីតក្រពះវាអាចធាក់ខ្យល់ចេញមក មានទាំងទឹកដោះមកជាមួយដែរ (ក្អែ ឬក្អួត)។ ***    ដើម្បីការពារបញ្ហានេះ អ្នកត្រូវ ៖ •    បើទារកអាយុក្រោម ១ឆ្នាំកន្លះ មានជំងឺផ្តាសាយ និងមានស្លេស្ម មិនអាចព្យាបាលដោយប្រើថ្នាំបំបាត់ស្លេស្មនោះទេ ព្រោះអាចបណ្តាលឲ្យរលាកពោះវៀន។ ជម្រើសល្អបំផុត គឺគួរប្រើសេរ៉ូមប្រៃដោយបន្តក់តាមច្រមុះ ៦ទៅ៧ដងក្នុងមួយថ្ងៃពេលបំបៅដោះ ឬបឺតស្លេស្មតាមមាត់ ឬច្រមុះ។ •    កុំឲ្យកុមារបៅឆ្អែតពេក ដោយត្រូវកំណត់ពេលបំបៅដោះឲ្យបានទៀងទាត់ •    រៀងរាល់បន្ទាប់ពីបំបៅដោះទារករួច កុំទាន់ដាក់ទារកឲ្យគេងភ្លាមៗ ត្រូវធ្វើចលនាដោយបីទារកដាក់លើស្មា អង្អែលខ្នងទារកតិចៗ រហូតដល់ខ្យល់ធាក់ឡើងតាមមាត់ នោះទឹកដោះនឹងធ្លាក់ចុះវិញ •    ករណីទារកឧស្សាហ៍ក្អែ ដើម្បីចៀសវាងពីគ្រោះថ្នាក់ ត្រូវដាក់កុមារឲ្យគេងផ្អៀង។ ប្រសិនអនុវត្តចំណុចខាងលើនៅតែមិនមានប្រសិទ្ធភាព អ្នកត្រូវធ្វើអេកូពោះ។ បើនៅតែរកមើលមិនឃើញពីមូលហេតុ ត្រូវធ្វើ ASP (Abdomen Sans Preparation) ឬធ្វើស៊ីធីស្កេន ដើម្បីមើលថាតើផ្លូវអាហារ ជាពិសេសពោះវៀនមានរមួលឬស្ទះដែរឬទេ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិក ពេជ្រស័ក្តិសិទ្ធិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ការព្យាបាល​ជំងឺឫសដូងបាត នៅគ្លីនិក តូច យ៉ាន​! បើលោក លោកស្រី មានជំងឺឬសដូងបាត សូមកុំបារម្ភ ! សូមអញ្ជើញមកកាន់គ្លីនិក តូច យ៉ានយើងខ្ញុំ មានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាត ធានាព្យាបាលជាគ្រប់ប្រភេទ និងគ្រប់ដំណាក់កាលនៃជំងឺឫសដូងបាត ទោះបីដុះ ៥០ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាមក្តី ។ - ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប - ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ - ធានាព្យាបាលជាគ្រប់ប្រភេទ​ជំងឺឫសដូងបាតទោះបីដុះ៥០ឬ៦០ឆ្នាំហើយក្តី ឬ កំពុងទុំ ហូរឈាម ក្តី ។ - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ - ព្យាបាលរួចមាន ប័ណ្ណធានារាប់រងជូនអ្នកជំងឺ ធានាជូនមួយជីវិត។ - បើមានអ្នកជំងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ - ក្នុងរយៈពេលព្យាបាលអ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារ បានដូចធម្មតា មិនបាច់សម្រាកពេទ្យ។  - ពិនិត្យ, ពិគ្រោះ, ថត ជំងឺឬសដូងបាតជូនតលៃ $៥ក្នុងមួយនាក់។ - ចំពោះអ្នកនៅបណ្ដាខេត្ត,ក្រុងឆ្ងាយពុំមានកន្លែងស្នាក់នៅ គ្លីនិក មាន កន្លែងឲ្យស្នាក់នៅ ចាក់ថ្នាំរយៈពេល ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ។ លោក លោកស្រី ទូរស័ព្ទពិភាក្សាពិគ្រោះជំងឺ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈទូរស័ព្ទលេខTel: 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ និង សាខាទាំង ៥ នៅទីក្រុង ភ្នំពេញ ។ សូមអគុណ!

