Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) បានរៀបចំការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR» ដ៏ធំមួយនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមវត្តមានកំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានវត្តមាននៃប្រិយមិត្តចូលរួមគាំទ្រ និងទស្សនាយ៉ាងច្រើនកុះករ។ លោកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានឲ្យដឹងថា ក្រុមការងារលោកស្រីបានអញ្ជើញ កំពូលតារា James Jirayu តាមការសំណូមពរយ៉ាងច្រើនពីប្រិយមិត្តកម្ពុជា ស្របពេលតារារូបនេះមានគម្រោងបើកការប្រគុំតន្រ្តីនៅប្រទេសមួយចំនួននៅអាស៊ី ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលកម្ពុជាជាប្រទេសដំបូងក្នុងព្រឹត្តការណ៍តន្រ្តីទេសចរណ៍អាស៊ាន ២០១៧របស់លោក។ លើសពីនេះទៅទៀត លោកJames Jirayu និងក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន បាននាំអំណោយផ្តល់ជូនដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃ«អង្គការគ្រួសារថ្មី»ផងដែរ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារារូបនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗជាច្រើនរបស់ TV3 និងTVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមការសំណូមពរពីប្រិយមិត្ត និងអ្នកគាំទ្ររាប់លាន់នាក់។ Photo Credit : PNN

ចែករំលែក

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា? ពន្លឺព្រះអាទិត្យ ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។ អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។    ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។ បរិយាកាស និងបរិស្ថាន អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។ របបអាហារ ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។ អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។ ការជក់បារី អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។ ជាតិអាល់កុល អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។ ស្ត្រេស អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។ អាយុច្រើន អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។ អ័រម៉ូន ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។ អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។ អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ…

ចែករំលែក

និយមន័យ ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ឬCOPD គឺជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលមិនអាចព្យាបាលឲ្យត្រឡប់មកធម្មតាវិញទេ។ ជំងឺនេះ វិវឌ្ឍសន្សឹមៗ ស្តែងឡើងដោយសារការបឺតយកខ្យល់ពុល រួមផ្សំនឹងការរលាកមិនធម្មតា។ ជំងឺនេះ ត្រូវបានគេចាត់ទុកថាជាជំងឺដែលធ្វើឲ្យមានការរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ ដោយសារតែវាធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ពិសេសពេលដកដង្ហើមចេញ និងមានកំហាក។ ហេតុការទាំងនេះ កើតឡើងដោយសារតែការត្បៀតផ្លូវដង្ហើម ពិសេសផ្នែកខាងក្រោម ដែលធ្វើឲ្យខូចខាតដល់ការដោះដូរឧស្ម័ន និងបន្ថយបរិមាណនៃការដកដង្ហើមចូល។ ជំងឺនេះ អាចញែកចេញពីជំងឺហឺតនិងជំងឺរីកទងសួតដោយសារ៖ •ការកកើត៖ COPD កើតពីការប៉ះពាល់ផ្សែងពុលយូរអង្វែង ជាពិសេសផ្សែងបារី ហើយធ្វើឲ្យខូចរចនាសម្ព័ន្ធរបស់ថង់សួត ភាគច្រើនកើតឡើងលើមនុស្សចាស់ មិនសូវជួបចំពោះក្មេងទេ ឯជំងឺហឺត កើតឡើងដោយសារប្រតិកម្មនឹងអាល្លែកហ្សែន ធ្វើឲ្យប្រព័ន្ធភាពស៊ាំកើនឡើង និងមានកើតលើមនុស្សគ្រប់វ័យ ជាពិសេសកុមារ។ •ការព្យាបាល៖ ការប្រើប្រាស់ថ្នាំបើកទងសួតមិនអាចធ្វើឲ្យអ្នកជំងឺCOPD បានធូរស្បើយច្រើនដូចអ្នកជំងឺហឺតនោះទេ។ មូលហេតុ មូលហេតុនៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ចម្បងគេគឺ ផ្សែងបារី ទាំងការជក់ និងស្រូបយកផ្សែង។ ក្រៅពីនេះ សារធាតុពុលនៅក្នុងបរិយាកាស ជាពិសេសផ្សែងពុលជាដើម ក៏ជាមូលហេតុនៃជំងឺនេះដែរ។ សារធាតុទាំងនេះ ធ្វើឲ្យផ្លូវដង្ហើមរលាករ៉ាំរ៉ៃ រហូតវិវឌ្ឍទៅជាជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ។ រោគសញ្ញា ភាគច្រើនអ្នកជំងឺមានអាការៈដូចជា ក្អក មានស្លេស្ម ពិបាកដកដង្ហើម និងតឹងទ្រូងរ៉ាំរ៉ៃ។ រោគវិនិច្ឆ័យ ក្នុងការធ្វើរោគវិនិច្ឆ័យដោយ ការសាកសួរអ្នកជំងឺ អំពីរោគសញ្ញានានាដូចជា មានក្អក ឡើងស្លេស្មច្រើន ហត់រយៈពេលយូរ។ អ្នកជំងឺ មានប្រវត្តិជក់បារី ឬធ្វើការប៉ះពាល់ជាមួយផ្សែងរយៈពេលច្រើនឆ្នាំ ហើយស្ថានភាពអ្នកជំងឺវិវឌ្ឍអាក្រក់ទៅអាក្រក់ទៅ។ តេស្តពិនិត្យមុខនាទីផ្លូវដង្ហើម(Epreuve Fonctionelle Respiratoire) បញ្ជាក់ពីវត្តមាននៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ និងដំណាក់កាលនៃជំងឺនេះ។ អ្នកជំងឺត្រូវបានតម្រូវឲ្យផ្លុំក្នុងបំពង់ ដែលមានភ្ជាប់នឹងម៉ាស៊ីន Spirometer។ម៉ាស៊ីននេះ បង្ហាញពីចំណុះខ្យល់ដែលបញ្ចេញក្នុង១វិនាទី(FEV-1)និងបរិមាណខ្យល់ក្នុងសួត (FVC)។ ការធ្វើផលធៀបនៃតម្លៃទាំងពីរដែលត្រូវបានបែងចែកជា៤ដំណាក់កាល៖       •ដំណាក់កាល០៖ កម្រិតស្រាល FEV-1/FVC>7០% , FEV-1>8០%តែអ្នកជំងឺមានក្អក ស្លេស្មច្រើន និងមានសញ្ញាហត់។ •ដំណាក់កាលទី១៖ កម្រិតធ្យម FEV1/FVC៨០%។ •ដំណាក់កាលទី២៖ កម្រិតធ្ងន់ធ្ងរ ដែលត្រូវបានបែងចែកជា២ដំណាក់កាលផ្សេងទៀតរួមមាន·         -ដំណាក់កាលទី២A៖ FEV1/FVC

ចែករំលែក

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលបានប្រព្រឹត្តឡើងរយៈពេល4ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) កន្លងទៅនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស-និស្សិត សាធារណជន និងជនបរទេសជាច្រើនម៉ឺននាក់ ក្នុងគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ។  ជាការរំលឹកផងដែរ មហោស្រពគីហ្សូណានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្លាស់ប្តូររវាងវប្បធម៌ជប៉ុន និងកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ន ដែលប្រធានបទនៅក្នុងឆ្នាំនេះគឺ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់តាមរយៈជើងហោះហើរត្រង់ ពោលគឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។ មហោស្រពគីហ្សូណាឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយសារតែឃើញមានដៃគូសហការជាច្រើនបានចូលរួម ដូចជាបណ្តាស្ថាប័ន និងក្រុមហ៊ុនតាមវិស័យផ្សេងៗ ដោយមានការតាំងបង្ហាញផលិតផលតាមស្តង់ដូចជា សិល្បៈ ម្ហូប តំបន់ទេសចរណ៍ ភេសជ្ជៈ និងសិប្បកម្ម ដែលធ្វើឲ្យមានភាពងាយស្រួល ប្លែកភ្នែក និង ជម្រើសជាច្រើនដល់ទស្សនិកជនដែលមកទស្សនា។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺមានវត្តមានរបស់សិល្បករល្បីៗនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ដូចជា លោក ថេណា និង ក្រុមសិល្បករវ័យក្មេងល្បីឈ្មោះ Tempura Kidz របស់ប្រទេសជប៉ុនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកម្មវិធីមហោស្រពគីហ្សូណា ក៏មានវគ្គបង្ហាញសិល្បៈវប្បធម៌ដូចជា ចាប៉ីដងវែង ល្ខោនខោលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងមហោស្រពឆ្នាំនេះពិតជាមានការទាក់ទាញយ៉ាងខ្លាំង ដោយឃើញមានផ្ទាំងគំនូរពីរផ្ទាំងបន្ថែមទៀតដូចជា ដើមសាគូរ៉ាដ៏រ៉ូមែនទិក និង គំនូរបែបវប្បធម៌ចំរុះជប៉ុន អមជាមួយនឹងរូបគំនូរឆ្នាំមុន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យដែលចូលចិត្តថតរូប។ លើសពីនេះទៅទៀត ការរៀបចំឆ័ត្រសម្រាប់អមផ្លូវ និងមានពន្លឺតិចៗ នៅពេលដែលមេឃព្រលប់កាន់តែធ្វើឲ្យកម្មវិធីកាន់តែមានភាពរ៉ូមែនទិក។ នាពេលល្ងាច ក៏មានផងដែរនូវកម្មវិធីរាំលេងកម្សាន្តជាមួយនឹងបទចម្រៀងកម្ពុជា និងជប៉ុនដែលមានភាពសប្បាយរីករាយជាខ្លាំង។ ជាមួយគ្នានេះផងដែរ មហោស្រពគីហ្សូណាអាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA និង ក្រុមហ៊ុនភេសជ្ជៈលេខ១ពីប្រទេសជប៉ុន Aquarius ព្រមទាំងចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាច្រើនទៀតផងដែរ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center ប្រចាំកម្ពុជា ក្រោមការគាំទ្រពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ បើមិនទាន់បានចូលរួមឆ្នាំនេះ អាចចូលរួមលេងកម្សាន្តឆ្នាំក្រោយៗទៀតក៏បាន...