ចែករំលែក

ឳពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនរបស់ខ្លួនក្លាហាន ដើម្បីឲ្យពួកគេហ៊ានប្រឈមមុខគ្រប់រឿងដែលកើតឡើង រឹតតែចេះសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។ អ្នកជាអាណា-ព្យាបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនកូនៗរបស់អ្នកចាប់តាំងពីពួកគេនៅជាក្មេងតូចៗ ដែល៧វិធីខាងក្រោម ពិតជាអាចជួយលោកអ្នកបាន៖ ធ្វើជាបុគ្គលគំរូសម្រាប់ពួកគេ ប្រសិនអ្នកចង់ឲ្យកូនៗរបស់អ្នកក្លាយជាមនុស្សក្លាហាន អ៊ីចឹងអ្នកក៏ត្រូវក្លាហានដូចគ្នា ឬអាចនិយាយបានថាអ្នកជាបុគ្គលដំបូងដែលកូនៗរបស់អ្នកនឹងយកជាគំរូ។ ចូរសាកល្បងធ្វើនូវអ្វីដែលអ្នកមិនធ្លាប់ធ្វើ ហើយមានអារម្មណ៍ថាភ័យខ្លាច ជាមួយកូនៗរបស់អ្នក ដើម្បីឲ្យពួកគេឃើញថាទោះបីវាជារឿងដែលអ្នកខ្លាចក៏អ្នកនៅតែក្លាហានហ៊ានធ្វើវា។ ឧទាហរណ៍ អ្នកមិនចេះរាំ តែអ្នកក៏ហ៊ានរាំនៅទីសាធារណៈ ឬអ្នកមិនចេះជិះស្គី តែអ្នក ក៏ហ៊ានជិះ ដោយធ្វើវាជាមួយកូនរបស់អ្នក។ រៀបរាប់ពីវីរជនក្នុងសង្គម នៅពេលគិតលើបុគ្គល ដែលមានសេចក្តីអង់អាចក្លាហាន គ្រប់គ្នាតែងតែនឹកទៅដល់កងទ័ព អ្នកពន្លត់អគ្គីភ័យ ឬប៉ូលីសជាដើម។ ជាការពិត ពួកគេសុទ្ធតែ អាចផ្តល់ជាគំរូ ឬជាឧទាហរណ៍នៃភាពក្លាហាន ដល់កូនៗរបស់លោកអ្នកបាន។ លើសពីនេះ លោកអ្នកក៏អាចសរសេរជាពាក្យស្លោក ឬសុភាសិតមួយចំនួនអំពីភាពក្លាហានចេញពីបុគ្គលទាំងនោះ ដោយបិតវានៅកន្លែងដែលកូនៗរបស់អ្នកងាយនឹងមើលឃើញ។ ជំរុញឲ្យមានការចូលរួមប្រកួតប្រជែង រាល់ការប្រកួតប្រជែងតែងតែមានឧបសគ្គជានិច្ច ដូច្នេះ ការជម្នះឧបសគ្គទាំងនោះបាននឹងធ្វើឲ្យក្មេងរឹតតែមានទំនុកចិត្តលើខ្លួនឯង។ ក្រៅពីនេះ ពួកគេក៏ត្រូវរៀនទទួលនូវលទ្ធផលវិជ្ជមាន និងអវិជ្ជមានទាំងនោះឲ្យបាន ប្រសិនបើពួកគេបរាជ័យ វានឹងក្លាយជាមេរៀនមួយដែលធ្វើឲ្យក្មេងរឹតតែមានភាពរឹងមាំជាងមុន និងបង្កើនការខិតខំប្រឹងប្រែងបន្ថែម តែបើគេទទួលបានជោគជ័យ នោះវាជាសមិទ្ធផលដែលធ្វើឲ្យពួកគេមានសេចក្តីក្លាហានរឹតតែខ្លាំងឡើងៗ។ ឲ្យពួកគេសាកល្បងអ្វីដែលថ្មី ក្នុងនាមជាឪពុកម្តាយតែងការពារកូនរបស់ខ្លួនគ្រប់ពេល ទោះជាយ៉ាងណា អ្នកគួរតែឲ្យពួកគេប្រឈមជាមួយអ្វីមួយដែលថ្មី ទោះបើពួកគេអាចនឹងមានការភ័យខ្លាចក៏ដោយ។ លោកអ្នកអាចចាប់ផ្តើមទៅតាមដំណាក់កាល ម្តងមួយៗដោយព្យាយាមសាកល្បងអាហារថ្មី ឬលេង កីឡាដែលពួកគេមិនធ្លាប់បានលេង ជាដើម។ លើកទឹកចិត្ត និងសរសើរ ទោះបីជោគជ័យ ឬបរាជ័យ ម្តងឬច្រើនដងយ៉ាងណាក៏ដោយអ្នកជាឳពុកម្តាយ ឬអាណាព្យាបាលគឺជាបុគ្គលសំខាន់បំផុត ដែលពួកគេត្រូវការពាក្យលើកទឹកចិត្តនិងសរសើរ។ សម្តីរបស់អ្នកក្នុងពេលនោះ ប្រៀបបាននឹងអាវុធដ៏មុតស្រួច ក្រើនរំលឹកឲ្យកូនរបស់អ្នកជាប្រចាំឲ្យមានភាពក្លាហាន ជម្នះនូវគ្រប់ឧបសគ្គពេញមួយជីវិត។ បង្រៀនកូនឲ្យដឹងថា ធ្វើខុសមិនមែនជារឿងគួរឲ្យខ្លាចទេ ជាក់ស្តែង ក្មេងៗនៅសាលាភាគច្រើន​តែងតែមិនហ៊ានឆ្លើយសំណួររបស់គ្រូ ដោយសារតែពួកគេគ្មានភាពក្លាហាននឹងឆ្លើយ ឬខ្លាចថា ចម្លើយរបស់ពួកគេអាចខុសជាដើម។ ដូចនេះ វាពិតជាសំខាន់ណាស់ក្នុងការដែលធ្វើឲ្យកូនៗរបស់-អ្នកក្លាហានក្នុងការនិយាយ ពិសេស អ្នកត្រូវឲ្យពួកគេដឹងថានិយាយខុសមិនមែនជារឿងដែលត្រូវខ្លាចនោះទេ។ ប្រាប់អំពីរឿងរ៉ាវប្រថុយ និងគ្រោះថ្នាក់ដែលអ្នកជួបប្រទះ ការចែករំលែកនូវបទពិសោធន៍មិនល្អនានាទៅដល់កូនៗរបស់អ្នក គឺជាវិធីសាស្រ្តមួយបង្ហាញអំពីការជម្នះលើរឿងដែលមិនស្ថិតក្នុងការរំពឹងទុក ពោលគឺអ្វីដែលកើតឡើងទាំងនឹកស្មានមិនដល់។ យុទ្ធសាស្ត្រនេះ ជួយឲ្យកូនៗរបស់អ្នកមានភាព ក្លាហានហ៊ានប្រឈមជាមួយនឹងគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ និងអាចដោះស្រាយវាប្រកបដោយ​ទំនុកចិត្ត។ គ្មានអ្វីដែលប្រសើរជាងការដែលលោកអ្នកបានបណ្តុះនូវភាពក្លាហានដល់កូន តាំងពីកុមារភាព​នោះឡើយ…….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងវិធីសាស្រ្តក្នុងការបង្កើនទំនុកចិត្តរបស់អ្នកជំងឺ ហេលស៍ថាម ប្រូ នឹងគោរពអញ្ជើញវាគ្មិនល្បីៗចំនួន៣រូប ដើម្បីចែករំលែក និងពិភាក្សាទាក់ទងនឹងប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន គួរចូលរួមយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយលំហូរចេញរបស់អ្នកជំងឺទៅក្រៅប្រទេស?” នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ សាលបាយ័ន។  វាគ្មិនក្នុងវេទិកានេះរួមមាន៖ ១. លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ  អនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងជាស្ថាបនិកនៃ កាដាវគ្លីនិកសើស្បែក និងឡេសឺរ  ២. សាស្រ្តាចារ្យ ឯក ម៉េងលី  ស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលលុច្ស មន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ និងមន្ទីរពេទ្យអឃីតកោះពេជ្រ និងជាអតីតប្រធានផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ៣. លោកស្រីទន្តបណ្ឌិត អេង លីគង់  នាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA  វាគ្មិនល្បីៗទាំង ៣រូបខាងលើ នឹងចែករំលែកពីបទពិសោធក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ការគ្រប់គ្រង និងពង្រីកស្ថាប័ន ក៏ដូចជាពិភាក្សា ស្រាយចម្ងល់ផ្សេងៗរបស់អ្នកចូលរួម។ សម្រាប់ការចូលរួម លោកអ្នកអាចចុះឈ្មោះចូលរួមជាមុន ដោយតម្លៃសំបុត្រសម្រាប់មុនថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (១០,០០០រៀល សម្រាប់និស្សិត និង៤០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក ឱសថស្ថាន) និង សំបុត្រក្រោយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (២០,០០០រៀល សម្រាប់និស្សិត និង៦០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក/ឱសថស្ថាន) ។ កន្លែងមានកំណត់! ដើម្បីចុះឈ្មោះជាមុន លោកអ្នកអាចចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅអគារ CJCC ថ្ងៃទី ២២ និង២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទូរស័ព្ទលេខ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

ចែករំលែក

​​​នាព្រឹកថ្ងៃសៅរ៍ ទី០៦ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ ខាងមុខនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំ “ពិព័រណ៍ការងារ” ចាប់ពីម៉ោង  ០៨:0០ព្រឹក ដល់ ម៉ោង០៤: ០០រសៀល។ សិស្សនិសិ្សត បុគ្គលិកស្ថាប័នផ្សេងៗ និងអ្នកស្វែងរកការងារធ្វើ ប្រមាណ៥០០នាក់ នឹងអញ្ជើញចូលរួមក្នុងពិព័រណ៍ការងារនេះ។ ​​ ​​​​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​ (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀប​ចំ​ “ពិព័រណ៍ការងារ​” ដើម្បីបង្កើតឱកាសជួបគ្នាឲ្យកាន់តែងាយស្រួល រវាងអ្នកដែលកំពុងស្វែងរកងារជាមួយនឹងក្រុមហ៊ុន​ដែលកំពុងត្រូវការស្វែងរកបុគ្គលិក សម្រាប់បម្រើការនៅក្នុងក្រុមហ៊ុនរបស់នីមួយៗ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំតំណាងអ្នករៀបចំកម្មវិធី មានក្តីសោមនស្សរីករាយ សូមគោរពអញ្ជើញដល់អ្នកដែលត្រូវការស្វែងរកបុគ្គលិក ឬផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុន​ ចូលរួម​ក្នុងពិព័រណ៍ការងារដូចដែលបានជម្រាបជូនខាងលើ។ លក្ខខណ្ឌក្នុងការចូលរួមក្នុងពិព័រណ៍ការងារនេះ សូមពិនិត្យទៅលើក្រដាសខិតប័ណ្ណ​ដែលបានផ្សាយ ឬសូមទាក់ទងមកកាន់លោកស្រី ណែម ចិន្ដា បុគ្គលិកផ្នែកទំនាក់ទំនង និងផ្ដល់សេវាអាជីវកម្ម នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) តាមរយៈ ទូរសព្ទលេខ៖ ០១៥ ៩៥​ ៣៣ ៥៦ / ០៩៧ ៨៧ ៦២ ២២៦  តាមរយៈសារអេឡិចត្រូនិច៖ nem.chenda@cjcc.edu.kh ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការថែទាំជាក់លាក់ជាពិសេស គឺពិតជាចាំបាច់ក្នុងការទ្រទ្រង់ការរស់នៅរបស់ស្ត្រីក្នុងវ័យអស់រដូវ ដោយសារតែវាជាដំណាក់កាលនៃការប្រែប្រួលដ៏ធំមួយចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ហើយក៏ជាឱកាសប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺជាច្រើនផងដែរ។ ទោះបីពុំមានការព្យាបាលណាមួយអាចជំនួសការប្រើប្រាស់ឱសថអ័រម៉ូនដែលផ្តល់ដោយគ្រូពេទ្យក៏ដោយ ការទ្រទ្រង់ផ្នែកស្មារតី និងដំបូន្មានលើរបបអាហាររួមជាមួយសារធាតុចិញ្ចឹមសំខាន់ៗគឺពិតជាមិនអាចខ្វះបានឡើយក្នុងការសម្របសម្រួលរោគសញ្ញារំខានផ្សេងៗចំពោះស្ត្រី។ តាមរយៈអត្ថបទនេះ អ្នកនឹងអាចស្វែងយល់អំពីសកម្មភាពរបស់សារជាតិចិញ្ចឹមចម្បងមួយចំនួនដែលអាចទ្រទ្រង់ដល់ការរស់នៅរបស់ស្ត្រីអស់រដូវ។ សារធាតុចម្រាញ់ពីតែបៃតង តែបៃតង មានផ្ទុកដោយបរិមាណយ៉ាងច្រើននៃ Catechins (សម្បូរជាងគេគឺ EGCG) ដែលជាធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ។ តែបៃតងក៏ផ្ទុកនូវធាតុជាច្រើនទៀតដែលអាចជួយបង្កើនអានុភាពប្រឆាំងអុកស៊ីតកម្មរបស់ Cathechins ។ ធាតុចម្រាញ់នៃតែបៃតង ត្រូវបានបង្ហាញថាអាចបន្ថយភាពធន់ទៅនឹងអាំងស៊ុយលីន និងធ្វើឲ្យការគ្រប់គ្រងជាតិស្ករប្រសើរឡើង ព្រមទាំងធ្វើឲ្យខ្លាញ់មានសកម្មភាព បន្ថយការស្តុកទុកជាតិខ្លាញ់ ភ្ញោចប្រតិកម្មកម្តៅ បង្កើនការដុតកាល់ឡូរី និងរារាំងការស្រូបចូលនៃខ្លាញ់ផងដែរ។ លើសពីនោះ វាអាចជួយឲ្យឆាប់មានការប្រសើរឡើងវិញ បន្ទាប់ពីការអស់កម្លាំងពីការខូចខាតដោយប្រតិកម្មអុកស៊ីតកម្ម និងជាពិសេសវាមានសកម្មភាពប្រឆាំងនឹងមហារីក ដោយការកាត់ផ្តាច់ការបញ្ជូនសញ្ញាទៅកាន់កោសិកា ឲ្យកើនឡើងចំនួនបង្កជាជំងឺ បង្កើនសរសៃឈាមដើម្បីចិញ្ចឹមកោសិកាមហារីក និងឲ្យរីករាលដាលទៅសរីរាង្គផ្សេងទៀត។ ជាមួយនឹងសកម្មភាពទាំងនេះ ធាតុចម្រាញ់ពីតែបៃតងត្រូវបានបង្ហាញថាអាចការពារជំងឺមហារីកជំងឺសរសៃឈាមបេះដូង ជំងឺរាក់ស៊ីធ្មេញ បញ្ហាធាត់លើសទម្ងន់ ទឹកនោមផ្អែម និងបង្កើនប្រព័ន្ធការពាររាងកាយផងដែរ។ Isoflavones ពីសណ្តែកសៀង អាហារសណ្តែកសៀងសម្បូរទៅដោយ Isoflavones ដែលមានរចនាសម្ព័ន្ធគីមីប្រហែលនឹងអ័រម៉ូនអឺស្ត្រូសែនរបស់យើង ដែលធ្វើឲ្យវាអាចភ្ជាប់ទៅនឹងសរីរាង្គទទួលអឺស្ត្រូសែនរបស់រាងកាយបាន (ទាំង ERα និង ERß) និងអាចបញ្ចេញសកម្មភាពដូចទៅនឹងអឺស្ត្រូសែនបានក្រោមស្ថានភាពនៃការពិសោធន៍។ Daidzein (ប្រភេទមួយនៃ Isoflavones) ត្រូវបានដឹងថាអាចមានឥទ្ធិពលសម្របសម្រួលផ្នែកជីវសាស្ត្រនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ ជាមួយនឹងសកម្មភាពទាំងនេះ Isoflavones ពីសណ្តែកសៀងត្រូវបានណែនាំថាមិនត្រឹមអាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ តែក៏មានអត្ថប្រយោជន៍ផងដែរចំពោះរោគសញ្ញានៃការអស់រដូវជាពិសេសគឺការឡើងកម្តៅក្នុងខ្លួនព្រមទាំងទ្រទ្រង់ដល់សុខភាពសុដន់ ស្បូន ប្រព័ន្ធសរសៃឈាមបេះដូង និងឆ្អឹងទៀតផង។ លីកូប៉ែន លីកូប៉ែន គឺធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពហើយសកម្មភាពរបស់វាលើទំនាក់ទំនងក្នុងកោសិកា បម្រែបម្រួលអ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ក៏ដូចជាភាពខូចខាតនៃដំណើរមេតាបូលិកក៏ត្រូវបានរាយការណ៍ផងដែរ។ លីកូប៉ែន ជាធាតុប្រឆាំងនឹងសារធាតុបង្កជំងឺមហារីក និងការផ្តុំនៃជាតិខ្លាញ់ក្នុងសរសៃឈាម តាមរយៈការការពារពីជីវម៉ូលេគុលដែលប៉ះពាល់ដល់កោសិកា (លីពីតលីប៉ូប្រូតេអ៊ីន ប្រូតេអ៊ីន និង DNA) ។ លីកូប៉ែន ហាក់ដូចជាមានសកម្មភាពរារាំងការសំយោគកូឡេស្តេរ៉ុល និងជំរុញការបំបែក LDL ដែលជាខ្លាញ់អាក្រក់ក្នុងរាងកាយទៀតផង។ ជាមួយសកម្មភាពទាំងនេះ លីកូប៉ែនត្រូវបានបង្ហាញថាអាចកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន ២៦% ការស្លាប់ ៣៧% និងជំងឺសរសៃឈាមបេះដូងបាន ១៤%។លីកូប៉ែនអាចកាត់បន្ថយនូវកម្រាស់នៃស្រទាប់ក្នុងរបស់សរសៃឈាម និងហានិភ័យនៃជំងឺខូចសាច់បេះដូង។ ការសិក្សាថ្មីៗបានបញ្ជាក់ទៀតថាបរិមាណលីកូប៉ែនក្នុងឈាម និងជាលិកា អាចប្រឆាំងនឹងហានិភ័យនៃជំងឺមហារីកសុដន់ និងប្រូស្តាត។ វីតាមីនសេ វីតាមីនសេ ជាធាតុភ្ញោច Procollagen ដែលជំរុញការសំយោគរបស់កូឡាជែន និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់សម្រាប់កោសិកាបង្កើតឆ្អឹង។ ភាពប្រសើរឡើងនៃមុខងារស្រទាប់សរសៃឈាមបេះដូងដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វីតាមីនសេក៏ត្រូវបានរាយការណ៍ផងដែរ។ ការប្រើប្រាស់វីតាមីនសេត្រូវបានដឹងថាមានទំនាក់ទំនងនឹងឥទ្ធិពលការពារចំពោះឆ្អឹងតាមរយៈ ការការពារការរសាត់យ៉ាងឆាប់រហ័សនៃឆ្អឹង។ ឥទ្ធិពលរបស់វីតាមីនសេក៏មានសារសំខាន់ជាពិសេសផងដែរចំពោះស្ត្រីដែលប្រឈមមុខខ្ពស់នឹងជំងឺសរសៃឈាមបេះដូង។ កាល់ស្យូម បរិមាណកាល់ស្យូមប្រមាណ ០,៩% ត្រូវបានស្តុកទុកនៅក្នុងកោសិកានៃជាលិកាទន់ និងប្រមាណ០,១% មានក្នុងឈាម ព្រមទាំងនៅក្នុងសារធាតុរាវក្រៅកោសិកា ដែលទាំងនេះជាកន្លែងដែលកាល់ស្យូមបញ្ចេញឥទ្ធិពលលើប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ កាល់ស្យូមមានសកម្មភាពបង្កើនប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណទៅលើដង់ស៊ីតេរ៉ែក្នុងឆ្អឹង(BMD) ចំពោះស្ត្រីក្រោយអស់រដូវ។ ក្រៅពីនោះកាល់ស្យូមក៏អាចធ្វើឲ្យមានការប្រសើរឡើងជាលំដាប់នូវប្រសិទ្ធភាពនៃការប្រើប្រាស់ឱសថ Estrogen