ចែករំលែក

ចំណីអារម្មណ៍ប្លែកដែលជាស្នាដៃនិពន្ធថ្មីក្នុងខ្សែភាពយន្តរឿង «ខូចចិត្តអាជីព» ដែលជាប្រភេទខ្សែភាពយន្តបែបស្នេហាអន្លង់អន្លោច ផ្អែមល្អែម រ៉ូមែនទិចរវាងកំលោះសង្ហា លី វ៉ាហេត និងតារាសម្តែងស្រីរូបស្រស់ដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី តាមរយៈការបញ្ចេញរូបភាពបែបរ៉ូម៉េនទិចលើបណ្តាញសង្គម បានអង្រួនចិត្ត និងបេះដូងយុវវ័យ ព្រមទាំងអ្នកគាំទ្រឲ្យទន្ទឹងរង់ចាំទស្សនារឿងនេះជាខ្លាំងលំដាប់ថា«យូរយ៉ាងណាក៏ចាំ»។ ធ្លាប់ខូចចិត្តនឹងរឿងស្នេហាដែរទេ? ច្បាស់ណាស់ថា ស្ទើរតែ៨០% ប្រាកដជាជៀសមិនផុតពីការខូចចិត្តទេ... ចុះធ្លាប់គិតថាខ្លួនឯងនឹងឈប់មានស្នេហាដែរឬទេ? តើម្នាក់ៗមានវិធីអ្វីខ្លះ ដើម្បីឲ្យខ្លួនឯងឈប់ខូចចិត្ត? មានអ្នកខូចចិត្តជាច្រើន តែងតែបង្ហោះសារ និង រូបភាពខូចចិត្ត តាមបណ្តាញសង្គមហ្វេសប៊ុក ចុះដែលសួរខ្លួនឯងអត់...«ធ្វើបាបខ្លួនឯងចឹង ដោះស្រាយបញ្ហាបានទេ?» ប្រាកដហើយបានត្រឹមស្បើយចិត្តបន្តិចហ្នឹង!!! មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ខូចចិត្តរឿងស្នេហា អ្នកខ្លះខូចចិត្តខ្លាំងដល់ទៅជាឆ្កួត      ខ្លះក៏សម្លាប់ខ្លួន ខ្លះក៏ខូចមនុស្សម្នា ខ្លះទៀតក៏ព្យាយាមធ្វើជាអ្នកផ្សេង។ សួរទៅវិញ ធ្វើអញ្ចឹងធ្វើអី ? ពេលខ្លះយើងមិនចាំបាច់ប្រឹងរត់តាមនរណាម្នាក់ ហើយក៏មិនបាច់សួរខ្លួនឯងថា «WHY NOT ME?» ព្រោះថាបើដល់ពេលស័ក្តិសម យើងនឹងជួបមនុស្សដែលយើងស្រឡាញ់ ហើយម្នាក់នោះក៏ស្រឡាញ់យើងដែរ និយាយទៅ គឺ«មនុស្សគ្រប់គ្នាកើតមកមានគូ» នេះជាច្បាប់ធម្មជាតិ ហើយបុរសម្នាក់នោះហើយ ជាព្រះបុត្រា ជាថ្នាំបំបាត់ភាពខូចចិត្ត។ ចង់ដឹងឲ្យកាន់តែច្បាស់ថា«ការខូចចិត្តអាចធ្វើឲ្យយើងផ្លាស់ប្តូរខ្លួនឯងឲ្យរឹងមាំបានកម្រិតណា? »ស្នេហារយលានឈឺចាប់បូកផ្សំនឹងភាពផ្អែមល្អែមដូចស្ករ ដែលបង្កប់ក្នុងសាច់រឿង «ខូចចិត្តអាជីព» ដែលតួឯកស្រីជាមនុស្សធ្លាប់ឈឺចាប់នឹងរឿងស្នេហាជាច្រើនលើកច្រើនសាររហូតដល់ផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សប្រុសដែលបន្លំខ្លួនក្នុងក្រុមបាល់ទាត់មួយក្រុមរហូតបានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ដែលអាចព្យាបាលបេះដូងរបស់នាងឲ្យស្គាល់អ្វីទៅហៅថា«ស្នេហ៍ពិត»។ ដូច្នេះ...រង់ចាំទស្សនារឿងខូចចិត្តអាជីពទាំងអស់គ្នា... ចង់ដឹងថាបុរសម្នាក់នោះមានវិធីសាស្រ្ត និងចំណុចពិសេសអ្វីខ្លះដែលអាចធ្វើឲ្យនារីម្នាក់ដែលខ្លាចស្នេហា ត្រលប់ទៅជឿជាក់លើស្នេហាវិញបាន?

ចែករំលែក

នាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៧  វេលាម៉ោង ១៧ និង ៣០ នាទី កន្លងទៅនេះ Park Café សហការជាមួយនឹង Educational Development Institute បានរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មថ្មីដែលផ្តោតទៅលើ «ការអភិវឌ្ឍយុទ្ធសាស្ត្រហិរញ្ញវត្ថុ ក្នុងការចាប់ផ្តើមអាជីវកម្ម និង ពង្រីកអាជីវកម្ម» ដើម្បីឆ្លើយទៅនឹងសំណួរថា «តើត្រូវធ្វើដូចម្តេចដើម្បីជម្រុញឲ្យអាជីវកម្មមួយអាចរីកចម្រើនទៅបាន និងដំណើរការយ៉ាងមានប្រសិទ្ធភាព?» វេទិកាពិភាក្សានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ផាកកាហ្វេសាខាត្រសក់ផ្អែម ដែលមានអ្នកចូលរួមជិត៥០នាក់ និង វាគ្មិនកិត្តិយស៣រូបចូលរួមចែករំលែកបទពិសោធន៍គឺ៖ -លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន Westline Education Group  - លោក គុយ វ៉ាត់ អគ្គនាយកនៃក្រុមហ៊ុន V-Trust Group  -លោក ម៉ៅ សាវិន ប្រធានផ្នែកវិនិយោគជាន់ខ្ពស់នៃ Emerging Markets Investment Advisers កម្ពុជា។  វេទិកាពិភាក្សានេះពោរពេញទៅដោយសក្តានុពលភាពដោយវាគ្មិននីមួយៗបានរៀបរាប់យ៉ាងក្បោះក្បាយអំពីដំណើរការនៃការធ្វើអាជីវកម្ម ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលអាជីវករគ្រប់រូបគួរយល់ដឹងក្នុងដំណាក់កាលធ្វើអាជីវកម្ម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ«ការប្រៀបធៀបការធ្វើអាជីវកម្មជាមួយនឹងឡាន ដែលយើងត្រូវពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយនូវលក្ខណៈសម្បត្តិរបស់ឡាន ក៏ដូចជាគ្រឿងម៉ាស៊ីនរបស់វា បើមិនដូច្នោះទេយើងនឹងមិនអាចទៅកាន់គោលដៅរបស់យើងបាននោះឡើយ»។ ជាមួយគ្នានេះដែរ សិក្ខាសាលាមួយនេះបានដំណើរការដោយរលូន និង រស់រវើកជាមួយនឹងការសួរសំណួរយ៉ាងស្វាហាប់ផងដែរពីសំណាក់អ្នកចូលរួម។  គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារRHB ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  ដោយមាន ហេលស៍ថាមខប Impact, F&B Pub និង សប្បាយ ជាដៃគូផ្សព្វផ្សាយ ហើយនិងការសហការឧបត្ថម្ភពីKofi ផងដែរ។ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏  077 676 423 ក្នុងការកក់សំបុត្រចូលរួម។

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងតែឮមិត្តភក្តិថា ការលាងធ្មេញអាចធ្វើឲ្យធ្មេញសឹក ហើយឆាប់ខូចទៀត។ ខ្ញុំចង់ដឹងថា តើការលាងធ្មេញដែលត្រឹមត្រូវ គួរធ្វើចន្លោះពេលប៉ុន្មានពីការលាងម្តងៗ? ចម្លើយ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។ ឯរយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។ បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារដែលនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ហើយវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាលក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះបានធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្រទាប់ខួរក្បាល។   តើអ្វីជាអ្នកបង្កជំងឺរលាកស្រោមខួរ? ជាទូទៅ ជំងឺរលាកស្រោមខួរក្បាល ចែកជាពីរប្រភេទដែលអាចជាការបង្ករោគដោយពពួកបាក់តេរី និងវីរុស។ បាក់តេរី៖ មានប្រភេទបាក់តេរីជាច្រើនក្នុងការបង្ករោគដែលវាប្រែប្រួលទៅតាមអាយុរបស់កុមារ៖ • ប្រភេទបាក់តេរីក្រុម B Streptococcus, Escherichia coli នឹង Listeria អាចងាយកើតឡើងចំពោះទារកដែលទើបនឹងកើត។ •កុមារដែលមានអាយុចាប់ពី ១ខែឡើងទៅអាចប្រឈមការបង្ករោគជាញឹកញាប់ដោយពពួកបាក់តេរី Streptococcus pneumoniae, Haemophilus influenza type B (Hib) និង Neisseria meningitidis។  គេសង្កេតឃើញមានការថយចុះនូវជំងឺរលាកស្រោមខួរក្បាលបង្ករោគដោយពពួក Hib ដោយមានការប្រើប្រាស់នូវវ៉ាក់សាំងជាប្រចាំចំពោះកុមារ។ វីរុស៖ វីរុសទូទៅដែលបង្កជាជំងឺរលាកស្រោមខួរក្បាលស្ថិតក្នុងគ្រួសារ Enterovirus។ វាជាប្រភេទវីរុសដែលងាយចម្លងដោយផ្ទាល់តាមរយៈលាមកដូចជាពេលផ្លាស់ប្តូរខោទឹកនោម ឬដោយប្រយោល តាមរយៈទឹកមិនស្អាត ម្ហូបអាហារ និងផ្ទៃខាងក្រោម។ មានប្រភេទវីរុសមួយចំនួនទៀតផងដែរ ដែលអាចបង្ករោគតាមដំណក់ទឹកក្នុងបរិយាកាស ការប៉ះពាល់ផ្ទាល់ កំឡុងពេលសម្រាលកូន ឬតាមការខាំរបស់សត្វ(ឆ្កែដែលមានជំងឺ) ឬសត្វល្អិត (មូស ឬចៃ)។ ការកំណត់ឲ្យច្បាស់ពីប្រភពនៃការចម្លងរោគជាការចាំបាច់ ដោយហេតុថាជំងឺរលាកស្រោមខួរក្បាលដែលបង្កដោយពពួកបាក់តេរី ជាជំងឺធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា បើមិនដូច្នេះទេ វាអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់នូវសមត្ថភាពនៃការស្តាប់ និងការរៀនសូត្ររបស់កុមារ។ ផ្ទុយទៅវិញ ជំងឺដែលបង្កដោយពពួកវីរុស ជាជំងឺស្រាលពុំបណ្តាលឲ្យមានបញ្ហា ឬស្លាប់ឡើយ។ តើអ្វីខ្លះជាកត្តាប្រឈម? ពពួកបាក់តេរី ជាធម្មតារស់នៅដោយមិនបង្កជារោគសញ្ញានៅក្នុងបំពង់ក ដែលអាចឆ្លងទៅកាន់មនុស្សដទៃទៀតតាមការក្អក កណ្តាស់ និងថើប។ កុមារដែលមានអាយុនៅក្រោម ១៨ខែមានការប្រឈមខ្ពស់ទៅនឹងការកើតជំងឺរលាកស្រោមខួរនេះដោយសារប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់ពួកគេពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយជំងឺនៅឡើយ។ ចំណែកកត្តាប្រឈមផ្សេងទៀតអាចមកពីការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺរលាកស្រោមខួរក្បាល អ្នកមានជំងឺរលាកត្រចៀក ឬច្រមុះ ការធ្វើដំណើរទៅកាន់កន្លែងដែលមានមេរោគ (sub-Saharan Africa) ការប៉ះទង្គិចក្បាល បញ្ហាប្រព័ន្ធភាពស៊ាំ ការកែតម្រូវ cochlear (ផ្នែកក្នុងត្រចៀក) និងបម្រែបម្រួលសរីរាង្គផ្សេងៗ។   តើរោគសញ្ញាកើតមានដូចម្តេច? ពុំមានលក្ខណៈខុសគ្នារវាងរោគសញ្ញានៃជំងឺបង្កដោយបាក់តេរី ឬវីរុសនោះទេ យ៉ាងណាមិញ រោគសញ្ញាតែមួយផ្នែក គេមិនទាន់អាចបែងចែកថាជាជំងឺបង្កដោយបាក់តេរី ឬវីរុសបានច្បាស់នោះទេ។ រោគសញ្ញាដែលអាចស្តែងចេញជាទូទៅមានដូចជា៖ •ទារកអាចមានអាការៈគ្រុនក្តៅ រួមជាមួយការមិនឃ្លានអាហារ ក្អួត រាក និងស្បែកឡើងកន្ទួល។ ករបស់កុមារអាចប្រែទៅជារឹង ឬលលាដ៍ក្បាលទន់ អស់កម្លាំង ឬល្ហិតល្ហៃ។ •ជង្គង់បត់ឡើងទៅកាន់ដងខ្លួនភ្លាមៗ នៅពេលបត់កទៅខាងមុខ ដែលហៅថា Brudzinski sign។ •មិនអាចពន្លាជើងឆ្វេងឲ្យត្រង់ នៅពេលពត់ចង្កេះ ៩០ដឺក្រេ ហៅថា Kernig sign។ • ប្រកាច់ និងថយចុះការចងចាំ។ •មានកើតកន្ទួលក្រហមនៅលើស្បែកពីរប្រភេទ គឺ Petechiae (រូបភាពទី១) និង Purpura (រូបភាពទី២)។ •ចំណែករោគសញ្ញានៃជំងឺបង្កដោយពពួកវីរុស អាចស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ ដូចជាក្តៅខ្លួន ឈឺសាច់ដុំ ហៀរសំបោរ និងក្អកជាដើម។ តើរោគវិនិច្ឆ័យធ្វើឡើងយ៉ាងដូចម្តេច? ការបង្ករោគដោយបាក់តេរី ទាមទារឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា ហើយត្រូវមានការកំណត់នូវរោគសញ្ញាឲ្យបានច្បាស់ មុនពេលធ្វើរោគវិនិច្ឆ័យ។ ខាងក្រោមនេះជាតេស្តដែលត្រូវបានណែនាំនិងអនុវត្តច្រើននៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់៖ •ការបណ្តុះមេរោគក្នុងឈាម ៖ ឈាមត្រូវបានយកមកវិភាគដោយប្រើវិធីសាស្រ្តក្នុងការបណ្តុះរកប្រភេទមេរោគដែលអាចមានវត្តមានក្នុងឈាមចំពោះអ្នកជំងឺ (ជាទូទៅ ឈាមមិនត្រូវមានវត្តមានបាក់តេរីនោះទេ)។ លទ្ធផលនេះអាចជម្រុញឲ្យមានការប្រើប្រាស់ថ្នាំផ្សះបានត្រឹមត្រូវ។ •ការបូមយកទឹកខួរឆ្អឹងខ្នង (Lumbar puncture)៖ ទឹកខួរឆ្អឹងខ្នងត្រូវបានបូមយកនៅតាមបណ្តោយឆ្អឹងខ្នងដោយប្រើប្រាស់ម្ជុលម្យ៉ាងសម្រាប់យកមកធ្វើការវិភាគរកវត្តមានមេរោគ មុននឹងសម្រេចចិត្តជ្រើសរើសយកថ្នាំផ្សះក្នុងការព្យាបាល។ •ការថតខួរក្បាល (CT scan)៖ ជាវិធីសាស្រ្តដែលត្រូវបានគេប្រើប្រាស់មុននឹងឈានដល់ការបូមយកទឹកខួរឆ្អឹងខ្នង។ គោលបំណងចម្បងរបស់វិធីសាស្រ្តនេះ គឺដើម្បីធានាបានសុវត្ថិភាពនៅពេលបូមយកទឹកខួរឆ្អឹងខ្នង ពីព្រោះរោគសញ្ញារបស់កុមារខ្លះអាចបណ្តាលមកពីការប៉ះទង្គិច ឬសម្ពាធក្នុងខួរក្បាល។   តើការព្យាបាលមានអ្វីខ្លះ? ការព្យាបាលគឺអាស្រ័យទៅលើប្រភេទនៃការបង្កជំងឺថាតើជាពពួកបាក់តេរី ឬវីរុស។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការការធ្វើរោគវិនិច្ឆ័យដែលប្រើប្រាស់រយៈពេល៤៨ ទៅ ៧២ ម៉ោង  ដូច្នេះអ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ •ចំពោះជំងឺបណ្តាលមកពីបាក់តេរី៖ ជាប្រភេទធ្ងន់ធ្ងរដែលការព្យាបាលត្រូវធ្វើឡើងក្នុងមន្ទីរពេទ្យដោយប្រើប្រាស់ថ្នាំផ្សះតាមការចាក់បន្ថែមផងដែរនូវជំនួយសម្រាប់ការដកដង្ហើម ការរក្សាស្ថេរភាពនៃសម្ពាធឈាម ការពារការហូរឈាម និងចៀសវាងកុំឲ្យមានការបាត់បង់ជាតិទឹក។ រយៈពេលនៃការប្រើប្រាស់ថ្នាំផ្សះប្រែប្រួលពឹងផ្អែកលើលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ៖ -ប្រសិនបើលទ្ធផលអវិជ្ជមាន ការព្យាបាលដោយថ្នាំផ្សះត្រូវបានបញ្ឈប់បន្ទាប់ពី ៤៨ ទៅ ៧២ម៉ោង។ -ប្រសិនបើលទ្ធផលវិភាគវិជ្ជមាន ត្រូវប្រើប្រាស់ថ្នាំផ្សះដែលត្រូវនឹងប្រភេទមេរោគ ហើយអាចប្រើប្រាស់រយៈពេល ៧ ទៅ ២១ថ្ងៃ ឬលើសពីនេះ។ •ចំពោះជំងឺបណ្តាលមកពីវីរុស៖ កុមារត្រូវសម្រាកឲ្យបានច្រើន ផ្តល់ជាតិទឹកឲ្យបានគ្រប់គ្រាន់ ឬចាក់បញ្ចូលជាតិទឹក និងការព្យាបាលអាការៈក្តៅខ្លួន   ឬឈឺក្បាលដោយប្រើប្រាស់Paracetamol ឬ Ibuprofen។ តើមានវិធីសាស្រ្តក្នុងការការពារអ្វីខ្លះ?   •វ៉ាក់សាំង៖ វ៉ាក់សាំងប្រភេទ pneumococcal meningococcal និងHaemophilus influenzae ប្រភេទ B (Hib) ត្រូវបានប្រើប្រាស់ ចំពោះកុមារជាប្រចាំ សម្រាប់បង្ការពីការបង្ករោគដោយពពួកបាក់តេរី មិនតែប៉ុណ្ណោះ វាក៏អាចបង្ការពីជំងឺបង្កដោយវីរុសដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺផ្តាសាយ ជំងឺអុតស្វាយ ជំងឺកញ្រ្ជឹល និងជំងឺ ស្រឡទែនផងដែរ។ •ការប្រើថ្នាំផ្សះ៖  វាជាមធ្យោបាយល្អមួយដែលត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់បុគ្គលដែលមានទំនាក់ទំនងផ្ទាល់ជាមួយកុមារដែលមានជំងឺរលាកស្រោមខួរក្បាល ហើយការប៉ះពាល់ផ្ទាល់នេះ គឺលើសពី ៤ម៉ោង ក្នុងរយៈពេលយ៉ាងតិច៥ ទៅ៧ថ្ងៃមុនពេលកុមារចេញរោគសញ្ញា។ •ការពារការចម្លង៖ ក្រុមគ្រួសាររបស់កុមារដែលមានជំងឺរលាកស្រោមខួរក្បាល គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនកុំឲ្យឆ្លងជំងឺមានដូចជា លាងដៃបន្ទាប់ពីប៉ះពាល់ កុំប្រើប្រាស់របស់របរជាមួយគ្នា ខ្ទប់មាត់កុមារពេលក្អកម្តងៗ។ អ្នកគួរអនុវត្តរបៀបនេះជាប្រចាំ រហូតដល់កុមារបាត់រោគសញ្ញា (ក្តៅខ្លួន រាក កន្ទួលរមាស់)។     តើមានផលវិបាកអ្វីខ្លះចំពោះកុមារ? •កុមារអាចជាសះស្បើយពីជំងឺដែលបណ្តាលមកពីពពួកបាក់តេរី ប៉ុន្តែពួកគេអាចប្រឈមនឹងការបាត់បង់សមត្ថភាពមួយចំនួនដូចជា វិបត្តិក្នុងការមើល ខ្សោយការស្តាប់ ប្រកាច់ ពិការ និងថយចុះនូវមុខងាររបស់ខួរក្បាល។ •ចំពោះករណីជំងឺរលាកស្រោមខួរបង្កពីវីរុសវិញ ពុំមានចោទជាបញ្ហាគួរឲ្យកត់សម្គាល់នោះទេ ដោយជាធម្មតាពួកគេអាចទទួលបានការព្យាបាលនៅផ្ទះហើយនឹងជាសះស្បើយក្នុងរយៈពេល ២អាទិត្យ។ បកស្រាយដោយលោកវេជ្ជបណ្ឌិត វ៉ាន សុខជា វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ នៅផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ។​  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ហេលស៍ថាម សូមណែនាំឧបករណ៍ហាត់ប្រាណល្អៗ ហើយមានតម្លៃសមរម្យ តែប្រសិទ្ធភាពល្អ ដែលគួរមាននៅផ្ទះ និងកាន់តែពិសេសគឺការច្នៃសម្ភារៈដែលមានស្រាប់នៅផ្ទះដើម្បីហាត់ប្រាណផងដែរ។ដូចនេះ អ្នកក៏មិនចាំបាច់បារម្ភពីការចំណាយលើឧបករណ៍ហាត់ប្រាណថ្លៃបានហើយ។   ឧបករណ៍ហាត់ប្រាណងាយៗដែលគួរមាននៅផ្ទះ៖ 1.កម្រាល Yoga ចំពោះអ្នកដែលចូលចិត្តធ្វើចលនាយោគៈ អ្នកអាចទិញកម្រាល សម្រាប់ហាត់នៅផ្ទះក៏បាន។ មានកម្រាលនេះនៅផ្ទះ មិនសម្រាប់តែធ្វើចលនាយោគៈតែមួយមុខទេ តែសម្រាប់ធ្វើលំហាត់ប្រាណផ្សេងៗ សម្រាប់អង្គុយលេង ឬគេងលេងពេលអ្នកមានអារម្មណ៍ធុញថប់ក៏បាន ព្រោះកម្រាលនេះមានភាពទន់ និងមិនរអិល។ 2.ដុំដែក វាមានទម្ងន់ចាប់ពីកន្លះគីឡូ ដែលអាចឲ្យអ្នករើសបាន ដោយសារតម្លៃអាចទទួលយកបាន និងជាឧបករណ៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនដែរនោះ ទើបអ្នកគួរតែមានវាទុកនៅផ្ទះ។ ចំពោះអ្នកដែលចង់បានសាច់ដុំធំៗ គួរតែយកដុំដែកប្រភេទធ្ងន់ល្មម ចំណែកអ្នកដែលចង់ហាត់ដើម្បីបានស្បែកហាប់ណែន គួរយកស្រាលបន្តិចបានហើយ។ 3.កងបង្វិល វាមានជាប្រភេទឈើផ្តៅ ឬជ័រផ្លាស្ទិច ល្អសម្រាប់អ្នកដែលចង់បានចង្កេះស្អាត។  វាជាឧបករណ៍ដែលមានភាពងាយស្រួលក្នុងការធ្វើសកម្មភាព និងមិនប្រកាន់ថាប្រុស ឬស្រីប្រើទេ។ អ្នកអាចបង្វិលក្នុងផ្ទះ និងអាចហាត់បណ្តើរ មើលទូរទស្សន៍ ឬចុចទូរស័ព្ទលេងបណ្តើរក៏បាន។ 4.ខ្សែយឺត (Resistance Bands) ជាប្រភេទខ្សែដែលមានលក្ខណៈយឺត ហាត់បានទាំងដៃទាំងជើង។ វាជួយពង្រឹងសាច់ដុំឲ្យកាន់តែរឹងមាំ ជាពិសេសសាច់ដុំភ្លៅ ស្មា និងទ្រូង។ ម្យ៉ាងទៀតអ្នកអាច ប្រើខ្សែនេះជាមួយឧបករណ៍ផ្សេងទៀត តាមប្រភេទនៃការហាត់ដែលអ្នកចង់បាន។ 5.ខ្សែលោត (Jump Rope) ការហាត់ប្រាណតាមបែបលោតអាចជួយអ្នកដុតកាឡូរីបានច្រើនហើយអ្នកអាចហាត់ក្នុងបន្ទប់គេងក៏បានព្រោះមិនតម្រូវទីកន្លែងធំទេ។ វាជាឧបករណ៍តូច ស្រាល និងងាយស្រួលទុកដាក់។ ការលោតជួយឲ្យឆ្អឹងរឹងមាំ និងខួរក្បាលដំណើរការបានល្អ។ 6.បាល់ (Stability Ball) វាជាប្រភេទឧបករណ៍មួយកំពុងពេញនិយមដែរ ព្រោះវាមានលក្ខណៈពិសេសលើសពីបាល់ធម្មតា។ ទំហំវាធំ អាចទ្រទម្ងន់ខ្លួនយើងបាន ហើយមានភាពទន់ និងងាយស្រួលប្រើ អ្នកនឹងទទួលបានភាពរីករាយពេលប្រើវាសម្រាប់ហាត់ប្រាណនៅផ្ទះ។ ក្រៅពីនេះ តម្លៃរបស់វាក៏ទទួលយកបាន ហើយមានគុណប្រយោជន៍ជាច្រើនដូចជា ជួយដល់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ គួរបញ្ជាក់ផងដែរថា ឧបករណ៍ខាងលើនេះ អ្នកអាចរកទិញបានតាមហាងលក់សម្ភារៈកីឡា ឬបណ្ណាគារជាដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ​៖ ខ្ញុំបាទ អាយុ២៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំតែងតែដុសធ្មេញជាប្រចាំរាល់ពេលងូតទឹក។ និយាយទៅបើខ្ញុំងូតទឹកមួយថ្ងៃ៣ដង ខ្ញុំក៏ដុសធ្មេញ៣ដងដែរ ហើយបើខ្ញុំងូតទឹក៤ដង ខ្ញុំក៏ដុសធ្មេញ៤ដងដែរក្នុងមួយថ្ងៃ។ តែមិត្តភក្តិខ្ញុំប្រាប់ថា ដុសធ្មេញច្រើនដងបែបនេះអាចបណ្តាលឲ្យដង្កូវស៊ីធ្មេញវិញ។ តើនេះជាការពិតឬទេ? ចម្លើយ ៖ ទស្សនៈដែលថាដុសធ្មេញច្រើនដងធ្វើឲ្យដង្កូវស៊ីធ្មេញនោះ គឺមិនពិតទេ ផ្ទុយទៅវិញ វាធ្វើឲ្យធ្មេញរបស់ប្អូនមានសុខភាពល្អ និងរឹងមាំ។ ឯមូលហេតុនៃដង្កូវស៊ីធ្មេញមានច្រើនកត្តាដូចជា៖ •ការសម្អាតធ្មេញ៖ ប្អូនត្រូវជ្រើសរើសច្រាសដុសធ្មេញដែលល្អ និងប្រើFloss តែបើសិនជាប្អូនមិនចេះប្រើFloss ប្អូនអាចទៅរៀនជាមួយនឹងទន្តពេទ្យបាន ហើយចំពោះអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ពួកគាត់ត្រូវប្រើច្រាសតូចមួយទៀតបន្ថែម ដើម្បីដុសចន្លោះធ្មេញ (Interdental brush)។ •ការជ្រើសរើសថ្នាដុសធ្មេញ៖ ថ្នាំដុសធ្មេញដែលប្អូនប្រើត្រូវមានជាតិភ្លុយអឲ្យបានគ្រប់គ្រាន់។ •អាហារ៖ ប្អូនគួរកាត់បន្ថយអាហារដែលមានជាតិស្អិត ផ្អែម និងអាស៊ីត ដោយមិនត្រូវបរិភោគអាហារប្រភេទនេះញឹកញាប់ពេក និងត្រូវដុសធ្មេញឲ្យស្អាតបន្ទាប់ពីបរិភោគរួច។ •ទឹកមាត់៖ ចំពោះអ្នកដែលមានទឹកមាត់មានវត្តមានបាក់តេរីច្រើន នឹងត្រូវណែនាំឲ្យប្រើថ្នាំបៀម។ បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សេចក្តីប្រកាសរបស់មន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា មន្ទីរពេទ្យព្រះអង្គឌួងក្រោមការសហការជាមួយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសនេប៉ាល់ រៀបចំនូវកម្មវិធី៖ កម្មវិធីអ្វី ? ការពិនិត្យ និងព្យាបាលជំងឺត្រចៀក តម្លៃប៉ុន្មាន? មិនគិតថ្លៃ នៅទីណា? មន្ទីរពេទ្យព្រះអង្គឌួង ថ្ងៃណា? ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ Credit : ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង

ចែករំលែក

ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅប្រទេសមួយចំនួនដែរសុទ្ធតែធ្លាប់កើតជំងឺស្អូច ប៉ុន្តែក្នុងនោះក៏មានប្រជាជនមួយចំនួនមិនដែលបានជួបប្រទះនឹងជំងឺនេះក្នុងជីវិតរបស់គេផងដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីជំងឺស្អូចនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត «គឹម អាង» ដែលជាសាស្រ្តាចារ្យផ្នែករោគកុមារនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកុមារជាតិ ដែលលោកបានបកស្រាយយ៉ាងក្បោះ-ក្បាយពីជំងឺមួយនេះ ៖ តើអ្វីទៅជាជំងឺស្អូច? បើផ្អែកទៅតាមអង្គការសុខភាពពិភពលោក ជំងឺស្អូចជាជំងឺឆ្លងប្រភេទស្រាលជាទូទៅបង្កឡើងពីវីរុស ដែលជាញឹកញាប់កើតមានលើកុមារ និងមនុស្សវ័យជំទង់។ ប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនប្រជាជនកើតមានជំងឺនេះនៅឡើយទេ គ្រាន់តែដឹងថាមានកុមារកើតជំងឺនេះច្រើន។ ប្រសិនបើវីរុសស្អូចឆ្លងទៅស្ត្រីមានផ្ទៃពោះ នោះនឹងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតស្អូចពីកំណើត ដែលក្នុងនោះអង្គការសុខភាពពិភពលោកមានទិន្នន័យស្តីពីទារកកើតជំងឺស្អូចពីកំណើតប្រមាណ១០០,០០០នាក់ជារៀងរាល់ឆ្នាំ។ តើជំងឺស្អូចបង្កឲ្យមានរោគសញ្ញាអ្វីខ្លះ? រោគសញ្ញានៃជំងឺស្អូចដែលលេចឡើងមានដូចជា ចេញកន្ទួលតូចៗលើស្បែកមុខ ឬ ក រួចរាលដាលដល់ខ្លួន ក្តៅខ្លួនតិចតួច (ចន្លោះ៣៨អង្សា) ខ្លះក្អួតចង្អោរ ភ្នែកក្រហម ឬកើតកូនកណ្តុរនៅក្រោយត្រចៀក ក ជាដើម។ តែក៏អាចមានការឈឺសន្លាក់តិចតួចផងដែរចំពោះមនុស្សពេញវ័យ។ ស្អូច ជាជំងឺឆ្លងជាពិសេសឆ្លងតាមតំណក់តូចៗតាមរយៈទឹកមាត់ កណ្តាស់របស់អ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយពួកគេកើតមានកន្ទួលលើស្បែកហើយអំឡុងពេលពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំជារយៈពេលឆ្លងបំផុត។ តើរោគវិនិច្ឆ័យអាចធ្វើបានតាមរបៀបណាខ្លះ? ដោយស្អូចជាជំងឺស្រួចស្រាល ដូច្នេះចំពោះការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ យ៉ាងណាមិញ ស្អូចមានលក្ខណៈពិសេសខុសពីជំងឺផ្សេងបន្តិចត្រង់មានឡើងកូនកណ្តុរនៅក្រោយត្រចៀក ឬកដែលផ្តល់លក្ខណៈងាយស្រួលដល់ឪពុកម្តាយអាចធ្វើរោគវិនិច្ឆ័យបានដោយខ្លួនឯង។  ក្រៅពីនេះ រោគវិនិច្ឆ័យក៏អាចធ្វើបានតាមរយៈការពិនិត្យឈាម ដោយឲ្យគេរកមើលប្រព័ន្ធការពារ (Immunoglobulin G and Immunoglobulin M ) របស់ជំងឺស្អូច។ ប្រសិនបើរកឃើញ Immunoglobulin M (IgM) នោះមានន័យថាអ្នកឆ្លងជំងឺនេះថ្មីៗ តែផ្ទុយទៅវិញ បើរកឃើញ Immunoglobulin G (IgG) នោះមានន័យថា យើងធ្លាប់កើតជំងឺនេះ ឬចាក់វ៉ាក់ស៊ាំង ហើយមានប្រព័ន្ធការពារស្អូចរួចហើយ។ វិធីសាស្រ្តនេះអាចអនុវត្តបានលុះត្រាតែមានបញ្ហាស្មុគស្មាញខ្លាំងក្នុងការធ្វើរោគវិនិច្ឆ័យតែប៉ុណ្ណោះ។ តើវិធីព្យាបាលជំងឺស្អូចមានអ្វីខ្លះ? ការព្យាបាលជំងឺស្អូច គឺព្យាបាលតាមរោគសញ្ញា មានន័យថាបើអ្នកជំងឺក្តៅខ្លួន ត្រូវប្រើប្រាស់ថ្នាំក្តៅខ្លួន បើបាត់បង់ជាតិទឹក ឬក្អួត ត្រូវបន្ថែមជាតិទឹក(បញ្ចូលសេរ៉ូម) បំបៅដោះដល់ទារក សម្រាក និងញុំាឲ្យបានគ្រប់គ្រាន់ នោះអ្នកជំងឺនឹងជាក្នុងរយៈពេល៥ថ្ងៃទៅមួយសប្តាហ៍។ ជំងឺស្អូចមិនអាចលាប់ឡើងវិញទេ ព្រោះអ្នកជំងឺ ដែលកើតស្អូចហើយតែងមានប្រព័ន្ធការពារជំងឺនេះ ប៉ុន្តែគ្រូពេទ្យ និងប្រជាជនមួយចំនួនមានការច្រឡំរោគសញ្ញានេះនឹងប្រភេទជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នា ហេតុនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ គឺចាំបាច់ត្រូវប្រើវិធីពិនិត្យឈាម(IgG និងIgM)។   ជាទូទៅ ជំងឺស្អូចមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេព្រោះវាជាជំងឺស្រាល ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដោយការថែទាំមិនបានត្រឹមត្រូវចំពោះអ្នកជំងឺ ដូចជាក្តៅខ្លួនខ្លាំង  បាត់បង់ជាតិទឹកច្រើន មិនបានព្យាបាលជាដើម និយាយរួម គឺស្លាប់ដោយសារផលវិបាកនៃការមិនបានទទួលការព្យាបាល។ ជាការពិតណាស់ ស្អូចជាជំងឺមួយមិនគួរបារម្ភខ្លាំងទេតែអ្វីដែលចោទជាបញ្ហា គឺជំងឺស្អូចពីកំណើត ដូច្នេះវិធីការពារពិតជាមានសារៈសំខាន់។ ជំងឺស្អូចពីកំណើតអាចបង្កឲ្យក្មេងកើតមកមានលក្ខណៈមិនពេញលេញមាន ជំងឺផ្សេងៗដូចជា ពិការភាព បេះដូងមានបញ្ហា បញ្ហាខួរក្បាលមិនមានផលិតភាព ក្រពេញទីរ៉ូអ៊ីតបំពេញមុខងារមិនបានត្រឹមត្រូវ ដែលនេះសុទ្ធតែទាមទារការចំណាយខ្ពស់ក្នុងការព្យាបាលហើយក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះប្រទេសដែលជួបបញ្ហាបែបនេះ។ ដូច្នេះ ដើម្បីបង្ការបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ស្រ្តីស្ថិតនៅវ័យអាចបង្កកំណើតគួរតែចាក់វ៉ាក់ស៊ាំងការពារជំងឺស្អូច គឺចាក់មុនពេលមានផ្ទៃពោះ។ ជាក់ស្តែង ការចាក់វ៉ាក់សាំងលើទារកត្រូវបាន បញ្ចូលក្នុងកម្មវិធីជាតិដែលក្នុងនោះមានវ៉ាក់សាំងការពារស្អូច និងកញ្ជ្រឹលក្នុងម្ជុលតែមួយ ដោយធ្វើការចាក់នៅអាយុ៩ខែ និងចាក់រំលឹកនៅអាយុ១៨ខែ ដើម្បីឲ្យក្មេងមានប្រព័ន្ធការពារតាំងពីតូចតែម្តង និងចៀសវាងជំងឺស្អូច ពីកំណើតដែលជាបញ្ហាចោទដ៏ធ្ងន់ធ្ងរ។ ថ្វីត្បិតតែស្អូចជាជំងឺស្រាលងាយស្រួលព្យាបាលមិនមានអ្វីធំដុំគួរឲ្យបារម្ភ តែយើងមិនអាចមិនអើពើ ឬធ្វេសប្រហែសនឹងជំងឺនេះបានទេ។  ការធ្វេសប្រហែសអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬកើតស្អូចពីកំណើត ដែលអាចនឹងផ្តល់ផលវិបាកខ្លាំងដល់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ ដូចនេះ ការចាក់វ៉ាក់សាំងការពារ ជាវិធីសាស្រ្តតែមួយគត់ក្នុងការពារកុំឲ្យបញ្ហាដ៏គួរឲ្យភ័យខ្លាចនេះកើតមានឡើង។

ចែករំលែក
Top