ទាំងដាច់ដោយឡែក (ET)  និងរួមផ្សំជាមួយ Progestogen (EPT) calcitonin ឬការព្យាបាលដោយ Bisphosphonate សម្រាប់បន្ថយហានិភ័យនៃការពុកឆ្អឹងផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ពីមួយខែទៅមួយខែ កំណើននៃការចូលអានអត្ថបទពីសំណាក់ប្រជាជនកម្ពុជា កាន់តែកើនឡើងជាលំដាប់ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនខ្មែរយើងមានការរីកចម្រើន និងយកចិត្តទុកដាក់កាន់តែខ្ពស់ជាមួយនឹងសុខភាពរបស់ខ្លួនក៏ដូចជាមនុស្សជាទីស្រឡាញ់កាន់តែខ្លាំងឡើងៗ។ សម្រាប់ខែសីហានេះផងដែរ ក៏មិនខុសអ្វីពីខែមុនៗដូចគ្នាដោយសារតែចំនួននៃការចូលអានច្រើន ដូចនេះហើយ ក្រុមការងារហេលស៍ថាម នៅតែបន្តចុះផ្សាយជារៀងរាល់ខែជូនមិត្តអ្នកអានទាំងអស់គ្នា..... ចង់ដឹងថាអត្ថបទដ៏មានប្រជាប្រិយភាពទាំងនោះមានអ្វីខ្លះសូមតាមដានខាងក្រោម..... ១   ៥ចំណុចអ្នកចាំបាច់ត្រូវដឹងពីសុខភាពផ្លូវចិត្ត… បើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា  អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានឲ្យដឹងថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://healthtime.tips/library/article/1665 ២   បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង   មានអត្ថប្រយោជន៍ជាច្រើនដូចជា  បន្ថយជំងឺទឹកនោមផ្អែមប្រភេទ២ ការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI) ព្យាបាលជំងឺមហារីកសួត ជំរុញសមត្ថភាពរបស់សរសៃឈាមអាទែរ កាត់បន្ថយការប្រឈមនឹងមហារីក។ល។ យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1667 ៣  ក្មេងអាយុ២ខួបហើយ មិនទាន់ចេះហៅ «ប៉ាម៉ាក់»? យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិតគឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ បានធ្វើការបកស្រាយទៅលើចម្ងល់របស់ប្រជាជនដែលទាក់ទងនឹងក្មេងដែលមានអាយុ២ឆ្នាំមិនអាចហៅ ប៉ា-ម៉ាក់ បានទាល់តែសោះ ….. ជាទូទៅ ក្មេងអាយុ២ឆ្នាំ អាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា  តើកូននេះមានការលូតលាស់យឺត ឬក៏អត់ ដូចជា ក្រចេះញញឹមក្រចេះវារ ឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេ ឬអត់។ អានលម្អិតតាមរយៈ http://healthtime.tips/library/article/1668 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សរីរាង្គត្រចៀកហាក់មិនសូវបង្កជាការប្រឈមនឹងជំងឺមួយចំនួនសម្រាប់មនុស្សទូទៅ ដែលជាហេតុធ្វើឲ្យកង្វះនូវការថែទាំឲ្យបានដិតដល់ ប៉ុន្តែនៅរាល់ពេលអាការៈលេចឡើងដូចជាការរលាក បណ្តាលឲ្យឈឺចាប់ នោះត្រូវទាមទារឲ្យមានការស្វែងរកការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតដែលមានជំនាញផ្នែកត្រចៀក ច្រមុះ បំពង់ក។ អ្វីគួរដឹង? ភាគច្រើននៃរោគសញ្ញាឈឺត្រចៀក តែងកើតមានលើស្រទាប់ខាងក្រៅនៃត្រចៀក (នៅចន្លោះក្រដាសត្រចៀក និងផ្នែកខាងក្រៅ) ឬកណ្តាល (ផ្នែកនៅខាងក្រោយនៃក្រដាសត្រចៀក)  ដោយគេអាចបែងចែកដូចជា៖ •  នៅស្រទាប់ខាងក្រៅ៖ អាចជាការរលាកត្រចៀកខាងក្រៅ ការរលាកមានលក្ខណៈឈឺ ឬជំងឺគ្រុនផ្តាសាយ • នៅស្រទាប់កណ្តាល៖ ជាការរលាកត្រចៀកស្រួចស្រាវមានខ្ទុះ (ចំពោះកុមារ) និងការរលាកកើតមានឡើងដោយសារសម្ពាធ (ចំពោះមនុស្សពេញវ័យ)។ យ៉ាងណាមិញ  ចំពោះរោគសញ្ញាឈឺត្រចៀកមួយចំនួន  ជាពិសេសជំងឺដែលមានសភាពរ៉ាំរ៉ៃអាចមិនជាប់ទាក់ទងនឹងសរីរាង្គត្រចៀកនោះទេ ដោយសារសរីរាង្គត្រចៀកត្រូវបានរុំព័ទ្ធទៅដោយសរសៃជាច្រើន ដូចនេះការឈឺអាចបណ្តាលមកពីតំបន់ដែលឆ្ងាយតួយ៉ាងដូចជា៖ • បណ្តាលមកពីធ្មេញ៖ ធ្មេញពុក ការប៉ះពាល់លើធ្មេញព្រៃ និងបញ្ហាសន្លាក់មាត់ធ្មេញ •  ឈឺមាត់ •  បញ្ហាបំពង់កជាដើម។ រាល់ជំងឺត្រចៀកដែលរ៉ាំរ៉ៃគួរតែទទួលបានការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក ដោយហេតុថាវាក៏អាចមានហានិភ័យទៅនឹងជំងឺមហារីកផងដែរ ដូចជា មហារីក Amygdale ឬ មហារីកក្រោមអណ្តាត។ អ្វីគួរផ្តល់ឲ្យ? អំឡុងពេលមានជំងឺ អ្នកអាចណែនាំឲ្យអ្នកជំងឺប្រើប្រាស់នូវឱសថបំបាត់ការឈឺចាប់ដែលមាន ២ ថ្នាក់៖ 1. ថ្នាក់ទី ១៖ រួមបញ្ចូលទាំងឱសថពពួក Paracétamol  និងក្នុងក្រុម Anti-Inflammatoire Non Stéroidien (AINS) ដូចជា៖ •  Doliprane (Théraplix)៖ ប្រើ ២គ្រាប់ឬក្រោមទម្រង់កញ្ចប់ ៥០០mg ដោយការប្រើប្រាស់គឺ ៣ដងក្នុងមួយថ្ងៃ  សម្រាប់មនុស្សពេញវ័យ •  Efferalgan (UPSA)៖ ក្នុងទម្រង់ជាឱសថគ្រាប់ដាក់ទឹកពុះ ៥០០mg ដោយប្រើម្តង ២គ្រាប់៣ដងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ •   Efferalgan (UPSA)៖ ជាឱសថក្នុងទម្រង់ម្សៅ ប្រើចំពោះកុមារក្នុងកម្រិត ១៥mg/kg រៀងរាល់ ៦ម៉ោងម្តង •  Ibuprofène (ក្នុងក្រុម AINS)៖ ប្រើក្នុងកម្រិត ២០០mg។ 2. ថ្នាក់ទី ២៖ ជាប្រភេទឱសថដែលមានការបញ្ចូលគ្នារវាងឱសថ Paracétamol (៤០០mg) និង Codéine (២០mg) ក្នុងគ្រាប់ថ្នាំតែមួយ ដោយការប្រើប្រាស់គឺ ម្តង ២គ្រាប់ ៣ដងក្នុងមួយថ្ងៃ និងមិនឲ្យលើស ៦គ្រាប់ក្នុងមួយថ្ងៃ ដែលរួមមានឱសថដូចជា៖ •   Paracétamol Codéine (GNR) •   Oralgan Codéine (Pierre Fabre) •   Prontalgine (Bœhringer)។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top